**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួនប្រមាណ ២.៩៣៨នាក់ នៅស្រុកតាំងគោក**ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញចូលរួមពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស នៅវិមាន ៧មករា**សម្តេច ម៉ែន សំអន ផ្តាំផ្ញើរដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ត្រូវថែទាំសុខភាព និងប្រុងប្រយ័ត្នចំពោះឯកសារសម្រាប់បោះឆ្នោត**មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ណែនាំឱ្យបញ្ឈប់សកម្មភាពនេសាទគ្រប់ទម្រង់ ធ្វើការរុះរើរោងស្នាក់នៅ យកទូកនេសាទ គ្រឿងម៉ាស៊ីន ឧបករណ៍នេសាទ និងសម្ភារ:ផ្សេងៗ ចេញពីតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរ**ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រគេនព្រះភិក្ខុរតនលង្ការោ បូរ សារីម ព្រះចៅអធិការវត្តក្រសាំងមានជ័យ**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា**ក្រសួងបរិស្ថាន ជូនដំណឹងស្តីពី វេទិកាសកម្មភាពអាកាសធាតុសកល២០២៤ «The Global Climate Action Forum 2024»**ក្រសួងការងារ ជូនដំណឹងស្តីពី វឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតឱ្យបានវិលត្រលប់មកប្រទេសកម្ពុជាវិញ**កម្ពុជាប្រារព្ធទិវាសត្វស្លាបទេសន្តរប្រវេសន៍ផ្តោតលើសារៈសំខាន់សត្វល្អិតចំណីសម្រាប់សត្វស្លាប**ផ្តើមពីភាពស្អាតចេញពីបេះដូង ប្រជាពលរដ្ឋនៅក្នុងឃុំមៀន បានចូលរួមក្នុង «យុទ្ធនាការកម្ពុជាស្អាត»**រុស្ស៊ី អះអាងថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិចំនួន០៥ នៅភាគខាងកើតក្រុង Kharkov របស់អ៊ុយក្រែន**ឡាវប្រគល់ដំរីមួយគូដល់កម្ពុជា ដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាព**លក្ខខណ្ឌគួរយល់ដឹងអំពី “ការកំណត់ល្បឿនបើកបរ” នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**ឯកឧត្តម វង្ស ពិសេន ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកពារាំង**ពលការិនីខ្មែរ ២៤នាក់ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព និងសប្បាយរីករាយយ៉ាងខ្លាំងក្រោមការជ្រួមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យការងារត្រៀមបើកការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ**ការ​វាយ​ប្រហារ​របស់​រុស្សី​បាន​បង្ខំ​ឱ្យ​មនុស្ស​រាប់​រយ​នាក់​ភៀស​ខ្លួន​ចេញ​ពី​តំបន់ Kharkov នៃប្រទេស​អ៊ុយក្រែន**ក្រសួង​ការបរទេស​អាមេរិក អះអាង​ថា ការ​ប្រើប្រាស់​អាវុធ​របស់​អ៊ីស្រាអែល ដែលវាយប្រហារលើ​តំបន់​ហ្គាហ្សា ​ទំនង​ជាការ​បំពាន​ច្បាប់​អន្តរជាតិ**មនុស្សស្លាប់ជាង ២០០នាក់ ក្នុងគ្រោះទឹកជំនន់នៅអាហ្វហ្គានីស្ថាន**នាយករដ្ឋមន្ត្រីប៉ូឡូញ នឹងសាងសង់បន្ទាយនៅតាមព្រំដែនភាគខាងកើត

ក្រសួងបរិស្ថាន ត្រៀមខ្លួនសហការជាមួយប្រទេសជាមិត្ត និងអង្គការអន្តរជាតិទាំងអស់ ចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងទប់ស្កាត់បញ្ហាបំពុលខ្យល់

ភ្នំពេញ៖ ក្រសួងបរិស្ថាន សូមប្រកាសត្រៀមខ្លួនសហការជាមួយប្រទេសជាមិត្ត និងអង្គការអន្តរជាតិទាំងអស់ ចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងទប់ស្កាត់បញ្ហាបំពុលខ្យល់ ដើម្បីសុខុមាលភាពប្រជាជនក្នុងតំបន់ និងនៅក្នុងពិភពលោក។

យោងតាមសេចក្ដីប្រកាសព័ត៌មានពីការបង្ការ និងទប់ស្កាត់បញ្ហាបំពុលខ្យល់នៅកម្ពុជា ក្រសួងបរិស្ថាន សូមជម្រាបជូនសាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានថា ការបំពុលខ្យល់នៅកម្ពុជា មានត្រឹម២០ ទៅ ៤០ g/m តែប៉ុណ្ណោះ ដែលជាកម្រិតតូចជាងកម្រិតស្តង់ដា ៥០ pg/m3 កំណត់ដោយអង្គការសុខភាពពិភពលោក (WHO) ដែលមិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភដូចការផ្សព្វផ្សាយរបស់មតិ និងសារព័ត៌មានមួយចំនួននោះទេ។

នាពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននឹងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់បញ្ហាទាំងនេះ តាមរយៈការដាក់ចេញនូវយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រមទាំងបានអំពាវនាវឱ្យគ្រប់ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិចូលរួមផងដែរ។

ជាមួយគ្នានេះ ក្រសួងក៏បានចាត់វិធានការបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ដោយរួមសហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ។

ជាលទ្ធផលរហូតមកដល់ពេលនេះចំនួនភ្លើងឆេះព្រៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៅព្រះរាជាណាចក្រកម្ពុជា មានការថយចុះបើប្រៀបធៀបនឹងឆ្នាំ២០១៩ និងឆ្នាំ២០២០ និងកម្រិតការបំពុលខ្យល់ដោយភាគល្អិតនិចល PM2.5 ក៏មានការថយចុះ និងនៅក្រោមកម្រិតស្តង់ដា។

លើសពីនេះ នៅក្នុងទិសដៅលើកកម្ពស់ការថែរក្សាបរិស្ថានឱ្យមានភាពស្រស់ស្អាត និងផ្តល់នូវសុខុមាលភាពដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការប្រើប្រាស់ប្រេងឥន្ធនៈស្ដង់ដា EURO 4 និង EURO 5 ដែលបានកាត់បន្ថយយ៉ាងច្រើននូវការសាយភាយសារធាតុបំពុលខ្យល់ចូលទៅក្នុងបរិយាកាស។

ការការពារគុណភាពខ្យល់នៅតែជាការងារអាទិភាពរបស់ក្រសួងបរិស្ថាន តាមរយៈការអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង