**អភិបាលខេត្តស្ទឹងត្រែង ចុះសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយ ជូនដល់កងកម្លាំងឈរជើងការពារនៅភូមិសាស្រ្តអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ**ស្ដ្រីដែលក្លែងជានគរបាល និងបន្លំជាកូនចៅរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចូលសារភាពពាក់ព័ន្ធករណីឆបោកលុយ**ឯកឧត្តម សក់ សេដ្ឋា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ទូទាំងខេត្តបាត់ដំបង**មកដឹងអំពីជំនួញ៖ អ្នកជំនួញស្រូវអង្ករកាន់តែងាយទទួលបានឥណនទាន ដែលអាចខ្ចីបានរហូត៣លានដុល្លារ សម្រាប់ជាទុនទិញស្រូវស្តុកទុក និងកែច្នៃ**សហភាពអឺរ៉ុបយល់ព្រមលើសេចក្តីព្រាងច្បាប់ធានាសន្តិសុខអ៊ុយក្រែន**រូបសំណាកសេះសមុទ្រ បានធ្វើឱ្យខេត្តកំពតមានភាពល្បីល្បាញ និងស្ថិតនៅក្នុងកញ្ចប់ខ្សែទស្សនកិច្ចទេសចរណ៍បរទេស**តារា MMA Khabib មានគណនីបិទបំណុលពន្ធជាង ៣ លានដុល្លារ**បុរសម្នាក់បាត់បង់ជីវិតភ្លាមៗក្នុងករណីផ្ទុះគ្រាប់ DK75**ហេតុអ្វីបានជាអ្នកវិភាគលោកខាងលិចខ្លាចពួកគេ**សម្តេច ស ខេង លើកទឹកចិត្តដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក សូមមេត្តាបន្តរួមគ្នាជាធ្លុងមួយ ធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារសំខាន់នេះ**អគារពហុជាន់នៅ Belgorod បានដួលរលំមួយផ្នែកបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន**សមាជិកសភាអាល្លឺម៉ង់ស្នើឱ្យអង្គការណាតូដាក់តំបន់គ្មានការហោះហើរលើភាគខាងលិចអ៊ុយក្រែន**ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ទីក្រុងគៀវធ្វើការវាយប្រហារភេរវកម្ម ប្រឆាំងនឹង Belgorod**រដ្ឋមន្ត្រីព័ត៌មាន៖ រូបភាព រួមទាំងខ្លឹមសារដែលកើតចេញពីមហោស្រពតន្ត្រី និងចម្រៀងកុមារ នឹងប្រែក្លាយទៅជាការអប់រំ ចំណេះដឹង ដែលជាប្រយោជន៍យូរអង្វែងសម្រាប់បំណិនជីវិត**អភិបាលរងខេត្តក្រចេះ អញ្ជើញសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្រុមហ៊ុនភាគហ៊ុនកសិកម្មគ្រឿង ហាយ THACO-AGRI ក្នុងស្រុកស្នួល**នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ**ហ្វីលីពីនបញ្ជូនកប៉ាល់ទៅកោះសិប្បនិម្មិតចិន**មនុស្ស២៨នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ី**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យអាណត្តិទី៤ ឆ្នាំ២០២៤

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាបើកសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១-៣ កុម្ភៈ នៅខេត្តសៀមរាប

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានវត្តមានអញ្ញើញចូលរួមដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណៈកម្មាធិការទី៩ នៃរដ្ឋសភា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម អភិបាល អភិបាលរងនៃគណៈអភិបាលខេត្តចំនួន១០ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រតិភូសនិ្នសីទស្វាយចន្ទីពិភពលោក ឯកឧត្តម លោកជំទាវ តំណាងដៃគូអភិវឌ្ឍន៍ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

ថ្លែងក្នុងសុន្ទកថា លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលបំណងក្នុងការរៀបចំសន្និសីទនេះ ដើម្បីប្រមូលផ្តុំអ្នកពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទីទាំងក្នុងស្រុក និងអន្តរជាតិ ធ្វើការពិភាក្សាចែករំលែកបទពិសោធន៍ សម្រាប់ជំរុញវិស័យស្វាយចន្ទី ស្វែងរកទីផ្សារក្នុងតំបន់ និងពិភពលោក រួមនឹងការដាក់តាំងពិព័រណ៍ និងការកសាងបណ្តាញវិស័យស្វាយចន្ទីលើពិភពលោក។

លោកជំទាវរដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាមានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណ ៤៧២,៩៤៦ហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧០៩,៤១៩តោន ចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិបានចំនួនប្រមាណ ៦៥៦,០០០តោន ទៅកាន់ប្រទេស ចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ និងគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេស ចិន សាធារណៈរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាមេរិក។

ផ្តើមក្នុងសុន្ទកថាបើក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះក្រសួងពាណិជ្ជកម្ម សហព័ន្ធស្វាយចន្ទីកម្ពុជា ក្រុមហ៊ុន Eventell Global Advisory Private Limited ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការ រៀបចំសនិ្នសីទស្វាយចន្ទីពិភពលោក លើកទី១០ នេះឡើង និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ និងបានលើកឡើងពីសារៈសំខាន់នៃការប្រមូលផ្តុំភាគីពាក់ព័ន្ធ ក្នុងវិស័យស្វាយចន្ទីទាំងក្នុង និងក្រៅប្រទេស និងការបង្កើតឱកាសដ៏មានតម្លៃដើម្បីពិភាក្សា និងផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធក្នុងវិស័យស្វាយចន្ទី ព្រមទាំងឱកាសសម្រាប់ការផ្គូផ្គងធុរកិច្ច រវាងធុរជនដែលបានចូលរួមនៅក្នុងសន្និសីទនេះផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានថ្លែងរំលឹកពីការណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ.) ក្នុងការដាក់ចេញវិធានការចាំបាច់ចំនួន ៤ ក្នុងការជំរុញការកែច្នៃ និង ការនាំចេញផលិតផលស្វាយចន្ទីរួមមាន៖ (១).ការពង្រឹង និងការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេច សិន (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់, បន្តពង្រឹង និង ពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន, (២).ការបន្តពង្រឹងការធ្វើម៉ាក និង ទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing), (៣).ការជំរុញការចងក្រង និង ការបង្កើតសហគមន៍កសិករស្វាយចន្ទីថ្មី និង(៤).ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ និងទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី។

នៅមុនបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដើម្បីចូលរួមកលើកស្ទួយវិស័យសា្វយចន្ទីកម្ពុជាចំនួន ៧ រួមមាន៖ (១).ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំ និង សម្របសម្រួលការអនុវត្តវិធានការ ដែលត្រូវបានកំណត់ ក្នុងគោលដៅជំរុញការកែច្នៃ និង ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈយន្តការ «គណៈកម្មការអន្តរក្រសួង ក្នុងការតាមដាន និង វាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្ដីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧», (២).ក្រសួង-ស្ថាប័ន និងវិស័យឯកជន ព្រមទាំងដៃគូពាក់ព័ន្ធ ត្រូវបន្តសហការឱ្យបានជិតស្និទ្ធ និង ចូលរួមអនុវត្តឱ្យបានពេញលេញ នូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧» ឱ្យមានប្រសិទ្ធភាព និង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានលទ្ធផល តាមការរំពឹងទុក, (៣).ក្រសួងពាណិជ្ជកម្ម និង ភាគីពាក់ព័ន្ធ ត្រូវបន្តរៀបចំ និង ចូលរួមព្រឹត្តិការណ៍ធុរកិច្ច និង ជំនួបផ្គូផ្គងធុរកិច្ចពាណិជ្ជកម្មបែបនេះឱ្យបានញឹកញាប់, (៤).
វិនិយោគិនទាំងក្នុង និងក្រៅប្រទេសគួរពិនិត្យលទ្ធភាពវិនិយោគលើវិស័យ ស្វាយចន្ទីនៅកម្ពុជា ជាពិសេសការកែច្នៃ ដែលរាជរដ្ឋាភិបាល បាន និងកំពុងផ្តោតការយកចិត្តទុកដាក់, (៥).ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ត្រូវបន្តសហការ និងចែករំលែកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និង ពួតដៃគ្នាជាធ្លុងធំមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា, (៦). វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍នានា ត្រូវជួយគាំទ្រ និងសហការ ឱ្យបានកាន់តែជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល ក្នុងការរួមគ្នាលើកកម្ពស់កេរ្តិ៍ឈ្មោះ និងកិត្យានុភាពស្វាយចន្ទីកម្ពុជា នៅលើឆាកអន្តរជាតិ និង(៧). ស្នើសុំភ្ញៀវជាតិ និង អន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងសន្និសីទស្វាយចន្ទី នាឱកាសនេះ ជួយផ្សព្វផ្សាយបន្តអំពីសក្តានុពល របស់ស្វាយចន្ទីកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង