**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល**ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ**អ្នកជំណាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី

ប្រមុខរាជរដ្ឋាភិបាល៖ សន្តិសុខ គឺជាកត្តាចម្បងនៃការអភិវឌ្ឍ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា សន្តិសុខ គឺជាកត្តាចម្បងសម្រាប់តំបន់ទេសចរណ៍ និងតំបន់ឧស្សាហកម្មផ្សេងៗ។ បើគ្មានសន្តិសុខ គឺយើងមិនអាចដើរទៅមុខបានឡើយ ពោលគឺបើគ្មានសន្តិសុខ គឺគ្មានការអភិវឌ្ឍឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយច្រើន ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា។ រាជរដ្ឋាភិបាល បានចំណាយថវិកាជាច្រើនលានដុល្លារនៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុ ដោយបានប្រែក្លាយពីខេត្តដែលស្ងាត់ជ្រងំ ទៅជាខេត្តដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដើម្បីធានានូវចីរភាពនិងការរីកលូតលាស់នៅក្នុងខេត្តព្រះសីហនុ ដើម្បីឲ្យសេដ្ឋកិច្ច សក្តានុពល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានកើនឡើងខ្ពស់ ក៏ដូចជា ការអនុវត្តនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលបានទទួលផល កត្តាមួយដែលត្រូវគិតគូរ គឺរឿងសន្តិសុខ។ បើគ្មានសន្តិសុខ គឺគ្មានការអភិវឌ្ឍឡើយ។ សន្តិសុខ គឺជាកត្តាចម្បងសម្រាប់តំបន់ទេសចរណ៍ តំបន់ឧស្សាហកម្មផ្សេងៗ។ សម្តេចថា ការងារសន្តិសុខនេះ ដាច់ខាតត្រូវធានាឲ្យបានជាដាច់ខាត ជាពិសេសក្នុងខេត្តព្រះសីហនុត្រូវធានាឲ្យបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញពីការផ្សព្វផ្សាយរឿងរបស់បរទេសដែលមានចេតនាបង្ហាញពីភាពអវិជ្ជមានធ្វើឲ្យខូចមុខមាត់ប្រទេសកម្ពុជា ហើយត្រូវបានបណ្តាញផ្សព្វផ្សាយព័ត៌មានបរទេសយកទៅចុះផ្សាយព្រោងព្រាត។ សម្តេចថា រឿងនោះមិនឆ្លុះបញ្ចាំងពីភាពពិតជាក់ស្តែងនៅប្រទេសកម្ពុជាឡើយ។ ពាក់ព័ន្ធបញ្ហានេះ សម្តេចធិបតីថា ក្រសួងទេសចរណ៍ ក៏ដូចជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ជាច្រើន ហើយក៏បានធ្វើការជាមួយនិងបណ្តាសារព័ត៌មាននានា ផ្សព្វផ្សាយពីស្ថានភាពពិតជាក់ស្តែងក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឲ្យគេយល់ថា កម្ពុជា មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ មិនដូចដែលគេផ្សព្វផ្សាយឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា ជាប្រទេសមួយដែលមានសន្តិសុខល្អនៅគ្រប់តំបន់ទាំងអស់។ ទោះយ៉ាងណា សម្តេចទទួលស្គាល់ថា បញ្ហាអសន្តិសុខគ្មានប្រទេសណាមួយអត់មាននោះទេ រឿងចោរកម្ម ចោរលួច ដែលសូម្បីតែប្រទេសមហាអំណាចពិភពលោក ក៏កើតមានបញ្ហានេះដែរ។

ដើម្បីលុបបំបាត់បញ្ហាអវិជ្ជមាននៅកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញឲ្យគ្រប់ក្រសួងស្ថាប័ននិងភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយពីរូបភាពវិជ្ជមាននៅកម្ពុជាតាមរយៈការផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់អន្តរជាតិ ជាពិសេសគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។ ដោយឡែកនៅខេត្តព្រះសីហនុ ដាច់ខាត់ត្រូវចាត់វិធានការ និងថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបាន ៕

អត្ថបទដែលជាប់ទាក់ទង