មន្ត្រីជំនាញ ក្រសួងធនធានទឹក បញ្ជូនគ្រឿងចក្រចុះអន្តរាគមន៍កាយប្រឡាយនាំទឹកស្រោចស្រពស្រែប្រាំងជូនប្រជាកសិករក្នុងខេត្តកំពត

ភ្នំពេញ៖ មន្ត្រីជំនាញនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជូនអេស្កាវ៉ាទ័រចំនួន ៣គ្រឿង ចុះអន្តរាគមន៍កាយប្រឡាយនាំទឹកទៅស្រោចស្រពផ្ទៃដីស្រែប្រាំងដែលកំពុងខ្វះទឹក ជូនប្រជាកសិករនៅក្នុងភូមិសាស្ត្រខេត្តកំពត។
សូមបញ្ជាក់ថា ក្រុមការងារក្រសួង បានចុះជួយអន្តរាគមន៍តាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ដោយបានកាយប្រឡាយ និងបូមទឹកសង្គ្រោះស្រែប្រាំងកំពុងខ្វះទឹកចំនួន ៤,៧៤៤ហិកតា នៅក្នុងឃុំចំនួន០៦ គឺឃុំព្រែកក្រើសចំនួន ៩២៩ហិកតា ឃុំប្រាសាទចំនួន ១,២៧៣ហិកតា ឃុំបឹងសាលាខាងជើងចំនួន ១២៤ហិកតា ឃុំស្តេចគង់ខាងជើងចំនួន ១,៦៦៣ហិកតា ឃុំស្តេចគង់ខាងត្បូងចំនួន ៧២៩ហិកតា និងឃុំអង្គសុភីចំនួន ២៦ហិកតា។
ជាលទ្ធផល គិតមកដល់ពេលនេះ ក្រុមការងារបានអន្តរាគមន៍ជួយសង្រ្គោះផ្ទៃដីស្រែប្រាំងដែលប្រឈមខ្វះទឹកខាងលើបានប្រមាណ ៨០% នៅសល់ ២០% ក្រុមការងារកំពុងបន្តអន្តរាគមន៍ជួយសង្គ្រោះ ៕

