មេបញ្ជាការកងការពារព្រំដែនលេខ៥០៤ ផ្សព្វផ្សាយអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ស្ដីពីទិវាសន្តិភាពនៅកម្ពុជា និងខ្លឹមសារសំខាន់ ៥ចំណុចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ លោកមេបញ្ជាការ កងការពារព្រំដែន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញផ្សព្វផ្សាយអនុក្រឹត្យលេខ ០១ អ ន ក្រ ប ក របស់រាជរដ្ឋាភិបាល ស្ដីពីទិវាសន្តិភាពនៅកម្ពុជា និងខ្លឹមសារសំខាន់ ៥ចំណុច នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មេបញ្ជាការរង សេនាធិការ ជំនាញ មេបញ្ជាការ មេបញ្ជាការរងកងអនុសេនាធំល្បាត និង នាយទាហាន នាយទាហានរង ពលទាហាន ។
លោកវរសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការ កងការពារព្រំដែនលេខ៥០៤ បានអានអនុក្រឹត្យលេខ ០១ អ ន ក្រ ប ក របស់រាជរដ្ឋាភិបាល ស្ដីពីទិវាសន្តិភាពនៅកម្ពុជា និងសម្រង់ខ្លឹមសារសំខាន់ ៥ចំណុចរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អង្គពិធីឱ្យបានយល់ជ្រួតជ្រាបអំពីគុណតម្លៃនៃសន្តិភាព ។
ក្រោយពីបានស្តាប់នូវរាល់ខ្លឹមសារដែលបានផ្សព្វផ្សាយយុទ្ធសាស្រ្តនេះ រាជរដ្ឋាភិបាលបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះប្រទេសជាតិ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ នៃកងយោធពលខេមរភូមិន្ទរួចមក នាយ-ពលទាហានទាំងអស់គ្នា សូមប្តេជ្ញាគាំទ្រ នូវការដាក់ចេញនូវយុទ្ធសាស្ត្ររបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជំនឿជឿជាក់យ៉ាងមុតមាំ តទៅអនាគត ។
