**ជនជាតិអាមេរិកដែលជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅរដ្ឋអាហ្វ្រិកគឺ​ជា​កូន​ប្រុស​របស់ Christian Malanga ឈ្មោះ Marcel។**រដ្ឋាភិបាលអ៊ីរ៉ង់សន្យាថា គ្មានការរំខាន បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី**ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ស្លាប់​៖ តើ​មាន​អ្វី​បន្ទាប់​?**រដ្ឋមន្ត្រីក្រសួងការងារ រំលឹកថាភាពជោគជ័យនៃកិច្ចគាំពារពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីភាគីប្រទេសទទួល និងប្រទេសបញ្ជូន**អគ្គនាយកអន្តោប្រវេសន៍ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល**អភិបាលខេត្តកំពត នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជិត១០០គ្រួសារ នៅស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច**ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ នៅក្នុងស្រុកបរិបូណ៌**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ ២០ ឧសភា” នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្រុកកំពង់សៀម**ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះឃោសនា និងជួបអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកមេមត់ នៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ**រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នករកប្រាក់តាមអនឡាញ ត្រូវបញ្ឈប់សកម្មភាព ចែកចាយរូបភាពឃាតកម្ម និងហិង្សានៅលើបណ្តាញសង្គម**ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនារការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»**AFD បញ្ជាក់ពីជំហរបន្តការគាំទ្រកម្ពុជាលើវិស័យធនធានទឹក និងការព្យាករអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា**អ្នកនាំពាក្យ៖ ជនសង្ស័យជាង៤០០នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ នារយៈពេល៦ថ្ងៃមកនេះ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការតាមភូមិភាគ ចំណុះមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន**ទូតឥណ្ឌា អរគុណចំពោះសម្ដេចតេជោ ដែលផ្ដួចផ្ដើមឲ្យតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ក្នុងពេលឆាប់ៗនេះ**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសាររំលែកទុក្ខជូនចំពោះលោក Mokbel អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ស្តីពីករណីរងគ្រោះរបស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ក្នុងឧប្បតិ្តហេតុធ្លាក់ឧទ្ធម្ភាគចក្រ**បទវិភាគ៖មុខរបរជាច្រើនទទួលការអភិវឌ្ឍជាលំដាប់ អនាគតសេដ្ឋកិច្ចចិនមានភាពល្អប្រសើរជាទូទៅ**អភិបាលខេត្តស្វាយរៀង៖ ទិវាជាតិនៃការចងចាំ គឺបានរំលឹកដល់ភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**ទេសាភិបាលធនាគារជាតិកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦% ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤

ឯកឧត្ដម អ៊ុន ចាន់ដា ជំរុញ​ឲ្យសាខាសមាគម សិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត ខេត្តកំពង់ចាម​ បន្តធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ពិសេសតាមបណ្តាវត្តអារាម

ភ្នំពេញ៖ អភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​ជំរុញ​ដល់​សាខាសមាគម សិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត ខេត្តកំពង់ចាម​ ឱ្យ​បន្ត​សកម្មភាព​ការងារមនុស្សធម៌ ជួយដល់សង្គម​ នៅ​តាម​បណ្ដា​ក្រុង​ ស្រុក​ ជាពិសេសគឺនៅតាមបណ្តាវត្តអារាម​នានា​ទូទាំងខេត្តកំពង់ចាម​ ថ្លែង​បែប​នេះ​ក្នុង​កិច្ច​ប្រជុំ​បូកសរុប​សកម្មភាព​ការងារ​ឆ្នាំ​២០២៣​ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់សាខាសមាគម សិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត ខេត្តកំពង់ចាម​ នាថ្ងៃទី​២៥​ ខែមករា​ ឆ្នាំ​២០២៤​ ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែង​នូវ​ការ​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់​ថ្នាកដឹកនាំ​ សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ដែលបាន ចូលរួមធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ដោយបានចំណាយទាំង កម្លាំងកាយ ប្រាជ្ញាស្មារតី ធនធាន សម្ភារៈ ថវិកា ពេលវេលា សម្រេចបាននូវសកម្មភាពជាច្រើន សម្រាប់ឆ្នាំ២០២៣ កន្លងមក ជាមួយនឹងការដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តទៀត។

ឯកឧត្ដម អ៊ុន ចាន់ដា បានបន្ត​ថា​ សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ថ្វីត្បិតតែទើបបង្កើតឡើងបានជាង បីឆ្នាំក៏ពិតមែន ប៉ុន្តែសាខាសមាគមមួយនេះ បាននឹងកំពុងធ្វើសកម្មភាព មនុស្សធម៌ជាច្រើននៅតាមមូលដ្ឋាន ដែលជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។ ពិសេស បានប្រគេន បច្ច័យ សម្ភារៈ ទេយ្យវត្ថុ ដល់ព្រះសង្ឃនៅតាមវត្តអារាម ដើម្បីជួយសម្រួលដល់ការលំបាក ផងដែរ។

បេីតាម​លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគម​ សិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ នៅក្នុងរយៈពេលកន្លងទៅនេះ សាខាសមាគមបានដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តចុះទៅពិនិត្យ និងពិគ្រោះយោបល់ប្រគេនព្រះ សង្ឃ យាយជី តាជី បងប្អូនប្រជាជនចំនួន០៦លើក, បានចូលរួមសកម្មភាពសង្គមចំនួន១៣៦លើក ក្នុងនោះអនុ សាខាក្រុង ស្រុក៣៩លើក, បានចុះផ្សព្វផ្សាយពីគោលបំណងសមាគម និងបានបញ្ញាបគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ដឹកនាំរបស់រដ្ឋបាលខេត្ត នៅតាមវត្តអារាមបានចំនួន៩៦វត្ត ដើម្បីកសាង សមាជិក សមាជិកា និងជាការកៀរគរសំឡេងគាំទ្រទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យ​បានកាន់តែ​ច្រើនឡើងថែមទៀត នៅតាមមូលដ្ឋាន​ ៕

អត្ថបទដែលជាប់ទាក់ទង