ឯកឧត្តម នាក់ សើគីរីន ដឹកនាំក្រុមការងារឧត្តមមន្រ្តីច្បាប់អាស៊ានរបស់កម្ពុជាចូលរួមកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីច្បាប់អាស៊ានស្តីពីសុខដុមនីយកម្មនៃច្បាប់ពាណិជ្ជកម្មអាស៊ាន លើកទី១២ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ តបតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារឧត្តមមន្រ្តីច្បាប់អាស៊ានរបស់កម្ពុជាចូលរួមកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីច្បាប់អាស៊ានស្តីពីសុខដុមនីយកម្មនៃច្បាប់ពាណិជ្ជកម្មអាស៊ាន លើកទី១២។
កិច្ចប្រជុំមានការចូលរួមដោយ ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ លោក អ៊ុង រដ្ឋសូរិន ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន តំណាងក្រសួងពាណិជ្ជកម្ម និងមន្ត្រីទទួលបន្ទុក។
កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១-វឌ្ឍនភាពនៃច្បាប់ស្តីពីមជ្ឈត្តកម្ម/យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការអនុវត្ត
២-ការដោះដូរទំនិញជាអន្តរជាតិ (CISG)
៣-ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
៤-អនុសញ្ញាសិង្ហបុរីស្តីពីសន្ធានកម្ម ៕

