**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ឧបនាយករដ្ឋមន្ត្រី ស សុខា ស្នើឲ្យសហព័ន្ធ ធ្វើយ៉ាងណាជំរុញ ឲ្យមានការកែលម្អ នូវចំណុចខ្សោយ ដែលបានរកឃើញ នាពេលកន្លងមក

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ នៅសាលប្រជុំ ទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ស្នើឲ្យខាងសហព័ន្ធធ្វើយ៉ាងណា ជំរុញឲ្យមានការកែលម្អ នូវចំណុចខ្សោយ ដែលបានរកឃើញ នាពេលកន្លងមក ដោយត្រូវខិតខំអភិវឌ្ឍ សមត្ថភាពរបស់កីឡាករ-កីឡាការិនីដើម្បីឲ្យឆ្លើយតបតាមតម្រូវការងារទាំងកម្រិតជាតិ និងអន្តរជាតិ។ សហព័ន្ធត្រូវបន្តបណ្តុះបណ្ដាល ធនធានមនុស្ស ទាំងធនធានកីឡាករគ្រប់កម្រិត ទាំងធនធានគ្រូបង្វឹក អាជ្ញាកណ្ដាល មន្រ្តីបច្ចេកទេស ដើម្បីដើរអោយទាន់បរិបទសកល និងបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថា សហព័ន្ធបន្តបង្កើនសកម្មភាពប្រកួតឲ្យកាន់តែផុលផុស ទាំងការប្រកួតកម្រិតក្លិប សមាគមតាមបណ្តាខេត្ត ក្នុងក្របខណ្ឌ ទូទាំងប្រទេស និងក្រុមជម្រើសជាតិ ស្របតាមការគាំទ្រ របស់មហាជននាពេលបច្ចុប្បន្ន និងការគាំទ្រថវិការបស់ក្រសួងអប់រំ យុវជននិងកីឡា។ ស្រដៀងគ្នានេះ ដែរ សហព័ន្ធ ត្រូវសិក្សាពិនិត្យលទ្ធភាពពង្រឹង សមាគម-ក្លិបតាមបណ្តាខេត្តឲ្យបានរឹងមាំ និងរីកដុះដាល កែលម្អ និងកសាង ហេដ្ឋរចនាសម្ព័ន្ធ ប្រកួត ឲ្យបានល្អប្រសើរជាងមុន។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្ថែមថា ត្រូវលើកទឹកចិត្តសំរាប់ការចូលរួមការប្រកួតរបស់អត្តពលិក យុវជនស្ម័គ្រចិត្ត ពិសេសដៃគូឧបត្ថមគាំទ្រ និងកៀរគរធនធានរូបវ័ន្ត សម្រាប់បម្រើ ឲ្យការរៀបចំព្រឹត្តិការណ៍ ប្រកួតនានាទាំងថ្នាក់ជាតិ និងអន្តរជាតិ ហើយបន្តធ្វើការនិង ទំនាក់ទំនងយ៉ាងស្អិត រមួតជាមួយ សហព័ន្ធតំបន់អាស៊ាន អាស៊ី និង ពិភពលោក តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាសម្រាប់ការអភិវឌ្ឍ ដើម្បីនាំកម្ពុជា ចូលខ្លួន ទៅការប្រកួតថ្នាក់ អន្តរជាតិនានាដែលខ្ពស់ជាងមុន និងត្រូវខិតខំប្រឹងប្រែង ចូលរួមព្រឹត្តិការណ៍ប្រកួតលើឆាកអន្តរជាតិឲ្យបានច្រើនជាងមុន ដើម្បីនាំយកមេដាយ ពានរង្វាន់ និងមោទជាតិជូនកម្ពុជា និងប្រជាជនទាំងមូល។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្ថែមថា ជាការពិតជោគជ័យដែលរាជរដ្ឋាភិបាលកម្ពុជា នៅអាណត្តិមុនៗសម្រេចបាន មិនមែនកើតឡើងដោយកត្តាចៃដន្យនោះឡើយ ប៉ុន្តែបានកើតឡើងដោយសារការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាល បន្តវេន ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏នៅតែបន្តប្តេជ្ញាចិត្តខ្ពស់ ក្នុងការរក្សាឱ្យបាននូវសមិទ្ធផលនានា ដែលបានបន្សល់ទុក ដោយរាជរដ្ឋាភិបាលអាណត្តិមុនៗ ពិសេសសុខសន្តិភាព និងបន្តកសាងសមិទ្ធផលជាស្នាដៃថ្មីៗ បន្ថែមទៀត ដើម្បីវឌ្ឍនភាពសង្គម និងភាពសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង