**ជនជាតិអាមេរិកដែលជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅរដ្ឋអាហ្វ្រិកគឺ​ជា​កូន​ប្រុស​របស់ Christian Malanga ឈ្មោះ Marcel។**រដ្ឋាភិបាលអ៊ីរ៉ង់សន្យាថា គ្មានការរំខាន បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី**ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ស្លាប់​៖ តើ​មាន​អ្វី​បន្ទាប់​?**រដ្ឋមន្ត្រីក្រសួងការងារ រំលឹកថាភាពជោគជ័យនៃកិច្ចគាំពារពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីភាគីប្រទេសទទួល និងប្រទេសបញ្ជូន**អគ្គនាយកអន្តោប្រវេសន៍ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល**អភិបាលខេត្តកំពត នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជិត១០០គ្រួសារ នៅស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច**ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ នៅក្នុងស្រុកបរិបូណ៌**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ ២០ ឧសភា” នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្រុកកំពង់សៀម**ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះឃោសនា និងជួបអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកមេមត់ នៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ**រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នករកប្រាក់តាមអនឡាញ ត្រូវបញ្ឈប់សកម្មភាព ចែកចាយរូបភាពឃាតកម្ម និងហិង្សានៅលើបណ្តាញសង្គម**ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនារការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»**AFD បញ្ជាក់ពីជំហរបន្តការគាំទ្រកម្ពុជាលើវិស័យធនធានទឹក និងការព្យាករអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា**អ្នកនាំពាក្យ៖ ជនសង្ស័យជាង៤០០នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ នារយៈពេល៦ថ្ងៃមកនេះ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការតាមភូមិភាគ ចំណុះមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន**ទូតឥណ្ឌា អរគុណចំពោះសម្ដេចតេជោ ដែលផ្ដួចផ្ដើមឲ្យតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ក្នុងពេលឆាប់ៗនេះ**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសាររំលែកទុក្ខជូនចំពោះលោក Mokbel អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ស្តីពីករណីរងគ្រោះរបស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ក្នុងឧប្បតិ្តហេតុធ្លាក់ឧទ្ធម្ភាគចក្រ**បទវិភាគ៖មុខរបរជាច្រើនទទួលការអភិវឌ្ឍជាលំដាប់ អនាគតសេដ្ឋកិច្ចចិនមានភាពល្អប្រសើរជាទូទៅ**អភិបាលខេត្តស្វាយរៀង៖ ទិវាជាតិនៃការចងចាំ គឺបានរំលឹកដល់ភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**ទេសាភិបាលធនាគារជាតិកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦% ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤

ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិកម្ម

ភ្នំពេញ៖ លោក ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់ការគាំទ្រនិងលើកទឹកចិត្ត ដល់វិស័យឯកជន ក្នុងការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិកម្មឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាជននិងប្រទេសជាតិ។

ការបង្ហាញការគាំទ្របែបនេះរបស់លោកទាំងពីរ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាដៃគូកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធីប្រគល់ហាងជូនពាណិជ្ជកររបស់ក្រុមហ៊ុនចាង វាំង ខេមបូឌា រៀលអ៉ីស្ទេត អ៉ីនវេសមិន ឯ.ក នៅថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤នេះ។

ទីតាំងសម្រាប់ក្រុមហ៊ុនបោះដុំ និងលក់រាយផលិតផលកសិកម្ម គឺនៅផ្សារដើមគរថ្មី ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

លោក នួន ផារ័ត្ន តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តថា ពិធីចុះហត្ថលេខាជាមួយដៃគូកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធីប្រគល់ហាងជូនពាណិជ្ជករនាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញអំពីផ្លែផ្កា និងមនុញ្ញភាពដែលទទួលបានពីភាពអំណោយផលនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅក្នុងការវិនិយោគនិយាយជារួម និងនិយាយដោយឡែកភាពអំណោយផល និងសក្ដានុពលនៃបរិស្ថានវិនិយោគនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញតែម្ដ។

លោកបានបន្ថែមថា ជាការពិតណាស់ សុខសន្តិភាពបានដើរតួនាទីជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់បំផុត និងមិនអាចខ្វះបាន នៅក្នុងការបង្កើតឱកាសនានា និងជំរុញកំណើនសេដ្ឋកិច្ចនាំទៅដល់ការអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងនោះក៏មានការរីកចម្រើនលូតលាស់នៃសកម្មភាពអាជីវកម្ម ទេសចរណ៍ ការបន្តកើនឡើងនូវសេចក្ដីត្រូវការក្នុងស្រុក និងភាពល្អប្រសើរនៃពាណិជ្ជកម្មក្នុងស្រុក និងពាណិជ្ជកម្មទៅកាន់ទីផ្សារអាស៊ាន និងអន្តរជាតិផងដែរ។

អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ «រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈយន្តការនៃអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ តែងតែផ្តល់ការគាំទ្រនិងលើកទឹកចិត្តឱ្យមានការវិនិយោគនានានៅរាជធានីភ្នំពេញ ជាពិសេសការជំរុញឱ្យមានការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិផលបន្ថែមទៀត ពីព្រោះការវិនិយោគផ្សារបោះដុំនេះ មិនត្រឹមតែអាចរួមចំណែកដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច តាមរយៈការទាក់ទាញអ្នកវិនិយោគក្រៅស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយគាំទ្រដល់ពាណិជ្ជករនិងអាជីវករក្នុងស្រុក រួមចំណែកដល់ការលើកកម្ពស់យន្តការទីផ្សារសម្រាប់កសិផលរបស់កសិករផលិតបាន ហើយយកមកលក់នៅរាជធានីភ្នំពេញ»។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថែរក្សាពូនជ្រំនូវសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក ហើយធ្វើការដឹកនាំ ដោយចក្ខុវិស័យច្បាស់លាស់ ជាពិសេសការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានផ្ដោតសំខាន់លើមុំចំនួន៥ គឺទឹក ផ្លូវ ភ្លើង មនុស្ស និងវិស័យបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលរបស់សម្តេចធិបតី ក៏បានយកចិត្តទុកដាក់បន្តទទួលស្គាល់ជាផ្លូវការអំពីតួនាទីមិនអាចខ្វះបានរបស់វិស័យឯកជន ក្នុងនាមជាក្បាលម៉ាស៊ីននៃការជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការបញ្ចូលបច្ចេកវិទ្យា ដែលមាននវានុវត្តភាពសំខាន់ៗសំដៅបង្កើនប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចផងដែរ។

លោក ណាំ លីណាល់ បានថ្លែងថា ក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន បន្តមានទំនាក់ទំនងមិត្តភាពជាប្រពៃណ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការដ៏ជិទស្និត ហើយកំពុងរីកចម្រើនលើវិស័យ នានាជាច្រើន។ ការប្រាស្រ័យទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត និងការផ្លាស់ប្តូរទស្សនកិច្ចដ៏មមាញឹកគ្រប់ជាន់ថ្នាក់ក្នុងបណ្តាឆ្នាំថ្មីៗនេះ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ដោយសម្តេចធិបតី បានជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយលោក ស៊ី ជីនភីង ប្រធានាធិបតីចិន។ ជាលទ្ធផល ភាគីទាំងពីរបានប្រកាស បង្ហាញពីជំហរដូចគ្នាយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តរក្សាទំនាក់ទំនងដែកថែប និងការពារគ្នាទៅវិញទៅមក។

លោកបានបន្តថា ជាក់ស្ដែងថ្មីៗនេះការរៀបចំអបអរសាទរពិធីបើក «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ក្នុងដំណើរទស្សនកិច្ចរបស់លោក លី ស៊ូឡឺ សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន មកកាន់កម្ពុជា។ ពិធីខាងលើនេះ នឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងទំនាក់ទំនងជាអ្នកជិតខាងល្អ និងពង្រឹងវិសាលភាពកិច្ចសហប្រតិបត្តិការ «ខ្សែក្រវ៉ាត់ និងផ្លូវ» ដើម្បីបម្រើផលប្រយោជន៍ទៅ វិញទៅមករបស់ប្រជាជន ទេសចរណ៍រវាងប្រជាជាតិទាំងពីរ ក្នុងនាមជាអារ្យប្រទេសដែលមានវប្បធម៌ដ៏ ចំណាស់យូរលង់ និងឧត្តុង្គឧត្តម និងជាមិត្តល្អចេះជួយគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងកាលៈទេសៈ។
លោក XIE LUPING ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ បានថ្លែងថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចូល និងនាំចេញកសិកផល និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ បង្កើនទំហំពាណិជ្ជកម្មកសិផលកម្ពុជាយ៉ាងច្រើន ហើយក្លាយទៅជាមជ្ឈមណ្ឌលចែកចាយសម្រាប់ការជួញដូរកសិផល។

ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិរូបនេះ បានបន្តថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិវានឹងនាំចេញផលិតផលមានគុណភាពខ្ពស់នាពេលបច្ចុប្បន្ននេះរបស់កម្ពុជាទៅកាន់ទៅផ្សារពិភពលោក។ ម្យ៉ាងទៀតការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនឹងរួមចំណែកដល់ការអភិវឌ្ឍទីក្រុងទំនើប។ ការរៀបចំផ្សារប្រកបដោយសមហេតុផល ស្តង់ដារ និងត្រឹមត្រូវ ហើយនឹងទំនិញគុណភាពខ្ពស់ និងតម្លៃទាបនឹងធ្វើឱ្យកម្រិតពាណិជ្ជកម្មនៃទីផ្សារលក់ដុំដ៏ធំរបស់រាជធានីភ្នំពេញ មានភាពប្រសើរឡើង។ ជាពិសេសវាអាចកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងកណ្តាលក្នុងបានយ៉ាងមានប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យ សុវត្ថិភាព ធ្វើឱ្យបរិស្ថានទីក្រុងភ្នំពេញប្រសើរឡើងវិញ ដូច្នេះហើយរាជរដ្ឋាភិបាលនឹងបន្តគាំទ្រយ៉ាងខ្លាំងក្លាក្នុងការកសាង និងអភិវឌ្ឍន៍ផ្សារថ្មី។

លោក XIE LUPING បានបញ្ជាក់ថា ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ ប្រកបដោយជោគជ័យ ឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសកម្ពុជា និងប្រទេសចិន និងតួនាទីរបស់កម្ពុជា ជាប្រទេសដ៏សំខាន់ក្នុង «ខ្សែក្រវាត់មួយ និងផ្លូវមួយ»។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ានអន្តរជាតិមានសក្តានុពលខ្លាំងសម្រាប់ការធ្វើពាណិជ្ជកម្មបោះដោះនៅរាជធានីភ្នំពេញ និងការចែកចាយទំនិញទៅកាន់បណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា ខណៈផ្សារនេះមានទីតំាងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោរការ ខណ្ឌព្រែក ព្នៅ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង