**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

សម្តេចធិបតី៖ ៤២ខែ ចាប់តាំងពីឆ្នាំ២០២០មក រាជរដ្ឋាភិបាលបានចំណាយអស់ជិត ១៣០០លានដុល្លារ ជួយដល់ពលរដ្ឋប្រមាណ ៧ម៉ឺនគ្រួសារ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងកំឡុងពេល ៤២ខែ ដែលមានជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ជិត ១ ៣០០លានដុល្លារអាមេរិក ដើម្បីជួយដល់ពលរដ្ឋជាង ៧ម៉ឺនគ្រួសារ គិតជាប្រពលរដ្ឋ ២លាន ៧សែននាក់ បានទទួលផល ហើយនេះជាកាទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ដោយចាប់ផ្តើមនៅវេលាម៉ោង៥ល្ងាចនៅបារាំង ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ឥលូវនៅលើកនេះពិភពលោកមានបញ្ហា ២ផ្ទួនគ្នា គឺជួបជាមួយជំងឺរាតត្បាត និងបញ្ហាសេដ្ឋកិច្ច ដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ហើយបានបន្តដល់សង្គ្រាមនៅមជ្ឈឹមបូព៌ា។ នៅក្នុងឆ្នាំនេះ ប្រទេសទាំងអស់កំពុងព្យាកររឿង អ៊ែនីញូ, ស្រូវឡើងថ្លៃធ្វើឱ្យប្រជាកសិករសប្បាយចិត្ត តែអ្នកប្រើប្រាស់កំពុងព្រួយបារម្ភរឿងអង្ករឡើងថ្លៃ ហើយរាជរដ្ឋាភិបាលក៏បានត្រៀមវិធានការដើម្បីដោះស្រាយក្នុងកម្រិតណាមួយផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា នៅពេលនេះ នៅកម្ពុជាកន្លែងខ្លះគឺកំពុងព្យាករមើលលើការប្រើប្រាស់ទឹករវាងការធ្វើស្រែ ជាមួយនឹងទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ហើយកន្លែងខ្លះរដ្ឋបាលខេត្តបានចេញគោលការណ៍ណែនាំរួចហើយឱ្យមានការផ្អាកធ្វើស្រែប្រាំង ដើម្បីកុំឱ្យជួយបញ្ហា ហើយដែលបញ្ហានេះមិនមែនកើតមានតែនៅកម្ពុជាទេ នៅប្រទេសបារាំង អូស្ត្រាលី និងប្រទេសផ្សេងៗទៀត នៅពេលតែដល់ខែស្ងួតខ្លាំង គឺនឹងមានការណែនាំក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃផងដែរ។

សម្តេចធិបតី បានបន្ថែមទៀតថា ទោះជាយ៉ាងណាសំពាធអតិផរណាបានប៉ះពាល់ដល់សេដ្ឋកិច្ចលើពិភពលោក រួមទាំងកម្ពុជាផងដែរ ដូចនេះរាជរដ្ឋាភិបាលក៏មានគោលការឧបត្ថម្ភសាច់ប្រាក់បន្ថែមទៀត សម្រាប់គ្រួសារងាយរងហានិភ័យ ដោយសំពាធអតិផរណា ដែលយើងបានអនុវត្តពីចុងឆ្នាំ២០២២ មកដល់ពេលនេះអ្នកដែលបានផលប្រយោជន៍ពីការជួយនេះមានជាង ៤៩ម៉ឺនគ្រួសារ គិតជាប្រជាពលរដ្ឋ ១លាន ៨សែននាក់ ហើយនឹងមានបន្ថែមតទៅទៀត ដើម្បូជួយដល់ប្រជាពលរដ្ឋក្នុងពេលលំបាក ដែលនេះជាអ្វីដែលរាជរដ្ឋាភិបាលត្រូវជួយដល់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក ដាច់ខាតត្រូវមានការជួយពីរដ្ឋ ដោយរដ្ឋបានយកចិត្តទុកដាក់គ្រប់ពេលវេលា និងបានចំណាយទុនច្រើនណាស់ដើម្បីជួយប្រជាពលរដ្ឋ ទោះបីជារដ្ឋមានទុនតិច តែបើគិតពីអ្វីដែលរដ្ឋបានចេញរួចហើយនេះគឺមានច្រើនហើយ តែទោះយ៉ាងណាការចំណាយទុនគឺជាការចាំបាច់ដើម្បីជួយដល់ប្រជាពលរដ្ឋ ទោះជាការចំណាយប៉ុន្មានក៏រដ្ឋត្រូវតែធ្វើផងដែរ៕

អត្ថបទដែលជាប់ទាក់ទង