**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

ឯកឧត្តម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យលើផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ.

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ. បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យលើផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ. ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាង ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងទីប្រឹក្សា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិកអចិន្ត្រៃយ៍ នៃក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ. សរុបប្រមាណ ៥០ រូប។

គោលបំណងនៃកិច្ចប្រជុំនាពេលនេះគឺពិភាក្សាពិគ្រោះយោបល់ និងប្រមូលធាតុចូលនិងមតិយោបល់ពីអង្គប្រជុំតំណាង ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងទីប្រឹក្សា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីជាមូលដ្ឋានក្នុងការកែសម្រួលផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ.។

អង្គប្រជុំបានប្រព្រឹត្តទៅតាមរយៈការរាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ. ដោយ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ស. និងការធ្វើបទបង្ហាញអំពីផែនការសកម្មភាពដោយ ប្រធានក្រុមការងារបច្ចេកទេសនីមួយៗ។

ឯកឧត្តម ប្រធានអង្គប្រជុំ ក៏បានណែនាំ និងធ្វើការតម្រង់ទិសបន្ថែមទៀតដល់ក្រុមការងារបច្ចេកទេសនីមួយៗ ត្រូវគិតគូរទៅលើចំណុចសំខាន់ៗចំនួន ៤ ដើម្បីទទួលបានភាពជោគជ័យក្នុងការអនុវត្តផែនការសកម្មភាពរួមមាន៖ (១)ក្របខណ្ឌពេលវេលា, (២)យន្តការស្ថាប័នសម្រាប់ការអនុវត្ត, (៣)ប្រភពថវិកាគាំទ្រការអនុវត្ត និង(៤)ការរៀបចំស្តង់ដារក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។

អង្គប្រជុំបានប្រព្រឹត្តទៅក្នុងស្មារតីជាក្រុមប្រកបដោយភាតរភាព សាមគ្គីភាព យោគយល់ និងប្រកបដោយស្មារតីទទួលខុសត្រូវនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមអនុវត្តការងារកែទម្រង់វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ៕

អត្ថបទដែលជាប់ទាក់ទង