**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំលើកដំបូងរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ

ភ្នំពេញ៖ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម​ នារសៀលថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ ព.ស.​២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ​ ​អនុប្រធាន​អចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ​​ បានអញ្ជើញជាអធិបតីភាពដឹកនាំ​កិច្ចប្រជុំ​លើក​ដំបូង​របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដោយមាន​ការចូល​រួម​​ពី​ឯកឧត្តមបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន ឯកឧត្តមអនុប្រធាន លោក​អនុប្រធាន​ ព្រមទាំងសមាជិក-សមាជិកា​នៃ​លេខាធិការដ្ឋាន​ទាំងអស់​សរុប​ប្រមាណ ២០រូប។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍ឱ្យដឹងថា​​​ គោលបំណងនៃ​កិច្ចប្រជុំគឺដើម្បីប្រកាស​សមាសភាព​ តួនាទីភារកិច្ចរបស់សមាជិក​ សមាជិកា​ ​ទាំងអស់ និងផ្តោតលើចំណុច​សំខាន់ៗ​មួយចំនួន​រួម​មាន៖​ ទី១)​ទស្សនវិស័យ​, ទី២)បេសកកម្ម និងទី៣)​តួនាទី​ភារកិច្ច​ ​និង​​៤)​រៀបចំផែនការការងារសម្រាប់ការ​អនុវត្តសកម្មភាពឆ្នាំ២០២៤​​ របស់​លេខា​ធិការ​ដ្ឋាន​។

សូមបញ្ជាក់ថា​​ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេមានតួនាទីភារកិច្ច​៖
-រៀបចំគម្រោងផែនការ និងកៀរគរកញ្ចប់ថវិកាពីដៃគូអភិវឌ្ឍន៍ និងពីរាជរដ្ឋាភិបាលកម្ពុជា​សម្រាប់ការងារ​គ្រប់គ្រងគ្រប់គ្រងអាងស្ទឹង​ទន្លេ
-ជំរុញរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិក្នុងការគ្រប់គ្រងអាងស្ទឹងទន្លេ
-លើកកម្ពស់ការយល់ដឹង និង អំពីបញ្ហាការគ្រប់គ្រងអាងទន្លេប្រកបដោយនិរន្តរភាព
-សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍​ក្នុងការពង្រឹងការងារគ្រប់​គ្រងអាងស្ទឹងទន្លេឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព
-ពង្រឹងការគ្រប់គ្រងប្រព័ន្ធទិន្នន័យ និងព័ត៌មានការងារគ្រប់គ្រងអាងស្ទឹងទន្លេ
-ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងសិក្សាស្រាវជ្រាវការងារគ្រប់គ្រងអាងស្ទឹងទន្លេ
-តាមដាន និងវាយតម្លៃកម្មវិធី និងគម្រោងគ្រប់គ្រងអាងស្ទឹងទន្លេ
-រាយការណ៍អំពីលទ្ធផលការងារគ្រប់គ្រងអាងទន្លេជូនប្រធានស្ថាប័ន
-បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ប្រធានស្ថាប័ន។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានផ្តាំផ្ញើ និងជំរុញ​លើកទឹកចិត្តដល់សមាជិក-សមាជិកា​នៃលេខាធិការដ្ឋានទាំងអស់ត្រូវសហការ​ និងខិតខំប្រឹងប្រែងអនុវត្តការងារ តាម​តួនាទីភារកិច្ច​រៀងៗ​ខ្លួន​ឱ្យ​មានប្រសិទ្ធភាព និងទទួលបានជោគជ័យ ព្រមទាំងគោរពរាយការណ៍ពី​វឌ្ឍនភាពការងារ​រៀង​រាល់​ត្រីមាសជូនឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដើម្បីទទួលបាន​អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បន្ថែមទៀត។

គួរបញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជា​ កាលពីថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ បានចេញ​​​សេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាព នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ​ ដែលមាន ឯកឧត្តម​ ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន និងឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ជាអនុ​ប្រធានអចិន្ត្រៃយ៍ រួមជាឯកឧត្តម​អនុប្រធាន និងសមាជិក​មកពីក្រសួងពាក់ព័ន្ធសរុប​ ១៧រូប ៕​

អត្ថបទដែលជាប់ទាក់ទង