**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការគោរពអនុវត្តច្បាប់ចរាចរណ៍

ព្រះសីហនុ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានក្រើនរំលឹកទៅដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវធ្វើជាគំរូល្អទៅដល់ប្រជាពលរដ្ឋ ក្នុងការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះកងកម្លាំងជាតួអង្គក្នុងការអនុវត្តច្បាប់ ជាអ្នកចាប់ផាកពិន័យតែខ្លួនឯងបើកបរក្រោមជាតិស្រវឹង បញ្ហានេះកងកម្លាំងត្រូវគោរពនិងជៀសឱ្យបានជាដាច់ខាត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍បែបនេះនៅក្នុងទិវាជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី ១៨ ដែលធ្វើនៅខេត្តព្រះសីហនុនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានប្រកាសមិនគាំទ្រចំពោះករណីបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ដល់អាយុជីវិតមានការចរចាក្រៅផ្លូវការ ក្នុងការសម្របសម្រួល ដើម្បីរួចគេចពីសំណាញ់ច្បាប់ឡើយ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹទៀតថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី ៧ សម្ដេចបានតម្រង់ទិសរួចហើយពាក់ព័ន្ធដល់អ្នកដែលប្រព្រឹត្តបទល្មើស ក្នុងការបង្កគ្រោះថ្នាក់ចរាចរណ៍ ឈានដល់បាត់បង់អាយុជីវិត ត្រូវតែអនុវត្តច្បាប់ជាធរមាន។

ឧបនាយករដ្ឋមន្ត្រីថា ករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេទូទាំងប្រទេស ទី១នៅរាជធានីភ្នំពេញ ទី ២ នៅខេត្តព្រះសីហនុ ទី៣ ខេត្តពោធិ៍សាត់ និងទី ៤ ខេត្តកណ្ដាល។

ឯកឧត្តមអភិសន្តិបណ្ឌិតថា ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានការប្រារព្ធទិវារំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី ១៨ នៅខេត្តព្រះសីហនុ គឺជាការចូលរួមពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវ ឲ្យបន្តការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ក្នុងការធ្វើចរាចរណ៍ជាប្រចាំ ដើម្បីជៀសឲ្យផុតពីហានិភ័យនៃគ្រោះថ្នាក់ដែលបណ្ដាលមកពីអ្នកបើកបរ មានការធ្វេសប្រហែសមិនគោរពច្បាប់ចរាចរណ៍ ក៏ដូចជាការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាពបើកបរ ក្រោមឥទ្ធិពលជាតិស្រវឹង សារធាតុញៀន ជាពិសេសមិនពាក់មួកសុវត្ថិភាពនិងការមិនប្រើប្រាស់ខ្សែក្រវ៉ាត់។

ជាមួយគ្នានោះឯកឧត្ដមបានសំណូមពរ ឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់កែប្រែឥរិយាបថយកចិត្តទុកដាក់ក្នុងការថែរក្សាការពារអាយុជីវិត ជាពិសេសដល់ក្រុមគ្រួសារខ្លួននិងអ្នកដទៃដែលជាអ្នកប្រើប្រាស់ផ្លូវគ្រប់ៗគ្នា តាមរយៈការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដោយអនុវត្តច្បាប់សំដៅការបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា។

ជាមួយគ្នានោះឯកឧត្តមបានដាក់ចេញវិធានការមួយចំនួនរួមមានទី១ បង្កើនវិធានការរិតបន្តឹងច្បាប់ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ទី ២ បង្កើនការផ្សព្វផ្សាយអប់រំនិងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមគ្រប់រូបភាពឲ្យបានទូលំទូលាយ ទី ៣ បន្តយកចិត្តទុកដាក់បង្កើនសមត្ថភាពទៅដល់មន្ត្រីអនុវត្តច្បាប់ឲ្យមានវិន័យល្អសីលធម៌ល្អ និងត្រូវលើកសរសើរអង្គភាពនិងមន្ត្រីដែលមានស្នាដៃល្អជាពិសេសត្រូវដាក់ទណ្ឌកម្មពិន័យឲ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីអសកម្មខិលខូចឬមន្ត្រីដែលប្រព្រឹត្តអំពើផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈទី ៤ ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងអង្គការជាតិអន្តរជាតិបន្តចូលរួមផ្សព្វផ្សាយក៏ដូចជាសិល្បករសិល្បការិនីគ្រឹះស្ថានសិក្សាគ្រប់កម្រិតនិងវិស័យរដ្ឋឯកជនបន្តផ្សព្វផ្សាយឲ្យបានជាប្រចាំ ទី ៥បន្តអនុវត្តគោលនយោបាយសុវត្ថិភាពធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវមានសុវត្ថិភាព ផ្លូវមានសុវត្ថិភាពនិងយានជំនះមានសុវត្ថិភាព ទី៦ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវត្រូវចូលរួមបន្ថែមក្នុងការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានភ្ជាប់ខ្ជួនដើម្បីការពារអាយុជីវិតខ្លួនឯងក៏ដូចជាអ្នកដទៃភាពសុខដុមរមនាក្នុងគ្រួសារការពារទ្រព្យសម្បត្តិដែលអាចបាត់បង់យ៉ាងឆាប់រហ័ស។

នៅក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានលើកឡើងថា កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការទទួលខុសត្រូវរក្សាសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកព្រមទាំងបណ្តាញសារព័ត៌មាននានា អង្គការជាតិ-អន្តរជាតិ វិស័យឯកជនរោងចក្រ សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនពាក់ព័ន្ធនានា ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអប់រំស្តីពីសុវត្ថិភាពចរាចរណ៍គាំទ្រដល់ការរឹតបន្តឹងការអនុវត្តច្បាប់ ការគ្រប់គ្រងអ្នកបើកបរ និងការគ្រប់គ្រងលក្ខណៈបច្ចេកទេសយានយន្ត។

ឯកឧត្ដបន្តថា ជាមួយគ្នានេះប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ បានចូលរួមក្នុងការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីសុវត្ថិភាពនិងអាយុជីវិតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ ហើយនៅតែបន្តចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គ្រឿងញៀនតាមបណ្តាក្រុង-ស្រុក តាមវិទ្យាល័យ តាមសហ៍គមន៍កម្មករ តាមរោងចក្រ សហគ្រាស ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីឱ្យពួកគាត់មានការយល់ដឹងកាន់តែច្បាស់ បន្ថែមទៀត និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកំរិតទាប៕

អត្ថបទដែលជាប់ទាក់ទង