**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមប្រកួតប៉ាល់ទាត់មិត្តភាពដើម្បីមូលនិធិគន្ធបុប្ផាកម្ពុជា នៅខេត្តសៀមរាប**ឯកឧត្តមទេសរដ្ឋមន្ដ្រី គី តិច បន្ដជួបជាមួយជនរងគ្រោះចំនួន២៦៧នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា**ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកអង្គរបូរី**ឯកឧត្ដម លន់ លឹមថៃ អញ្ជើញបញ្ចុះបឋមសិលាកសាងខ្លោងទ្វារ វិទ្យាល័យ ហ៊ុន សែន សំពងជ័យ**ក្រសួងទេសចរណ៍ ចាត់ទុកទស្សនកិច្ចរបស់ លោក ម៉ានី ប៉ាគីអាវ នៅអង្គរវត្តជាចំណែកសំខាន់បង្ហាញកម្ពុជាទៅពិភពលោក**ប្រទេសចំនួន៥ ចេញសេចក្តីថ្លែងការណ៍ រួមគ្នាបន្តគាំទ្រអ៊ុយក្រែន**ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរមកកាន់សិង្ហបុរី ដើម្បីចូលរួមសន្និសីទ ស្តីអំពីសន្តិសុខ**ប្រមុខណាតូ ចង់ឱ្យសម្ព័ន្ធមិត្តចែករំលែកបន្ទុក ជំនួយដល់អ៊ុយក្រែន ដោយសមធម៌**ប្រជាជនឥណ្ឌាជាង៥០នាក់ បានបាត់បង់ជីវិតដោយសាររលកកម្តៅខ្លាំង បណ្តាលឲ្យមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល**កម្ពុជាអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយបរិយាបន្ន សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសុខភាពជាសកល**រដ្ឋមន្ត្រីការពារជាតិកម្ពុជា ជួបជាមួយ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី អំឡុងចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១**យានអវកាសចិនចុះចតដោយជោគជ័យនៅលើឋានព្រះចន្ទ ក្នុងការប្រកួតប្រជែងអវកាសជាមួយអាមេរិក**រដ្ឋមន្ត្រីការពារជាតិចិន៖ ការបង្រួបបង្រួមដោយសន្តិវិធីជាមួយតៃវ៉ាន់ ត្រូវបានបំផ្លាញដោយក្រុមផ្តាច់ខ្លួន**រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំ ASIA TECH x SINGAPORE (ATxSG) នៅប្រទេសសិង្ហបុរី**ច្បាប់សន្តិសុខស្បៀងអាហារដំបូងរបស់ចិនចូលជាធរមាន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការធ្វើវិបស្សនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាទីគោរពសក្ការបូជារបស់កម្ពុជាយើងដើម្បីសុំសេចក្តីសុខចម្រើន ដល់ប្រទេសជាតិផង និងប្រជាជនផង**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី​ វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចសង្ឃរាជ ទេព វង្ស**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ដោយក្រុមគ្រូពេទ្យបារាំងស្ម័គ្រចិត្ត (AMS) និងក្រុមគ្រូពេទ្យ បុគ្គលិកនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម នៅវត្តពាមកោះស្នា**សម្ដេចធិបតី អំពាវនាវដល់សប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ**រថយន្ដដឹកលើសទម្ងន់ ៣គ្រឿង ត្រូវបានពិន័យជាប្រាក់ និងឃាត់ទុក ១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកបាណន់ ខេត្តបាត់ដំបង

ថវិកា សម្ភារៈ សង្កសី និងស្បៀងអាហារ ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវ ត្រូវប្រគល់ជូនពលរដ្ឋ មានជម្រកស្នាក់នៅមិនសមរម្យ និងពលរដ្ឋក្រីក្រ នៅស្រុកស្ទោង

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរ ដែនដី នាំយកថវិកា សម្ភារៈ គ្រឿងឈើ ស័ង្កសី គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនប្រជាពលរដ្ឋ ដែលមានជម្រកស្នាក់នៅមិនសមរម្យចំនួន០១គ្រួសារដែលមានស្វាម៉ី ឈ្មោះ បាន បូអាយុ ៤៥ ឆ្នាំ និងភរិយាឈ្មោះ ហ៊ុត ណេង អាយុ៤២ឆ្នាំ ដែលមានកូននៅក្នុងបន្ទុកចំនួន០៤នាក់ ព្រមទាំងបានជួយឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រចំនួន៥គ្រួសារផ្សេងទៀត រស់នៅភូមិដូនប៉ុក ឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានមានប្រសាសន៍ថា ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខក្រុមការងាររបស់ប្រមុខរាជរដ្ឋាភិបាល ដែលប្រកបដោយគុណធម៌ រួមជាមួយអាជ្ញាធរដែនដី និងកងទ័ពដែលជាកូនចៅរបស់ប្រជាជនមើលការខុសត្រូវ នឹងជួយដោះស្រាយការលំបាកជូនគាត់ ដោយមិនទុកឲ្យប្រជាជនណាម្នាក់ទទួលមរណៈភាពដោយខ្វះអាហារបរិភោគនោះឡើយ ។

ជាក់ស្ដែងនៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកថវិកា សម្ភារៈគ្រឿងឈើ ស័ង្កសី និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជម្រកស្នាក់នៅមិនសមរម្យនៅពេលនេះមាន៖ គ្រឿងឈើសម្រាប់ធ្វើផ្ទះមួយចំនួន ស័ង្កសីចំនួន៤០សន្លឹក អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន ២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុងចំនួន២យួរ និងថវិកាមួយចំនួន ។ ដោយឡែកប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន៥គ្រួសារផ្សេងទៀត ដែលរស់នៅក្នុងភូមិជាមួយគ្នាដោយ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន ១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ។

លោក ទិញ វឿន សមាជិកក្រុមប្រឹក្សាឃុំបន្ទាយស្ទោង តំណាងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្រីក្រ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលបានជួយដោះស្រាយថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគនៅពេលនេះ និងសូមគោរពជូនពរសម្ដេច លោកជំទាវ និងក្រុមការងារទាំងអស់សូមទទួលបាននូវពុទ្ឋពរទាំងឡាយបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង