**លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកែប, គណបក្សប្រជាជន ទទួលបាន ៣១សំឡេង ខណៈគណបក្សឆន្ទៈខ្មែរ ទទួលបាន ០១សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តតាកែវ, គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៥៧សំឡេង កើន៥២សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តប៉ៃលិន, គណបក្សប្រជាជន ទទួលបាន ៤៧សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តក្រចេះ, គណបក្សប្រជាជន ទទួលបាន ២៥៩សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តរតនគិរី, គណបក្សប្រជាជន ទទួលបាន២៤២សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តពោធិ៍សាត់, គណបក្សប្រជាជន ទទួលបាន ៣១៥សម្លេង**លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកំពង់ឆ្នាំង, គណបក្សប្រជាជន ទទួលបាន ៣៦៤សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តសៀមរាប, គណបក្សប្រជាជន ទទួលបាន ៥៤៤សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោត ជ្រើសរើសតតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តព្រៃវែង, គណបក្សប្រជាជន ទទួលបាន ៧២៤សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកំពង់ស្ពឺ, គណបក្សប្រជាជន ទទួលបាន ៥៥៥សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកំពង់ចាម, គណបក្សប្រជាជន ទទួលបាន ៦៦៧សំឡេង**លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តព្រះសីហនុ, គណបក្សប្រជាជន ទទួលបាន ១៧២សំឡេង ខណៈគណបក្សឆន្ទៈខ្មែរ ទទួលបាន ០៨សំឡេង**លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តកែប, គណបក្សប្រជាជន ទទួលបាន ៣១សំឡេង ខណៈគណបក្សឆន្ទៈខ្មែរ ទទួលបាន ០១សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តស្ទឹងត្រែង, គណបក្សប្រជាជន ទទួលបាន ១៦០សំឡេង**លទ្ធផលបណ្តោះអាសន្នការរាប់សន្លឹកឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តឧត្តរមានជ័យ គណបក្សប្រជាជន ទទួលបាន ១៤៨សម្លេង ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន ០៥សម្លេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តមណ្ឌលគិរី, គណបក្សប្រជាជន ទទួលបាន ១០៨សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តបាត់ដំបង, គណបក្សប្រជាជន ទទួលបាន ៧០៦សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តបន្ទាយមានជ័យ, គណបក្សប្រជាជន ទទួលបាន ៤៦៦សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តកោះកុង, គណបក្សប្រជាជន ទទួលបាន ១៤៨សំឡេង**លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តស្វាយរៀង, គណបក្សប្រជាជន ទទួលបាន ៤៣៧សំឡេង

ក្រសួងការងារ បណ្តុះបណ្តាលគ្រូបង្គោលជំនាញជណ្តើរយន្តដើម្បីផ្គត់ផ្គង់ទីផ្សារដែលកំពុងមានតម្រូវការខ្ពស់

ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញជួសជុល និងថែទាំជណ្តើរយន្តដែលជាជំនាញថ្មីមួយទីផ្សារការងារកំពុងមានតម្រូវការខ្ពស់។

កម្មវិធីបិទវគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកឧស្សាហកម្មដែលជាវគ្គបណ្តុះបណ្តាលក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាមួយនឹងក្រុមហ៊ុនជីហ្គៀគ្រុប និងអង្គការ UNIDO។

គិតមកដល់ពេលនេះ វិទ្យាស្ថានបានបណ្តុះបណ្តាលគ្រូបង្គោលជំនាន់ទី១ ចំនួន ១៩នាក់ និងបើកវគ្គបណ្តុះបណ្តាលជំនាន់ទី២ ចំនួន ១២នាក់បន្តទៀត ដើម្បីត្រៀមធ្វើការបណ្តុះបណ្តាលជំនាញដ៏សំខាន់មួយនេះដល់យុវជនគោលដៅឱ្យចូលបម្រើការងារក្នុងទីផ្សារការងារដែលកំពុងមានសក្តានុពលនាពេលបច្ចុប្បន្ន និងនាពេលអនាគត។

យោងតាមវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ការបណ្តុះបណ្តាលនេះ គឺដើម្បីបំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្នដែលកំពុងមានសក្តានុពលខ្ពស់ ហើយក៏ស្របទៅតាមចក្ខុវិស័យនិងការចង់បានរបស់ថ្នាក់ដឹកកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការបង្កើតជំនាញថ្មីឱ្យស្របទៅតាមសម័យកាល។

សូមបញ្ជាក់ជំនាញថ្មីនេះ នឹងក្លាយជាជំនាញដ៏សំខាន់បន្ថែមទៀតសម្រាប់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៣ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង