**ប្រទីបក្រសួងសុខាភិបាល តូចច្រឡឹង សាមញ្ញ ស្រគត់ស្រគំ គួរអោយគយគន់ ក្នុងអត្ថន័យសុខភាព និងសុខុមាលភាពជ្រាលជ្រៅ ដែលមានរូបនាគ និងសត្វម្ករ តាមរចនាបទប្រាសាទបន្ទាយឆ្មារ តំណាងអោយភាពរុងរឿងនាសតវត្សទី១២**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំលើកទី១ ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់**ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ**ខែតុលា បរិមាណ​កុងតឺន័រ​ ឆ្លងកាត់​កំពង់ផែស្វយ័តភ្នំពេញ ​មានចំនួន​ ៣៥​ ២៦៤​ TEUs កើនឡើងជាង ១៧ភាគរយ**គណៈកម្មការរដ្ឋសភា ជួបប្រជុំពិនិត្យ​ ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**កម្លាំងសមត្ថកិច្ចចម្រុះជាង ១ម៉ឺន ៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក**អភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធអគារសិក្សាថ្មី និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាឆ្នាំ២០២៣-២០២៤ របស់សាលាអន្តរជាតិ អែស អេ អាយ សឹង្ហបុរី**ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ គឹម សេដ្ឋានី អញ្ជើញចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអប់រំតាមប្រព័ន្ធឌីជីថល រវាងអង្គការ EBC និងក្រុមហ៊ុន CAMGSM**សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកំពុងពិចារណាលើការវាយប្រហារតាមបែប Nord Stream**ឯកឧត្តម ប្រាក់ សុខុន អញ្ជើញបើកអង្គសិក្ខាសាលា ការផ្លាស់ប្តូរព័ត៌មានក្នុងស្ថាប័នសភា ស្តីពីតួនាទី និងសមត្ថកិច្ចក្នុងសេវាកម្មស្រាវជ្រាវនៅសភា**គណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកនឹងរក្សាការគ្រប់គ្រងសភាតំណាងរាស្រ្ត**រដ្ឋបាលខេត្ត ហាមឃាត់ការបង្ហោះដ្រូន «Drone» នៅក្រុងសៀមរាប ក្នុងឱកាសពិធីបុណ្យអុំទុក**ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍វឌ្ឍនភាព នៃការឣនុវត្តផែនការរបស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅ របស់ជនបរទេសនៅកម្ពុជា**ហូឡង់ ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិ​ទី៤ ឆ្នាំ២០២៤**លោកជំទាវ ចម និម្មល ចូលរួមកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ CLV**បទវិភាគ៖ស្វែងយល់ពីការបើកចំហចំពោះបរទេសរបស់ចិនតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារនៃ ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ**បណ្ឌិត យង់ ពៅ៖ វិទ្យាសាស្ត្រនយោបាយ គឺជាវិទ្យាសាស្ត្រដឹកនាំមនុស្ស**អាជា្ញធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្យារពេលទទួលពាក្យសុំចុះឈ្មោះប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទជំនាន់ទី២ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យប្រទេសជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់។

នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី ផងដែរថា ប្រទេសជប៉ុនប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមានជាអាទិ៍៖ វិស័យវិនិយោគ, ការតភ្ជាប់, បច្ចេកវិទ្យា, ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ, សន្តិសុខ និងការពារជាតិ ជាដើម ។ល។

នៅក្នុងវិស័យការពារជាតិ ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងនូវក្តីរីករាយដែលកន្លងទៅថ្មីៗនេះ កងស្វ័យការពារជើងគោកជប៉ុន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១ នៃក្រុមការងារកងទ័ពជើងគោកកម្ពុជា-ជប៉ុន ។ មួយវិញទៀត ភាគីមិត្តជប៉ុនក៏បានស្នើឱ្យមានលំហាត់រួមទ្វេភាគីរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែសកម្មជិតស្និទ្ធ ។

លើសពីនេះ ឯកឧត្តម UENO Atsushi ក៏បង្ហាញនូវជំហររបស់ជប៉ុនក្នុងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីបន្តចូលរួមក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាព ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសាកល ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរាជទូត និងសហការី នាឱកាសនេះ ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនរវាងកម្ពុជា-ជប៉ុន ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យប្រទេសជប៉ុនជំរុញវិនិយោគធុនតូច និងមធ្យម ឱ្យបានកាន់តែច្រើនមកកម្ពុជា ។

ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការជួយដល់ប្រទេសកម្ពុជាលើការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ជាពិសេសការធ្វើយ៉ាងណាប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់ ។

ចំពោះវិស័យសន្តិសុខ និងការពារជាតិ, សម្តេចធិបតី ក៏បានសម្តែងនូវការគាំទ្រចំពោះគោលគំនិតនៃការបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធ តាមរយៈការអនុវត្តនូវសកម្មភាពជាក់ស្តែងនានា ជាអាទិ៍៖ យន្តការកិច្ចប្រជុំក្រុមការងារកងទ័ពជើងគោក និងកងទ័ពជើងគោក ដែល សម្តេចធិបតី ផ្ទាល់ ជាអ្នករៀបចំឱ្យមានយន្តការនេះ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ, ដំណើរទស្សនកិច្ចរបស់នាវាកងស្វ័យការពារជើងទឹកជប៉ុននៅកម្ពុជា ក្នុងឆ្នាំ២០២៤ ខាងមុខ រួមទាំងការរៀបចំលំហាត់រួមកងទ័ពជើងទឹក តាមសំណើរបស់ភាគីជប៉ុន និងការបោសសម្អាតមីន ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង