**ភ្លើងឆេះសន្ធោសន្ធៅនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ**ចិនដីគោកសម្តែងការអាណិតអាសូរដល់ប្រជាជនតៃវ៉ាន់ដែលរងផលប៉ះពាល់ដោយសារព្យុះទីហ្វុង Gaemi**ប្រទេសចិនបើកការឆ្លើយតបបន្ទាន់ចំពោះគ្រោះទឹកជំនន់ក្នុងខេត្តចំនួន៤ ក្រោយព្យុះទីហ្វុង Gaemi បានវាយប្រហារ**ពាណិជ្ជកម្មបរទេសរបស់ចិនរក្សាសន្ទុះជាមួយនឹងការផ្លាស់ប្តូរថ្មីៗ**នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំគណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ចូលរួមមហាសន្និបាតលើកទី២៣ សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នៅប្រទេសសិង្ហបុរី**សហភាពអឺរ៉ុបបញ្ជូនប្រាក់ចំនួន ១,៦ពាន់លានដុល្លារដំបូងពីការរឹបអូសយកទ្រព្យសម្បត្តិរបស់រុស្ស៊ី ទៅឲ្យទីក្រុងគៀវ**Politico៖ អ៊ីស្រាអែលបានផ្តល់បញ្ជីឈ្មោះសព្វាវុធរបស់សភាអាមេរិក**មន្ត្រីយោធាកំពូលរុស្ស៊ីម្នាក់ទៀតត្រូវបានស៊ើបអង្កេតពីបទពុករលួយ**ចិន-អង់គ្លេស យល់ព្រមធ្វើការទំនាក់ទំនងជិតស្និទ្ធ និងស្ថិរភាព**ចិន-ឥណ្ឌា គួរតែដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក**ប្រមុខការទូតចិន៖ ការអភិវឌ្ឍរបស់ប្រទេសចិន បើកចំហដើម្បីនាំមកនូវកាលានុវត្តភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុប**មនុស្សជាង ៦២០,០០០នាក់រងផលប៉ះពាល់ដោយព្យុះទីហ្វុង Gaemi នៅក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិន**ក្រសួងការងារ និងខេត្តក្យង់សាំងប៊ូកដូរបស់កូរ៉េខាងត្បូង ឯកភាពបន្តកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមកដើម្បីវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច**ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ចុះជួបជាមួយប្រជាពលរដ្ឋ គ្រប់បណ្តាល ភូមិ ឃុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនិងសំណូមរបស់ពួកគាត់**អភិបាលខេត្តស្ទឹងត្រែង កោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ និងគៀងគរស្វែងរកម្ចាស់ជំនួយដើម្បីគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទ**រដ្ឋមន្ត្រី ឈាង រ៉ា កោតសរសើរចំពោះមន្រ្តីសុខាភិបាលខេត្តស្វាយរៀង ដែលបានបម្រើសេវាថែទាំសុខភាព ជូនពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ**ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រនិកសលាកប័ត្រចូលកម្ពុជា (Cambidai e-Arrival)**ប្រមុខការទូតកម្ពុជា ប្តេជ្ញាចិត្តក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥**ឥណ្ឌូណេស៊ី បើកដំណើរការគម្រោង​ទិដ្ឋាការ​រយៈពេល​វែង ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន រម្លឹកមន្ដ្រីអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវជំរុញការសិក្សា ស្រាវជ្រាវ ណែនាំ និងដឹកនាំអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការក្រើនរម្លឹកជាថ្មី ដល់មន្ដ្រីទាំងអស់របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបង្កើនការសិក្សា ស្រាវជ្រាវ ណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងដឹកនាំអនុវត្តការងារផ្សព្វផ្សាយ និងអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជាន់ថ្នាក់ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានប្រៀបប្រដូចការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ដូចគ្នាទៅនឹងការប្រយុទ្ធក្នុងសមរភូមិសង្គ្រាមយ៉ាងដូច្នេះដែរ ហើយលោកបានផ្ដល់អាទិភាពខ្ពស់លើការងារផ្សព្វផ្សាយអប់រំទៅកាន់គ្រប់មជ្ឈដ្ឋានទាំងអស់ ដែលជាចំណែកមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានអះអាងថា ការផ្សព្វផ្សាយ អប់រំឲ្យប្រជាពលរដ្ឋបានយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន និងល្បិចកលរបស់ក្រុមឧក្រិដ្ឋជនគឺជាការងារសំខាន់ចាំបាច់បំផុតក្នុងនោះគឺត្រូវធ្វើការកែទម្រង់យន្ដការផ្សព្វផ្សាយ អប់រំមួយចំនួន ដែលមិនទាន់មានប្រសិទ្ធខ្ពស់ ដោយត្រូវប្រើប្រាស់នូវយន្ដការថ្មីៗ ធ្វើបែបណាឲ្យមហាជនទូទៅឆាប់ចាប់អារម្មណ៍ ទទួលយកបាន ពិសេសក្នុងចង្កោមយុវជន ដែលជាមុខសញ្ញាងាយរងគ្រោះថ្នាក់។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំឃើញអាទិភាពទី១ គឺកិច្ចការផ្សព្វផ្សាយអប់រំដោយត្រូវរួមសហការគ្នាធ្វើយ៉ាងណាឲ្យមានគុណភាពប្រជាពលរដ្ឋយើងយល់ដឹង។ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយកដ្ឋានជំនាញ ត្រូវសិក្សាពីផែនការ ខ្លឹមសារ រកវិធីសាស្ដ្រថ្មីដែលពេញនិយមងាយស្រួលប្រជាពលរដ្ឋតាមដាន»។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា ការងារផ្សព្វផ្សាយអប់រំត្រូវរកបុគ្គលល្បីៗ មានឥទ្ធិពល ជាទីចាប់អារម្មណ៍របស់មហាជនទូទៅ ដើម្បីថ្លែងពីបញ្ហាគ្រឿងញៀនទៅកាន់ពួកគាត់ដើម្បីឆាប់ទទួលបានការយល់ដឹង ក្នុងនោះមាន៖ តារាចម្រៀង តារាសម្ដែង ព្រះសង្ឃ អ្នកនិពន្ធទាំងកំណាព្យ និងចម្រៀងជាដើម។ល។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី យល់ឃើញទៀតថា នៅពេលអាជ្ញាធរទៅអានសុន្ទរកថា ដើម្បីពន្យល់ ឬកោះហៅប្រជាពលរដ្ឋមកអប់រំណែនាំនោះប្រសិទ្ធភាពនៅមានកម្រិត ប៉ុន្តែបើអាចឆ្លៀតបញ្ចូលក្នុងកម្មវិធីសម្ដែង ឬការប្រគំតន្រ្តីណាមួយ ដែលមានតារាចម្រៀង ឬតារាងកំប្លែងល្បីៗចូលរួម យើងអាចឱ្យគាត់ជួយបញ្ជូនសារអបរំពីបញ្ហាគ្រឿងញៀនទៅកាន់មហាជន ទើបមានប្រសិទ្ធភាពកាន់តែខ្ពស់បន្ថែមទៀត។ លើសពីនេះ ក៏ត្រូវសហការជាមួយប្រព័ន្ធផ្សព្វផ្សាយនានាដែលមាននៅក្នុងប្រទេសផងដែរ។

ក្រៅពីការងារផ្សព្វផ្សាយអប់រំ, ការងារអនុវត្តច្បាប់ ក៏ត្រូវបានឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកជាការងារមួយសំខាន់ផងដែរ ដោយត្រូវតាមដានការអនុវត្តរបស់គ្រប់អង្គភាពទាំងអស់ បូកសរុបនិងចងក្រងទុកពីល្បិចកលរបស់ក្រុមជនល្មើសកែច្នៃផលិត,ល្បិចលួចលាក់ដឹកជញ្ជូនឆ្លងកាត់ ជួញដូរដែលវិវឌ្ឍន៍ថ្មីៗ ដើម្បីប្រសិទ្ធភាពការតាមដាន ទប់ស្កាត់ បង្ការ និងឈានដល់ការបង្ក្រាប។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានជំរុញឲ្យបង្កើនកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ទាំងតំបន់ និងអន្ដរជាតិ ដើម្បីស្វែងរកនូវជំនួយលើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្តី តាមរយ:ការផ្លាស់ប្ដូរបទពិសោធន៍។

សម្រាប់ការងារព្យាបាល និងស្ដារនីតិសម្បទាវិញ ត្រូវកំណត់ឲ្យច្បាស់អំពីសមត្ថភាព ទីតាំងសម្រាប់ព្យាបាលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយសហការជាមួយក្រសួងជំនាញនិងត្រូវផ្ដល់ឱកាសឲ្យវិស័យឯកជនចូលរួមផងដែរ។ ទន្ទឹមនឹងនេះក៏ត្រូវ ស្រង់ទិន្នន័យអ្នកកំពុងទទួលការថែទាំបន្សាប និងអ្នកដែលបានធ្វើសមាហរណកម្មចេញពីមណ្ឌលទៅរស់នៅក្នុងសហគមន៍វិញ ដើម្បីងាយស្រួលក្នុងការតាមដានបន្ដ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យពង្រឹងបន្ថែមទៀត លើការងារគ្រប់គ្រងសារធាតុគីមីផ្សំ ត្រូវគ្រប់គ្រងឲ្យបាននូវការនាំចូល ប្រើប្រាស់ និងចែកចាយ ប៉ុន្ដែធ្វើយ៉ាងណាឲ្យមានយន្ដការមួយច្បាស់លាស់ ជៀសវាងបង្កនូវការរំខានដល់ក្រសួងសាមី ដែលជាអ្នកអនុញ្ញាតឲ្យនាំចូលសារធាតុគីមី។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជំនួសមុខឲ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវការជឿជាក់លើសមត្ថភាព របស់មន្ដ្រីនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់ ហើយត្រូវរួមគ្នាក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ ៕

អត្ថបទដែលជាប់ទាក់ទង