**ភ្លើងឆេះសន្ធោសន្ធៅនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ**ចិនដីគោកសម្តែងការអាណិតអាសូរដល់ប្រជាជនតៃវ៉ាន់ដែលរងផលប៉ះពាល់ដោយសារព្យុះទីហ្វុង Gaemi**ប្រទេសចិនបើកការឆ្លើយតបបន្ទាន់ចំពោះគ្រោះទឹកជំនន់ក្នុងខេត្តចំនួន៤ ក្រោយព្យុះទីហ្វុង Gaemi បានវាយប្រហារ**ពាណិជ្ជកម្មបរទេសរបស់ចិនរក្សាសន្ទុះជាមួយនឹងការផ្លាស់ប្តូរថ្មីៗ**នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំគណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ចូលរួមមហាសន្និបាតលើកទី២៣ សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នៅប្រទេសសិង្ហបុរី**សហភាពអឺរ៉ុបបញ្ជូនប្រាក់ចំនួន ១,៦ពាន់លានដុល្លារដំបូងពីការរឹបអូសយកទ្រព្យសម្បត្តិរបស់រុស្ស៊ី ទៅឲ្យទីក្រុងគៀវ**Politico៖ អ៊ីស្រាអែលបានផ្តល់បញ្ជីឈ្មោះសព្វាវុធរបស់សភាអាមេរិក**មន្ត្រីយោធាកំពូលរុស្ស៊ីម្នាក់ទៀតត្រូវបានស៊ើបអង្កេតពីបទពុករលួយ**ចិន-អង់គ្លេស យល់ព្រមធ្វើការទំនាក់ទំនងជិតស្និទ្ធ និងស្ថិរភាព**ចិន-ឥណ្ឌា គួរតែដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក**ប្រមុខការទូតចិន៖ ការអភិវឌ្ឍរបស់ប្រទេសចិន បើកចំហដើម្បីនាំមកនូវកាលានុវត្តភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុប**មនុស្សជាង ៦២០,០០០នាក់រងផលប៉ះពាល់ដោយព្យុះទីហ្វុង Gaemi នៅក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិន**ក្រសួងការងារ និងខេត្តក្យង់សាំងប៊ូកដូរបស់កូរ៉េខាងត្បូង ឯកភាពបន្តកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមកដើម្បីវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច**ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ចុះជួបជាមួយប្រជាពលរដ្ឋ គ្រប់បណ្តាល ភូមិ ឃុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនិងសំណូមរបស់ពួកគាត់**អភិបាលខេត្តស្ទឹងត្រែង កោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ និងគៀងគរស្វែងរកម្ចាស់ជំនួយដើម្បីគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទ**រដ្ឋមន្ត្រី ឈាង រ៉ា កោតសរសើរចំពោះមន្រ្តីសុខាភិបាលខេត្តស្វាយរៀង ដែលបានបម្រើសេវាថែទាំសុខភាព ជូនពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ**ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រនិកសលាកប័ត្រចូលកម្ពុជា (Cambidai e-Arrival)**ប្រមុខការទូតកម្ពុជា ប្តេជ្ញាចិត្តក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥**ឥណ្ឌូណេស៊ី បើកដំណើរការគម្រោង​ទិដ្ឋាការ​រយៈពេល​វែង ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស

សម្តេចធិបតី៖ ក្រសួងសាធារណការ ក្រសួងសុខាភិបាល ត្រូវរួមគា្នធ្វើកិច្ចការជាមួយក្រសួងសង្គមកិច្ច ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកបរស្របច្បាប់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសុខាភិបាលរួមគា្ន ត្រូវបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកស្របច្បាប់។

នាឱកាសអញ្ជើញ អបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិ លើកទី៤១ នាថ្ងៃទី៤ ធ្នូនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសុខាភិបាល ត្រូវរួមគា្នធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីបង្កលក្ខណៈ ងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកបរ ស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យគ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូរពាក់ព័ន្ធ និងវិស័យឯកជន ត្រូវបន្តពង្រឹងអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធដែលមានស្រាប់ និងបន្តចូលរួមគំនិតផ្តួចផ្តើមបន្ថែមទៀតលើកិច្ចការពារ និងលើកកម្ពស់សិទ្ធជនពិការ។

បន្ថែមពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងកោតសរសើរជូនចំពោះក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក្រសួងស្ថាប័នពាក់ព័ន្ធ មូលនិធិជនពិការរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី តាមរយៈទីភ្នាក់ងារអូស្រ្តាលីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងដៃគូរវិស័យឯកជន ជាពិសេសបងប្អូនមានពិការភាព ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងជំរុញឱ្យមានការដាក់បញ្ជូលជនមានពិការភាព ទៅក្នុងការអភិវឌ្ឍន៍ ដោយខិតខំធ្វើឱ្យមានការទទួលខុសត្រូវលើតម្លៃ និងសមត្ថភាព ព្រមទាំងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ជនមានពិការភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង