**ឯកឧត្តម សួស យ៉ារ៉ា៖ គណបក្សប្រជាជនកម្ពុជា ជំរុញឱ្យអនុវត្តគោលនយោបាយការបរទេសសំខាន់ៗចំនួន៤ ក្នុងនោះមិនឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដាច់ខាត**ឯកឧត្តម សួស យ៉ារ៉ា៖ អង្គសន្និបាតមានទំនុកចិត្តចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា សម្ដែងនូវការដឹងគុណចំពោះជនរួមជាតិដែលជឿជាក់ និងគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមនានាទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ក្នុងដំណើរការកសាង និងការពារមាតុភូមិ**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា វាយតម្លៃចំពោះដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ស្របតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជាវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា កត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅដែលធានាដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម**លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា**សាងសង់ផ្លូវបេតុប្រវែងជិត២គីឡូម៉ែត្រ កាត់តំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ**ស្រូវប្រាំងជិត២ពាន់ហិកតា ត្រូវបានជួយសង្រ្គោះតាមរយៈប្រព័ន្ធធារាសាស្រ្ត​របស់អាជ្ញាធរជាតិអប្សរា**នាយករដ្ឋមន្ត្រីថៃ ថាវិបត្តិកំហាប់ភាគល្អិតនិចល PM2.5 មិនមែនជាបញ្ហារបស់ប្រទេសណាមួយឡើយ**EU គ្រោងធ្វើតេស្ត Facebook, X និង TkTok ជុំវិញព័ត៌មានមិនពិត**លោក ហ្សេឡេនស្គី៖ អាមេរិកមិនបានបញ្ឈប់ជំនួយយោធាដល់អ៊ុយក្រែននោះទេ**កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ជាសារប្ដេជ្ញាប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះអាមេរិក**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**ការនាំចេញអាវុធរបស់អាមេរិក កើនឡើងដល់កំណត់ត្រា ក្នុងឆ្នាំ២០២៤ ជុំវិញតម្រូវការពាក់ព័ន្ធនឹងអ៊ុយក្រែន**ប្រធានាធិបតីរុស្ស៉ី ថាវិបត្តិសង្រ្គាមអ៊ុយក្រែន ប្រហែលជាមិនកើតឡើងនោះទេ ប្រសិនបើពេលនោះលោក ត្រាំ ជាប្រធានាធិបតីអាមេរិក**ឥណ្ឌូណេស៊ី-ឥណ្ឌា នឹងពិភាក្សាគ្នាអំពីការជំរុញទំនាក់ទំនងលើវិស័យការពារជាតិ**អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមករា គឺមធ្យម**លោក ត្រាំ ប្រកាសដំណើរការ ក្រុមការងារ រូបិយប័ណ្ណឌីជីថលជាតិ និងបង្កើតក្របខ័ណ្ឌ សម្រាប់គោលនយោបាយទ្រព្យសម្បត្តិ ឌីជីថល

ឯកឧត្តម កុល វីរក្ស អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រប់គ្រងកម្រិត២ សម្រាប់ក្រុមគោលដៅ ជាអភិបាលរងរាជធានី ខេត្ត

ភ្នំពេញ៖ ​ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបើកកម្មវិធីបណ្ដុះបណ្ដាលគ្រប់គ្រងកម្រិត២ សម្រាប់ក្រុមគោលដៅជាអភិបាលរងរាជធានី ខេត្តចំនួន៤០រូប តាមរយៈប្រព័ន្ធអនឡាញZoom ដោយមានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ។

នាឱកាសបើកកម្មវិធីនោះ ឯកឧត្តម កុល វីរក្ស បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារអភិវឌ្ឍន៍ធនធានមនុស្ស ទាំងធនធានមនុស្សនៅទីស្តីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាក់ស្ដែង ក្រសួងមហាផ្ទៃបានអភិវឌ្ឍយន្តការបណ្តុះបណ្តាលរបស់ខ្លួនជាបន្តបន្ទាប់ ដោយចាប់ផ្ដើមនៅក្នុងឆ្នាំ១៩៩៤ ក្នុងរូបភាពជាការិយាល័យបណ្ដុះបណ្តាល និងវិជ្ជាជីវៈ នៅក្នុងនាយកដា្ឋនបុគ្គលិក និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងបន្ទាប់មកក្លាយជា នាយកដ្ឋានបណ្តុះបណ្តាល ចំណុះអគ្គនាយកដ្ឋានរដ្ឋបាលនៅក្នុងឆ្នាំ២០១៤ និងចុងក្រោយនេះ បានប្រែក្លាយមកជាសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងឆ្នាំ២០១៦ និងបានដំឡើងសាលាដល់កម្រិតថ្នាក់អគ្គនាយកដ្ឋាននៅចុងឆ្នាំ២០២១។

ឯកឧត្តម បានបន្ថែមថា កម្មវិធីបណ្តុះបណ្តាលនាពេលនេះ ជាការអនុវត្តកម្មវិធីសិក្សា ដែលមានលក្ខណៈ ជាកាតព្វកិច្ច សម្រាប់ក្រុមគោលដៅជាអភិបាលរងរាជធានី ខេត្ត។ សាលាជាតិរដ្ឋបាលមូលដ្ឋានបានរៀបចំកម្មវិធីគ្រប់គ្រងកម្រិត២នេះចំនួន៣ជំនាន់រួចហើយ ដែលមានក្រុមគោលដៅជា អភិបាលរងរាជធានី ខេត្ត និងអភិបាលក្រុង ស្រុក ខណ្ឌ ចូលរួមសរុបចំនួន៥១០រូប។ កម្មវិធីគ្រប់គ្រងកម្រិត២ នាពេលនេះ ជាជំនាន់ទី៤។

ឆ្លងតាមការបណ្តុះបណ្តាលនេះ ឯកឧត្តម រដ្ឋលេខាធិការ បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមនឹងទទួលបាននូវពុទ្ធិថ្មីៗបន្ថែមទៀត ដែលជួយលើកកម្ពស់សមត្ថភាព ក្នុងការបំពេញតួនាទី ភារកិច្ច នៅក្នុងដែនសមត្ថកិច្ចរាជធានី ខេត្ត ឱ្យកាន់តែមានភាពល្អប្រសើរប្រកបដោយប្រសិទ្ធភាពនិង ស័ក្ដិសិទ្ធភាព។

គួរជម្រាបជូនថា កម្មវិធីគ្រប់គ្រងកម្រិត២ សម្រាប់ក្រុមគោលដៅជាអភិបាលរង រាជធានី ខេត្តត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពដល់ ឯកឧត្តម លោកជំទាវ ជាអភិបាលរងរាជធានី ខេត្ត លើការងារគ្រប់គ្រងរដ្ឋបាល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមាន ប្រសិទ្ធភាព និងប្រកបដោយចក្ខុវិស័យខ្ពស់ ហើកម្មវិធីបណ្ដុះបណ្ដាលនេះមានរយៈពេល១៥ថ្ងៃ ស្មើនឹង ៩០ម៉ោង ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង