**ឯកឧត្តម សួស យ៉ារ៉ា៖ គណបក្សប្រជាជនកម្ពុជា ជំរុញឱ្យអនុវត្តគោលនយោបាយការបរទេសសំខាន់ៗចំនួន៤ ក្នុងនោះមិនឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដាច់ខាត**ឯកឧត្តម សួស យ៉ារ៉ា៖ អង្គសន្និបាតមានទំនុកចិត្តចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា សម្ដែងនូវការដឹងគុណចំពោះជនរួមជាតិដែលជឿជាក់ និងគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមនានាទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ក្នុងដំណើរការកសាង និងការពារមាតុភូមិ**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា វាយតម្លៃចំពោះដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ស្របតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជាវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា កត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅដែលធានាដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម**លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា**សាងសង់ផ្លូវបេតុប្រវែងជិត២គីឡូម៉ែត្រ កាត់តំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ**ស្រូវប្រាំងជិត២ពាន់ហិកតា ត្រូវបានជួយសង្រ្គោះតាមរយៈប្រព័ន្ធធារាសាស្រ្ត​របស់អាជ្ញាធរជាតិអប្សរា**នាយករដ្ឋមន្ត្រីថៃ ថាវិបត្តិកំហាប់ភាគល្អិតនិចល PM2.5 មិនមែនជាបញ្ហារបស់ប្រទេសណាមួយឡើយ**EU គ្រោងធ្វើតេស្ត Facebook, X និង TkTok ជុំវិញព័ត៌មានមិនពិត**លោក ហ្សេឡេនស្គី៖ អាមេរិកមិនបានបញ្ឈប់ជំនួយយោធាដល់អ៊ុយក្រែននោះទេ**កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ជាសារប្ដេជ្ញាប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះអាមេរិក**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**ការនាំចេញអាវុធរបស់អាមេរិក កើនឡើងដល់កំណត់ត្រា ក្នុងឆ្នាំ២០២៤ ជុំវិញតម្រូវការពាក់ព័ន្ធនឹងអ៊ុយក្រែន**ប្រធានាធិបតីរុស្ស៉ី ថាវិបត្តិសង្រ្គាមអ៊ុយក្រែន ប្រហែលជាមិនកើតឡើងនោះទេ ប្រសិនបើពេលនោះលោក ត្រាំ ជាប្រធានាធិបតីអាមេរិក**ឥណ្ឌូណេស៊ី-ឥណ្ឌា នឹងពិភាក្សាគ្នាអំពីការជំរុញទំនាក់ទំនងលើវិស័យការពារជាតិ**អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមករា គឺមធ្យម**លោក ត្រាំ ប្រកាសដំណើរការ ក្រុមការងារ រូបិយប័ណ្ណឌីជីថលជាតិ និងបង្កើតក្របខ័ណ្ឌ សម្រាប់គោលនយោបាយទ្រព្យសម្បត្តិ ឌីជីថល

រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញបិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី១​ ក្រោមប្រធានបទ ការអនុវត្តវេជ្ជសាស្ត្រឱ្យបានល្អប្រសើរ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី១ក្រោមប្រធានបទ ការអនុវត្តវេជ្ជសាស្ត្រឱ្យបានល្អប្រសើរ​ ដែលរៀបចំឡេីងនៅសណ្ឋាគារភ្នំពេញ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំអោយមានសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដ៏មានសារ:សំខាន់នេះឡេីង​។

ឆ្លៀតក្នុងឱកាសដ៏ល្អនេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ជូនដល់អង្គសន្និសីទនូវគន្លឹះសំខានៗសម្រាប់ជាបទពិសោធន៍​ដេីម្បីអោយអនុវត្តការងារមានប្រសិទ្ធិភាពដូចខាងក្រោម៖
-កុំតូចចិត្ត ឫអន់ចិត្តអ្វី បើគេមិនទាន់ស្គាល់យើង។ ត្រូវសួរខ្លូនឯងថាតើយើងបានធ្វើអី្វល្អៗ ដែលឱ្យគេស្គាល់ហើយឫនៅ?
-ដើម្បីវិនិច្ឆ័យទៅលើនរណាម្នាក់ គេត្រូវស្វែងយល់ទៅលើគុណភាពការងាររបស់បុគ្គលនោះ
-រាល់ការងារថ្មីៗ​ ត្រូវរៀនសូត្រអោយបាន​ រយៈពេលមួយយូរគ្រប់គ្រាន់ជាបទពិសោធន៍ និងបង្កើតអោយបានជាទម្លាប់ល្អ
-គុណតម្លៃថ្លៃថ្លាយូរអង្វែង បានដោយការលះបង់ពិតប្រាកដ ដោយបម្រើផលប្រយោជន៍មនុស្សទូរទៅ (លើសអំពីប្រយោជន៍បុគ្គលខ្លួនម្នាក់) និងមិនមែនដោយការដោះដូរបានភ្លាមនោះទេ
-យកការគិត(គំនិត) និងពេលវេលា ជាដើមទុនដើម្បីសម្រេចបានជោគជ័យក្នុងវិជ្ជាជីវៈខ្លួន។

ឯកឧត្តមសាស្រ្តារដ្ឋមន្រ្តី ក៏បានលើកយកនូវចំណុច​ ដើម្បីក្លាយជាគ្រូពេទ្យល្អ​ ត្រូវចេះលះបង់​ និងត្រូវផ្តើមចេញពីខ្លួនឯងល្អជាមុនសិន ទើបអាចក្លាយជាគ្រូពេទ្យម្នាក់ល្អបាន​។ បន្ថែមពីនេះគឺ ត្រូវមានទំនាក់ទំនងល្អជាមួយអ្នកជំងឺ​ ត្រូវខិតខំបម្រើសេវាឱ្យអ្នកជំងឺទុកចិត្ត​ ត្រូវចេះឈឺឆ្អាលជាមួយអ្នកជំងឺ​ ចូលរួមសោកស្តាយពេលអ្នកជំងឺមិនអាចជួយសង្រ្គោះបាន​ និងគិតអំពីផលលំបាករបស់អ្នកជំងឺនិងក្រុមគ្រួសារគាត់។

សូមគូសរំលេចដែរថា​ ក្រុមគ្រូពេទ្យ TYDA បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ក្នុងការបង្ខិតសេវាសុខភាពសាធារណៈ​ឲ្យកាន់​តែគៀកដល់បងប្អូនប្រជាពលរដ្ឋ និងមិនប្រកាន់ជាតិ​សាសន៍ ពណ៌សម្បុរ ឬ និន្នាការ​នយោបាយឡើយ​។ ជាពិសេសបានចូលរួមសកម្មភាពផ្តល់សេវាសុខភាពជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាលរដ្ឋ ដល់ទីកន្លែង​ និងតាមទីជនបទដាច់ស្រយាលនានា។ លេីសពីនេះក៏បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៍ដូចជាផ្ដល់ឱកាសដល់ប្អូនៗនិសិ្សត និងយុវជនស្ម័គ្រចិត្តដ៍ទៃទៀត ក្នុងការចូលរួមបម្រេីការងារមនុស្សធម៌ដល់សង្គមជាតិផងដែរ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់សាស្ត្រាចារ្យ សាស្ត្រាចារ្យរង សាស្រ្តាចារ្យជំនួយ ដែលអញ្ជើញមកពីបណ្តាមន្ទីរពេទ្យជាតិ បានដែលបានចូលរួមធ្វើបទបង្ហាញ និងការចែករំលែកបទពិសោធន៍ល្អៗ ជូនដល់សមាជិកក្រុមគ្រូពេទ្យ TYDA៕

អត្ថបទដែលជាប់ទាក់ទង