ប្រធានាធិបតីបេឡារុស្ស Lukashenko ធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសចិនជាលើកទីពីរនៅឆ្នាំនេះ
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបេឡារុស្សបានរាយការណ៍ថា ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko កំពុងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាជាមួយមេដឹកនាំចិន លោក Xi Jinping នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសបេឡារុសបានរាយការណ៍ថា ដំណើរទស្សនកិច្ចលើកទីពីររបស់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់ប្រទេសចិននៅឆ្នាំនេះ។
លោក Lukashenko ដែលយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនត្រូវបានស្វាគមន៍ដោយកាំភ្លើង និងកិត្តិយសយោធាក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់គាត់ពីថ្ងៃទី ២៨ ខែកុម្ភៈដល់ថ្ងៃទី ២ ខែមីនា ពេលនេះកំពុងធ្វើដំណើរទៅកាន់ ទស្សនកិច្ចការងារ”។
BelTA បានឲ្យដឹងថា ការចរចារវាងប្រមុខរដ្ឋបេឡារុស្ស និងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន Xi Jinping នឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង BelTA បានបញ្ជាក់ដោយដកស្រង់ពីសេវាសារព័ត៌មានរបស់ Lukashenko។
របៀបវារៈរួមមានបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
បន្ទាប់ពីកិច្ចចរចាលើកដំបូងរបស់ពួកគេនៅឆ្នាំនេះ លោក Xi បានលើកឡើងថា មិត្តភាពចិន-បេឡារុស្ស គឺជាមិត្តភាពដែលមិនអាចបំបែកបាន ហើយភាគីទាំងពីរគួរតែបង្កើនកា
រជឿទុកចិត្តគ្នាខាងនយោបាយជានិច្ច ហើយនៅតែជាមិត្តពិត និងដៃគូល្អរបស់គ្នាទៅវិញទៅមក។
ប្រភព៖ REUTERS
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង