**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានខិតខំកែលំអរជីវភាពរស់នៅ និងធានាកាត់ប្ថយភាពក្រីក្ររបស់ជនមានពិការភាព**រដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា**«វិទ្យាសាស្ត្រដឹកនាំអនាគត» ៖ ប្រទេសចិនចែករំលែកបទពិសោធអភិវឌ្ឍន៍តាមរយៈការធ្វើនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ**សម្តេចធិបតី៖ ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកពីមហាវិនាសកម្មកើតឡើងដោយសង្គ្រាម និងរបប ប៉ុល ពត ដែលបន្សល់ទុកនូវផលវិបាកជាច្រើន**សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ អនុប្រធានទី២ នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្សចិន**ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្តនិងផ្ដល់ឱកាសកាន់តែច្រើនដល់ជនពិការភាពបានចូលបម្រើការងារជាមន្រ្តីរាជការ**ការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន នៅបុណ្យសមុទ្រជុំទី១០ ទទួលបានការចាប់អារម្មណ៍គាំទ្រពីថ្នាក់ដឹកនាំ និងសាធារណជន**សម្តេចធិបតី ស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ**ប្រមុខរាជរដ្ឋាភិបាល៖ ការប្រារព្ធទិវាជនមានពិការភាពនេះ នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធជនមានពិការភាពនៅទូទាំងប្រទេសកម្ពុជា**យោធភូមិភាគទី៤ បើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូង ជូនដល់គ្រួសារយោធិនពលី មរណៈ បង្កស្លាប់ បាត់បង់ ពិការ និងសោធននិវត្តន៍**សម្តេចធិបតី៖ ការប្រារព្ធទិវាជនមានការពិការភាពនេះ គឺដើម្បីរំលឹកពីមហាវិនាសកម្មដែលកើតឡើងដោយសារសង្រ្គាម**ឯកឧត្តម កុល វីរក្ស អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រប់គ្រងកម្រិត២ សម្រាប់ក្រុមគោលដៅ ជាអភិបាលរងរាជធានី ខេត្ត**ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញអនុសាសន៍ ៨ចំណុច ដើម្បីលើកម្ពស់វិស័យជនមានពិការភាពនៅកម្ពុជាឲ្យបានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី អះអាងថា ជនមានពិការភាព មានតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ**សម្តេចធិបតី៖ ឆ្នាំ២០២៣ កម្ពុជា បានបង្ហាញសមត្ថភាពរបស់ជនមានពិការភាពដោយស្មើមុខស្មើមាត់នៅលើឆាកអន្ដរជាតិ**គណៈកម្មការខេត្តឡុងអាន និងក្រុមការងារជំនាញខេត្តស្វាយរៀង ជួបពិភាក្សាពីការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា**ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អញ្ជើញបើកប្រាក់គោលនយោបាយ របស់រាជរដ្ឋាភិបាល ជូនយោធិនចូលសោធននិវត្តន៍ កងពលធំអន្តរាគមន៍លេខ២ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣**រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញបិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី១​ ក្រោមប្រធានបទ ការអនុវត្តវេជ្ជសាស្ត្រឱ្យបានល្អប្រសើរ**ក្រសួងបរិស្ថាន ប្រកាសសមិទ្ធផលការងារនៅត្រីមាសដំបូងនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧**ព្រឹកនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និងអន្តរជាតិលើកទី៤១

ប.ស.ស. ដាក់ចេញយុទ្ធនាការផ្សព្វផ្សាយ ៣០ថ្ងៃដើម្បីបង្ហាញភាពទាក់ទាញនៃរបបថែទាំសុខភាពដោយភាគទានស្ម័គ្រចិត្តរបស់រដ្ឋាភិបាល

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម( ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវយុទ្ធនាការ៣០ថ្ងៃដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ជូនដល់បងប្អូនពលរដ្ឋទូទៅ និង បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។

ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយ គឺជារឿងសំខាន់ណាស់ ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសសមាជិក ប.ស.ស. បានយល់ដឹងកាន់តែច្បាស់ស្តីពីរបបសន្តិសុខសង្គម ។

ឯកឧត្តមបានលើកឡើងថា នៅក្នុងយុទ្ធនាការ ៣០ថ្ងៃនៃការផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះទៀតសោត គឺកាន់តែសំខាន់ និងចាំបាច់បំផុត ដែលថ្នាក់ដឹកនាំ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងអស់ ទាំងថ្នាក់កណ្តាល និងតាមបណ្តាសាខាខេត្ត-ខណ្ឌ ត្រូវយកចិត្តទុកដាក់ និងពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត គឺត្រូវផ្សព្វផ្សាយឱ្យបានគ្រប់ទម្រង់ គ្រប់រូបភាព និងគ្រប់ទីកន្លែង ធ្វើយ៉ាងណាឱ្យការផ្សព្វផ្សាយនេះ បានទៅដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនដែលប្រកបរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ក៏ដូចជាអ្នកក្នុងបន្ទុកសមាជិក
ប.ស.ស.។

យោងតាមរបាយការណ៍របស់ ប.ស.ស បានឲ្យដឹងថា ត្រឹមតែមួយថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ ២០២៣ នេះ មានបងប្អូនអាជីវករ និងបងប្អូនកម្មករនិយោជិតសរុបប្រមាណជា ៣១ ០៧៩នាក់ ទទួលបានការផ្សព្វផ្សាយពោលគឺសរុប ៥ថ្ងៃពី ១៥-១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ប.ស.ស. ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានជិត២៣ម៉ឺននាក់។

សូមជម្រាបថា ការចុះធ្វើយុទ្ធនាការផ្សព្វផ្សាយរយៈពេល ៣០ថ្ងៃនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដែលការដាក់ចេញនូវគោលនយោបាយថ្មីនេះ បងប្អូនអ្នកប្រកបរបរផ្ទាល់ខ្លួន ដូចជាអ្នក់លក់ដូរ អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី ពិសេសអ្នកក្នុងបន្ទុកអ្នកដែលមានបណ្ណ ប.ស.ស. រួចហើយ ដូចជាប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក ក៏អាចមានសិទ្ធិទៅស្នើសុំធ្វើបណ្ណ ប.ស.ស. បានដែរ៕

អត្ថបទដែលជាប់ទាក់ទង