អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ចូលរួមកិច្ចប្រជុំជំរុញក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
ភ្នំពេញ៖ តំណាងលោកប្រធាននាយកដ្ឋាន លោក ហែម សារិន អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងលោក សី ហុងលី អនុប្រធានការិយាល័យ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលកិច្ចប្រជុំជំរុញក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំដោយ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង នាយករដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាល មេបញ្ជាការតំបន់ប្រតិបត្តិសឹករង បញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងនាក់ពាក់ព័ន្ធ សរុបប្រមាណ ៣១៤ នាក់។