**ឯកឧត្តម មែ ស៊ីថន ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឧបនាយករដ្ឋមន្ត្រី នេត សាវឿនបានបញ្ជាក់ថា ការប្រើApp «NoDrug» ស្មើនឹងបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន**កម្ពុជារីករាយសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឆ្ពោះទៅសម្រេចបាននូវគោលដៅដ៏ថ្លៃថ្លាក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា**ជនជាតិចិនម្នាក់ ដកកាំភ្លើងបាញ់មេឃមួយគ្រាប់ ផ្អើលទាំងកណ្តាលអធ្រាត្រ**អូស្ត្រាលី ត្រៀមថវិកាប្រមាណ១០លានដុល្លារ ដើម្បីគាំទ្រដល់ការបង្កើតមូលនិធិអភិវឌ្ឍន៍ទឹករបស់កម្ពុជា**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា**ទូតកាណាដាប្រចាំកម្ពុជា បង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងកាណាដា-កម្ពុជា ពិសេសលើវិស័យពាណិជ្ជកម្មដែលមានភាពសកម្ម និងការវិនិយោគល្អ**កងទ័ពកម្ពុជា-ចិន ជាង២ពាន់នាក់ នឹងចូលរួមសម្រាប់លំហាត់សមយុទ្ធ «នាគមាស» ឆ្នាំ២០២៤**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់អំណោយថ្នាំពេទ្យ និងសម្ភារៈមួយចំនួន ជូនដល់មន្ទីរយោធភូមិភាគទី៥**ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូន អតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ**អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្ទេរសមត្ថកិច្ចសំណុំរឿងពាក់ព័ន្ធនឹងឈ្មោះ ស៊ុន ចន្ធី ឈ្មោះ អ៉ី សារៀម និងឈ្មោះ ត្រឹក ញឿន**ទូតឥណ្ឌូណេស៊ី ថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលផ្ដល់កិច្ចសហការ និងយកចិត្តទុកដាក់សម្របសម្រួលដល់ការគាំពារពលរដ្ឋឥណ្ឌូណេស៊ី កំពុងរស់នៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងទូតឥណ្ឌូណេស៊ី វាយតម្លៃជាវិជ្ជមានចំពោះចំណងការទូត នៃប្រទេសទាំងពីរ**បទវិភាគ៖ទុនបរទេសនាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន ដែលបង្ហាញឱ្យឃើញនូវកម្លាំងទាក់ទាញថ្មីនៃទីផ្សាររបស់ចិន**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាល ដល់កងកម្លាំងនគរបាលក្រោមឱវាទ**ឯកឧត្តម សួស ប្រាថ្នា ទទួលជួបពិភាក្សាការងារជាមួយតំណាងនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីគាំទ្រក្នុងការអនុវត្តកម្មវិធី ACCESS 2**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមហ៊ុនកូរ៉េ លើគម្រោងកែច្នៃកាកសំណល់ ផលិតជាថាមពលអគ្គិសនី

ក្រសួងប្រៃសណីយ៍ លើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់បាក់ឌុប ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្ដម ជា វ៉ាន់ដេត បានលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល។

យោងតាមលិខិតមួយច្បាប់ ឯកឧត្ដម ជា វ៉ាន់ដែត បានលើកឡើងថា តាងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកសូមជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ឱ្យទទួលបានជោគជ័យ ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលប្រពឹ្រត្តទៅនាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈ និងសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្ដម រដ្ឋមន្ត្រីបន្ថែមថា «ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាសេនាធិការ របស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលបានឱកាសការងារល្អ ដែលមានប្រាក់ចំណូលខ្ពស់ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល»។

បន្ថែមពីលើនេះ ក្មួយៗអាចទទួលបានឱកាសសិក្សាជាច្រើន ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល តាមរយៈអាហារូបករណ៍ និងកម្ចីថវិកាសិក្សាជាដើម។

ជាថ្មីម្ដងទៀត ឯកឧត្ដម រដ្ឋមន្ត្រី សូមជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ទទួលបានជោគជ័យ និងសង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតជំនាញ ឬសាកលវិទ្យាល័យ ក្មួយៗនឹងចូលរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង