**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យស្ថានភាព​ និងវឌ្ឍនភាពសុខាភិបាល ក្នុងការពង្រឹងការផ្តល់សេវាតាមមណ្ឌលសុខភាព នៃមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាព​ និងវឌ្ឍនភាពសុខាភិបាល នៅមណ្ឌលសុខភាពភ្នំដែក និងមន្ទីរពេទ្យបង្អែកខេត្ត១៦មករា នៃខេត្តព្រះវិហារ ក្នុងការអនុវត្តយុទ្ធសាស្រ្តអាទិភាពចម្បងរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ តាមរយៈការពង្រឹងរៀបចំឱ្យបានកាន់តែប្រសើរទាំង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការបំពាក់បរិក្ខារវេជ្ជសាស្រ្តបន្ថែម ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ សម្រាប់ការគាំទ្ររោគវិនិច្ឆ័យជំងឺ និងប្រសិទ្ធភាពនៃការថែទាំព្យាបាល រួមទាំងការត្រួតពិនិត្យ និងពង្រឹងធនធានមនុស្សឆ្លើយតបបានតាមតម្រូវការជាបន្តបន្ទាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល និងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលនៃខេត្តព្រះវិហារ ដែលខិតខំបម្រើសេវាសុខភាព ថែទាំព្យាបាលជូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់ជាអនុសាសន៍ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយុទ្ធសាស្រ្តគន្លឹះ ៩ ចំណុច និងអាទិភាព ៣ចំណុច ដែលក្រសួងសុខាភិបាល បានដាក់ចេញក្នុងការ ពង្រឹងមណ្ឌលសុខភាព ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌តាមមន្ទីរពេទ្យស្រុក ខេត្ត និងពង្រឹងស្ថាប័ន តាមរយៈបន្តខិតខំចូលរួមរៀនសូត្រ បង្កើនសមត្ថភាពទាំងបច្ចេកទេសវេជ្ជសាស្ត្រ រួមទាំងចូលរួមឱ្យបានទូលំទូលាយវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលក្រសួងបានរៀបចំរៀងរាល់សប្តាហ៍ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាល សម្រាប់ថ្នាក់រាជធានី-ខេត្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថារាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព៩ចំណុច រួមមាន៖ ១) ការពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាមន្រ្តីរាជការល្អ ២)ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងសេវាសង្គមកិច្ច (មូលនិធិសមធម៌) ៣) ការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាពបឋម និងនវានុវត្តន៍ ៤) បង្កើនការអប់រំសុខភាព សេវាបង្ក និងការផ្សព្វផ្សាយ ៥) ការបង្កើនគុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត ៦) ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពង្រឹងការផ្គត់ផ្គង់ឱសថ បរិក្ខារ និងការបំពាក់ឧបករណ៍វេជ្ជសាស្រ្ត ៧) ការពង្រឹងកិច្ចសហការពហុវិស័យ និងអន្តរវិស័យ ការចូលរួមរបស់សហគមន៍ និងការលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៨) កសាងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសាកលលោក និង ៩) ការអភិវឌ្ឍន៍សុខាភិបាល ឌីជីថល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលក្នុងខេត្តព្រះវិហារ ព្រមទាំងណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ដើម្បីការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌៕

អត្ថបទដែលជាប់ទាក់ទង