**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្ស ជាកត្តាដែលអាចឱ្យប្រទេសជាតិយើង មានការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ធនធានមនុស្ស គឺជាកត្តាដែលអាចឱ្យប្រទេសជាតិយើង មានការអភិវឌ្ឍប្រកបដោយចីរភាព ហើយកត្តាចំបងសម្រាប់មនុស្សម្នាក់ៗ គឺសមត្ថភាព និងសុខភាព ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ» នាថ្ងៃទី២៤ ខែតុលា សម្តេចបញ្ជាក់ថា «ធនធានមនុស្ស គឺជាកត្តាសំខាន់សម្រាប់ប្រទេសជាតិរបស់យើង ធនធានមនុស្ស គឺជាកត្តាដែលអាចឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍប្រកបដោយចីរភាព ហើយកត្តាចំបងសម្រាប់មនុស្សម្នាក់ៗ គឺសមត្ថភាព និងសុខភាព បើមានសមត្ថភាព មានឱកាសប៉ុន្តែបើសុខភាពទៅមិនរួច យើងធ្វើអី? សុខភាពជាកត្តាកំណត់មួយ ព្រោះសុខភាពធានានូវផលិតភាព ធានានូវសមត្ថភាពរបស់មនុស្ស។ ផ្ទុយទៅវិញបើមិនមានសុខភាព មិនមានចំណូលទេ មានតែចំណាយ គឺមិនអាចទៅរួចទេ។ អីចឹងការធានានូវការថែរក្សាសុខភាព របស់ប្រជាពលរដ្ឋយើង មានសារៈសំខាន់ណាស់»។

សម្ដេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ផ្ដោតការយកចិត្តទុកដាក់ខ្លាំង ទៅលើការអភិវឌ្ឍធនធានមនុស្ស ហើយយុទ្ធសាស្រ្តចតុកោណក្នុងអាណត្ដិមុនៗ ក៏បានយកចិត្តទុកដាក់លើកត្ដា មនុស្ស ផ្លូវ ទឹក ភ្លើង ដែលមនុស្សនៅតែអាទិភាពទី១ ចំណែកឯកយុទ្ធសាស្ត្របច្ចកោណ ក្នុងអាណត្ដិទី៧នេះ ក៏ចាត់ទុកមនុស្សនៅ តែជាអាទិភាពទី១ ដូចគ្នា ដូច្នេះការវិនិយោគទៅលើសុខាភិបាល និងអប់រំ នៅតែជាអាទិភាពចំបង សម្រាប់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ សម្ដេច បានចាត់ទុកការបង្កើតមន្ទីរពេទ្យជាតិ តេជោសន្តិភាព គឺដើម្បីដោះស្រាយបញ្ហាចំពោះមុខ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដោយសារតែជីវភាពរស់នៅ និងសុខភាពប្រជាពលរដ្ឋ គឺជាបញ្ហាសំខាន់បំផុត ៕

អត្ថបទដែលជាប់ទាក់ទង