**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន

ខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន ផ្តួចផ្តើមពិភាក្សាអំពីការ ចងសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅរកឱកាសបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន ផ្តួចផ្តើមពិភាក្សា ស្តីពីការចងសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅរកឱកាសបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តក្រុងនៃប្រទេសទាំងពីក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយគណៈប្រតិភូទីក្រុងស៊ិនជិន ដឹកនាំដោយលោក វ៉ាង ហ្ស៊ី (WANG Shi) នាយកមូលនិធិក្រុងស៊ិនជិន សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅសណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូទីក្រុងស៊ិនជិន និងបានជម្រាបពីភូមិសាស្រ្ត និងសក្តានុពលខេត្តព្រះសីហនុ មានវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ជាវិស័យអាទិភាពរួមចំណែកអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តមានកំណើនសេដ្ឋកិច្ច ស្របជាមួយនឹងការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសផ្នែកលើហេដ្ឋារចនាសម្ព័ន្ធអគារខ្ពស់ៗ សណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើន។ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន ព្រមទាំងឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាត ត្រូវបានប្រសិទ្ធនាមជា “តារារះនាទិសនិរតី” បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងក្នុងប្រទេសកម្ពុជា។ ខេត្តព្រះសីហនុមានចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) ៤.៨៥៧ ដុល្លារអាមេរិក ដែលខ្ពស់ជាងគេក្នុងចំណោមរាជធានី-ខេត្ត និងមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៦.៨%។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្លើយតបទៅនឹងការអភិវឌ្ឍលើគ្រប់វិស័យ។ បច្ចុប្បន្នរដ្ឋបាលខេត្តព្រះសីហនុ បានចូលរួមយ៉ាងសកម្មក្រោមការចង្អុលបង្ហាញពីគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយបានសិក្សាបែងចែកជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម រដ្ឋបាល ហិរញ្ញវត្ថុ ទេសចរណ៍ តំបន់សាសនា និងវប្បធម៌ ជាដើម។ តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋបាលខេត្តព្រះសីហនុ បានសហការធ្វើការជាមួយវិទ្យាស្ថាននគរូបនីយកម្មរៀបចំផែនការទីក្រុងស៊ិនជិន (Urban Planning design Institute of Shenzhen (UPDIS)) ដើម្បីរៀបចំផែនការមេឆ្លើយតបតាមស្ថានភាព និងតម្រូវការជាក់ស្តែង។ សំដៅផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រងប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបនីយកម្ម ព្រមទាំងការរៀបចំគោលនយោបាយនានា ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ និងឧត្តមភាព នវានុវត្តន៍ខ្ពស់សំដៅរួមចំណែកប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ខាងមុខ។

លោក វ៉ាង ហ្ស៊ី នាយកមូលនិធិក្រុងស៊ិនជិនសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណអភិបាលខេត្តដែលបានទទួលគណៈប្រតិភូទីក្រុងស៊ិន ជិនដែលបានមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ មានឱកាសពិភាក្សា កិច្ចសហប្រតិបត្តិការជាមួយនឹងទីក្រុងស៊ិនជិននាពេលខាងមុខបន្តទៀត។ ឆ្នាំនេះជាខួប ១០ឆ្នាំ ស្តីពីគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាតមួយរបស់ប្រធានាធិបតីចិន ស៊ី ជិនពីន និងជាខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូតរវាងប្រទេសចិន និងកម្ពុជា ប៉ុន្មានឆ្នាំមកនេះកិច្ចកាសហប្រតិបត្តិការរវាងវិជ្ជាស្ថានស៊ិនជិន ធ្វើការសិក្សាស្រាវជ្រាវ បានផ្តល់បច្ចេកទេសសម្រាប់ខេត្តព្រះសីហនុ ដែលជាខេត្តមួយយ៉ាងសំខាន់មានកំពង់ផែទឹកជ្រៅ ឆ្លងកាត់រយៈពេល១០ឆ្នាំ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរបៀបរៀបរយល្អ មានបុគ្គលិក កម្មករធ្វើការកាន់តែច្រើន វាមានភាពប្រហាក់ប្រហែលនឹងទីក្រុងស៊ិនជិនរបស់យើង ដែលស្ថាបនាទីក្រុងពហុបំណង ក្រុងស៊ិនជិនមានបទពិសោធន៍ជាង ៤០ឆ្នាំកន្លងមកហើយ និងស្ម័គ្រចិត្តជួយគិតជាមួយខេត្តព្រះសីហនុ។ ទន្ទឹមនោះទីក្រុងស៊ិនជិន បានដាក់ឱ្យប្រើប្រាស់រថយន្តក្រុងប្រើកម្លាំងព្រះអាទិត្យ ជួយកាត់បន្ថយការបោនបានមុនគេផងដែរនៅក្នុងប្រទេសចិន។

លោកបានបន្តថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុងស៊ិនជិន មកខេត្តព្រះសីហនុ មានអ្នកវិនិយោគគិន អង្កការ NGO ជាច្រើនរូប ដើម្បីផ្តលឱកាសពិនិត្យសិក្សាទីផ្សារ ដើម្បីនាំមកនូវទីផ្សារហិរញ្ញវត្ថុ និងក្រុមហ៊ុនអចលនទ្រព្យមកធ្វើវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ យើងមានឱកាសរួមគ្នាគិត រួមគ្នាធ្វើរវាងអ្នកវិនិយោគក្រុងស៊ិនជិន និងអ្នកវិនិយោគខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលក្រុងស៊ិនជិនសហការរួមគ្នាផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល ទេសចរណ៍ និងការផ្លាស់ប្តូរថ្នាក់ដឹកនាំខេត្ត ក្រុងនៃប្រទេសទាំងពីរ

ថ្ងៃនេះយើងបាននាំមកនូវអ្នកវិនិយោគជាច្រើនរបស់ទីក្រុងស៊ិនជិន ដើម្បីធ្វើការពិភាក្សារកដំណោះស្រាយឱ្យបានទាន់ពេលវេលា។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុបានបង្កើតទំនាក់ទំនងខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុងនានា នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ១៧ខេត្ត-ក្រុង មានដូចជា ខេត្តជាំងស៊ូ ខេត្តហៃណាន ទីក្រុងណាននីង និងទីក្រុងអ៊ូស៊ីជាដើម។ ថ្ងៃនេះខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន បានផ្តួចផ្តើមពិភាក្សាអំពីការ ចងសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅរកឱកាសបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ខ្ញុំសូមគាំទ្រចំពោះការចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិនប្រកបដោយបរិយាកាសស្និតស្នាល ៕

អត្ថបទដែលជាប់ទាក់ទង