**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា

ស្លាប់ម្នាក់និងរបួសធ្ងន់ ៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា នៅស្រុកចំនួនពីរនៃខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មានមនុស្សម្នាក់បានស្លាប់និង០៣នាក់ផ្សេងទៀតរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍០២ករណីដោយឡែកពី នៅថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ ដោយ០១ករណីនៅស្រុកអូរជ្រៅនិង០១ករណីទៀតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នៅស្រុកអូរជ្រៅ៖ លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖នៅវេលាម៉ោង០៤និង៤០នាទីល្ងាចថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ នៅក្រៅទីប្រជុំជន លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចសាលាក្រហមចម្ងាយប្រហែល៣០០ម៉ែត្រ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៣-៣៧៤ ស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូបុកប៉ះនិងម៉ូតូ ។

លោកអធិការបានបន្តថា៖ដំបូងមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅផលិតឆ្នាំ២០២៣គ្មានស្លាកលេខបើកបរដោយឈ្មោះមួក ទី ភេទប្រុសអាយុ១៨ឆ្នាំទីលំនៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុក៏ឡើងវ៉ាជែងរថយន្តមួយគ្រឿងនៅខាងមុខតែវ៉ាមិនផុតរ៉េចង្កូតមកខាងឆ្វេងដៃទៅបុកនិងម៉ូតូស្គុបពីគ្មានស្លាកលេខ បើកបរដោយឈ្មោះឆេង សុគា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមដំណើរដោយឈ្មោះ លី មុំ ភេទស្រី អាយុ៥០ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូក្នងទិសដៅផ្ទុយគ្នាពីកើតមកលិច បណ្តាលធ្ងន់មនុស្សចំនួន០៣នាក់ ក្នុងនោះស្រី០១នាក់ និងម៉ូតូខូចធ្ងន់ទាំង០២គ្រឿង ។មូលហេតុម៉ូតូហុងដាឌ្រីមឡើងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។វត្ថុតាងរក្សាទុកនៅអធិការដ្ធាននគរបាលស្រុកអូរជ្រៅ រងចាំធ្វើការដោះស្រាយតាមនិតិវិធី ។

ដោយឡែកនៅស្រុកមង្គលបូរី៖ លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមហ្គលបូរី បានឲ្យដឹងថា៖ វេលាម៉ោង១០យប់ថ្ងៃទី១០ខែតុលាឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ១៥៩C ក្នុងទីប្រជុំជន ភូមិតាសល់ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍បង្ករដោយខ្លួនឯងបណ្តាលឲ្យស្លាប់០១នាក់ស្រី។

លោកអធិការបានបញ្ជាក់ថា៖ដំបូងមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខបន្ទាយមានជ័យ1Z-9419 បើកបរដោយឈ្មោះតង់ ម៉ក់ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិពាមរោងគោ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១៥៩Cទិសដៅពីជើងទៅត្បូង ដោយមានល្បឿនលឿនលុះដល់ចំណុចខាងលើបានរ៉េចង្កូតមកស្តាំបុកនិងបង់ថ្មដែលដាក់អង្គុយលេងក្បែរតូបលក់កាហ្វេនៅលើចិញ្ចើមផ្លូវខាងស្តាំបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ សពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង