**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

នាយករដ្ឋមន្ត្រី៖ យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨ មិនមា​​នចរិតបង្ខំឱ្យបងប្អូនក្រៅប្រព័ន្ធចូលរួមចុះបញ្ជីឡើយ តែមានគោលការណ៍លើកទឹកចិត្តឱ្យមានការចុះបញ្ជី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពន្យល់ប្រាប់ប្រជាពលរដ្ឋថា ការដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ គឺមិនមានចរិតបង្ខំឱ្យប្រជាពលរដ្ឋដែលប្រកបអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមចុះបញ្ជីឡើយ ប៉ុន្តែលើកទឹកចិត្តឱ្យពួកគាត់ចូលរួមចុះបញ្ជីដោយស្ម័គ្រចិត្ត ។

ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» នាថ្ងៃទី១០ ខែតុលា សម្ដេចធិបតីបានថ្លែងថា ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មប្រចាំថ្ងៃត្រូវបានបែងចែកជា៣គោលដៅ រួមមាន៖ គោលដៅក្រៅប្រព័ន្ធ គោលដៅនៃការអនុវត្តសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងគោលដៅសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ចំពោះប្រជាពលរដ្ឋដែលប្រកបអាជីវកម្មនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលពិបាកក្នុងការទទួលព័ត៌មានពីពួកគាត់ ដូច្នេះទើបរាជរដ្ឋាភិបាលលើកទឹកចិត្តដល់ពួកគាត់ឱ្យចុះបញ្ជីមកក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីងាយស្រួលក្នុងការទទួលបានព័ត៌មាន និងផ្ដល់ការជួយទំនុកបម្រុងពីគោលនយោបាយគាំពារនានា។

សម្ដេចធិបតីបានបន្តថា ប្រជាពលរដ្ឋប្រាកដជាបារម្ភអំពីការហេតុផល ការបង់វិភាគទាន ការជាប់ពិន័យនិងកាតព្វកិច្ច និងអត្ថប្រយោជន៍នៃការចូលក្នុងប្រព័ន្ធជាមិនខាន ហើយជុំវិញបញ្ហានេះដែរ គណៈកម្មការអន្តរក្រសួងដែលរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាទាំងនេះ ដើម្បីជួយប្រជាពលរដ្ឋឱ្យចំគោលដៅ និងឱ្យអស់ពីលទ្ធភាពដែលអាចធ្វើទៅបាន។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានពន្យល់ថា «គោលនយោបាយនេះ (យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨) មិនមា​​នចរិតបង្ខំឱ្យបងប្អូនក្រៅប្រព័ន្ធចូលរួមចុះបញ្ជីឡើយ តែមានគោលការណ៍លើកទឹកចិត្តឱ្យមានការចុះបញ្ជី តាមរយៈការបង្ហាញជាក់ស្ដែងនូវអត្ថប្រយោជន៍ ដើម្បីឱ្យបងប្អូនចូលរួមឱ្យបានច្រើន នៅក្នុងនៅក្នុងដំណាក់កាលអន្តរការនេះ»។

សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការចុះបញ្ជីមកក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធនេះ គឺដើម្បីឱ្យរាជរដ្ឋាភិបាលទទួលបានទិន្នន័យច្បាស់លាស់ ងាយស្រួលក្នុងការដាក់ចេញនូវគោលនយោបាយជួយគាំពារឱ្យបានទាន់ពេលវេលា និងចំគោលដៅ ពិសេសក្នុងគ្រាលំបាក ព្រោះប្រជាពលរដ្ឋកម្ពុជាបានជួបការលំបាកដូចនៅពេលកូវីដ១៩រួចមកហើយ ហើយតទៅមុខទៀតក៏អាចមានអតិផរណាសេដ្ឋកិច្ច និងបញ្ហាផ្សេងៗ ដូច្នេះរាជរដ្ឋាភិបាលនឹងកាន់តែងាយស្រួលក្នុងការជួយគាំពារប្រជាពលរដ្ឋដែលប្រកបអាជីវកម្មនានា ៕

អត្ថបទដែលជាប់ទាក់ទង