ឯកឧត្តម ហួត ហាក់ អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំរបស់ក្រសួងអធិការកិច្ច ប្រចាំខែកញ្ញា និងលើកទិសដៅការងាខែតុលា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ដើម្បីត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារ និងស្តាប់របាយការណ៍ ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងសំណូមពររបស់អគ្គនាយកដ្ឋានទាំង៣ ចំណុះក្រសួង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងលោកប្រធាននាយកដ្ឋានជំនាញ សរុប ៥០នាក់ នៅទីស្តីការក្រសួង ដែលស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ៕
