ជណ្ដើរនៅប្រាសាទបន្ទាយសំរ៉ែត្រូវបានជួសជុល និងកែលម្អឡើងវិញ

ភ្នំពេញ៖ ថ្មីៗនេះ ក្រុមការងារពិនិត្យសម្បទាទេសចរណ៍ (TSC) ក្នុងតំបន់អង្គរនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងវប្បធម៌ បានជួសជុលជណ្ដើរមួយកន្លែងនៅប្រាសាទបន្ទាយសំរ៉ែ។
លោក ប៊ូ ផានេត នៃក្រុមការងារ TSC បានឱ្យថា ជណ្ដើរដែលបានដំឡើងថ្មីនេះមានទំហំបណ្ដោយ ៤.៥០X១.៥០ម៉ែត្រ ស្ថិតនៅចំណុចវាលស្មៅខាងក្នុងប្រាសាទមុខកំពែងទី២ នៃប្រាសាទបន្ទាយសំរ៉ែ។
លោក ប៊ូ ផានេត បានបញ្ជាក់ថា គោលបំណងនៃការរៀបចំខាងលើនេះ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ សម្រួលភ្ញៀវដើរទស្សនា ខណៈជណ្ដើរចាស់មានសភាពរង្គឺ ពុកផុយ និងមានភាពរអិលផងដែរនារដូវវស្សានេះ៕
