ឯកឧត្តម អ៊ូច ភា គោរពអបអរសាទរគោរពជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបាន រដ្ឋសភាបោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋសភា សម្រាប់នីតិកាលទី៧

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានផ្ញើសារគោរពអបអរសាទរគោរពជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបានសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៧ បានបោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋសភា។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ សូមចូលរួម អបអរសាទរយ៉ាងក្រៃលែង ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា វិសេសវិសាល ជ័យមង្គល ជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបានសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៧ បានបោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋសភា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឬក្ស ប្រសើរថ្លៃថ្លានេះដែរ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវមោទនភាព និងគាំទ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការបោះឆ្នោតជ្រើសតាំងលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា គឺពិតជាស័ក្តិសមជាទីបំផុត ទៅនឹងបទពិសោធន៍ជ្រៅជ្រះនិងភាពស្វាហាប់ អង់អាចក្លាហាន ឆន្ទៈមោះមុត មានស្នាដ ល្អក្នុងការគ្រប់គ្រង ដឹកនាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យសម្រេចបានគ្រប់ភារកិច្ចទាំងក្នុងប្រទេស និងលើ ឆាក់អន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។
ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត តែងតែបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការលើកកម្ពស់គុណតម្ល នៃការចូលរួមរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជននិងស្ត្រីកម្ពុជា នៅគ្រប់សកម្មភាពការងារទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ។ យើងខ្ញុំទាំងអស់គា្ន មានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាស វៃរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត នឹងបន្តទទួលបានជោគជ័យបន្ថែមទៀត ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការធានាបន្ត ថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និង ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និស្សិត់ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ សូម គោរពសម្ដែងនូវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាទាំងមួយម៉ឺនលោកធាតុ តាមបីបាច់ ថែរក្សា លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ៕

