ផ្កាយ២ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌម្នាក់ ទាញកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង ព្រោះតែវិបត្តិក្នុងគ្រួសារ
ភ្នំពេញ៖ ព្រោះតែវិបត្តិគ្រួសារធ្វើឲ្យអនុប្រធាន នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌម្នាក់បាន សម្រេចចិត្ត បញ្ចប់ជីវិត ខ្លួនឯង ដោយយក កាំភ្លើង ខ្លីបាញ់ សម្លាប់ ខ្លួននៅ ក្នុងផ្ទះបន្ទប់ឡៅតឿ បង្កការភ្ញាក់ផ្អើលទាំងយប់ ។ ហេតុការណ៍នេះបាន កើតឡើង កាលពី វេលាម៉ោង១២និង៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះ លេខ២៩ ផ្លូវម្លិះ ក្នុងបុរីអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សព រង គ្រោះ មាន ឈ្មោះ អ៊ីវ រិទ្ធ ភេទ ប្រុស អាយុ ៥០ឆ្នាំ មុខរបរជានគរបាល មានឋានន្តរសក្ដិ ឧត្ដមសេនីយ៍ទោ តួនាទី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្នាក់នៅផ្ទះ កើតហេតុខាងលើ ។
យោងតាម ប្រភព ពត៌មាន ពី កូន ស្រី បាន ប្រាប់ សមត្ថកិច្ច អោយ ដឹងថា មុន កើត ហេតុ ជន រងគ្រោះ និង ប្រពន្ធ បាន ចេញ ទៅ កម្មវិធី នៅ ខាងក្រៅ រៀង ៗខ្លួន ពេល ត្រលប់ មក ផ្ទះ វិញ ពួក គាត់ បាន ទាស់ សម្តី គ្នា តិចតួច ហើយ ប្រពន្ធ បាន ដើរ ចូល ទៅ ក្នុង ផ្ទះ មុន បន្ទាប់ មក ជនរងគ្រោះ បាន ដើរ ចូល ទៅ បន្ទប់ កូន ស្រី ជាន់ ឡៅ តឿ រួច ក៍បាញ់ សម្លាប់ ខ្លួន ឯង តែ ម្តង ។
ប្រភព ដដែល បានបន្ត ទៀតថា ជន រងគ្រោះ បាន គំរាម សម្លាប់ ខ្លួន ជា ច្រើន លើក ច្រើន សារ មក ហើយ អោយ តែ ឈ្លោះ ប្រកែក គ្នា ជាមួយ ប្រពន្ធ ។
បន្ទាប់ ពី កើត សមត្ថកិច្ច មូលដ្ឋាន បាន ចុះ ទៅ ដល់ កន្លែង កើត ហេតុ និង រាយការណ៍ ទៅ ផ្នែក ជំនាញ ចុះ មក ត្រួត ពិនិត្យ ជុំវិញ កន្លែង កើត ហេតុ និង និង ពិនិត្យ លើ សព រង គ្រោះឃើញ មាន ស្នាម គ្រាប់ កាំភ្លើង ត្រង់ ក្បាល ចំហៀង ខាង ស្តាំ នៅ កន្លែង កើត ហេតុ សមត្ថកិច្ច រកឃើញកាំភ្លើង ខ្លី មួយ ដើម និងសំបកគ្រាប់១ ។
យោងតាម ការ ត្រួតពិនិត្យ ពី នគរ បាល បច្ចេកទេស និង វិទ្យាសាស្ត្រ និង មាន មាន ការ ត្រួតពិនិត្យ ពី គ្រូពេទ្យ កោសល្យវិច័យ រាជធានីភ្នំពេញ បានសន្និដ្ធាន សព ពិត ជា ស្លាប់ ដោយសារ ប្រេី កាំភ្លើង ខ្លី បាញ់ សម្លាប់ ខ្លួន ពិត ពិតប្រាកដ មែន ។
បច្ចុប្បន្នសពត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

