នាយទាហានដែលទទួលតំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការអនុវត្តន៍ជាប្រចាំ និងប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ច ឲ្យសាកសមនឹងទំនុកចិត្តថ្នាក់លើប្រគល់ជូន

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងមុខតំណែង មេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការ បញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោកនាថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៣ នៅបញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក បន្ទាយព្រែកហូ ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរង កងទ័ពជើងគោក បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ពិសេសលោកមេបញ្ជាការដែលទទួលមុខតំណែងដឹកនាំបន្តត្រូវខិតខំបំពេញភារកិច្ចឲ្យបានល្អ ដោយមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្នុងពិធីប្រកាសតែងតាំងមុខតំណែង មេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការ បញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក។
ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បានក្រើនរំឮកដល់មេបញ្ជាការបញ្ជាការ និងនាយសេនាធិការ បញ្ជាការដ្ឋានបញ្ជូនសារ ដែលទទួលតំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តន៍ជាប្រចាំ ប្រកាន់ភ្ជាប់នូវគោលការណ៍នូវបទវិន័យទទូទៅ លក្ខន្តិកៈ និង៥ ខ្លឹមសារប្រឡងប្រណាំងរបស់កងយោធពលខេមរភូមិន្ទ។ ទន្ទឹមគ្នានោះដែរ ក៏ត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានដាច់ខាតនូវរាល់បទបញ្ជា និងសារាចរណ៍ណែនាំ របស់ប្រមុខរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ដែលបានដាក់ចុះ ក៏ដូចចូលរួមសហការជាមួយអជ្ញាធរមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងភាពសុខដុមជូនប្រជាពលរដ្ឋ ។
ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បានបន្តសង្កត់ធ្ងន់ថា ក្នុងនាមយើងជាកងយោធពលខេមរភូមិន្ទ ជាសរសរទ្រូង និងជាកម្លាំងរឹងមាំរបស់ប្រទេសជាតិ ត្រូវប្រកាន់ភ្ជាប់នូវតម្លៃថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ការពារបូរណៈភាពទឹកដី ចូលរួមកសាងអភិវឌ្ឍន៍ ការពារច្បាប់កំពូលរបស់ជាតិ ការពារឲ្យបានដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងរក្សាការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ៕
