អណ្តូងខុស ឧទ្យានជាតិជួរភ្នំក្រវាញ ជាតំបន់មានទេសភាព ស្រស់ស្អាតប្លែក អស្ចារ្យ កំពុងលាក់ខ្លួនក្នុងតំបន់ជីផាត

ដំណាក់ខុស(អណ្តូងខុស) ស្ថិតក្នុងភូមិសាស្រ្ត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ជាឈ្មោះដែលប្រជាជាន ក្នុងតំបន់ជីផាត បានហៅតៗគ្នា ពីបុរាណកាលមក ទីនេះសំបូរទៅដោយជីវៈចំរុះ ជាច្រើនប្រភេទកំពុងរស់នៅ និងជាតំបន់ដែលមានទេសភាព ស្រស់ស្អាតប្លែក អស្ចារ្យ កំពុងលាក់ខ្លួនក្នុងតំបន់ជីផាត ។
ភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរដោយទូកប្រមាណជា២ម៉ោង ដើម្បីទៅកាន់ទីនោះ តាមផ្លូវធ្វើដំណើរអមទៅដោយ ទេសភាពព្រៃត្រូពិច ពណ៌បៃតងខ្ចីជាមួយដៃព្រែក បត់ចុះឡើង ជាច្រើនដំណាក់ ។
