**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រគល់ត្រាសិទ្ធិអគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ដល់ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក និងឧត្តមសេនីយ៍ទោ សេង សំរិត

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ត្រាសិទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ត្រាសិទ្ធិនាយក នៃនាយកដា្ឋនផ្គត់ផ្គង់ និងនាយក នាយកដ្ឋានហិរញ្ញវត្ថុ ជូនដល់ អគ្គនាយក និងនាយកថ្មីក្នុងអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ដែលទើបត្រូវបានព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ តែងតាំងថ្មី ជាអគ្គនាយក នាយក កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងការពារជាតិ ។

សូមបញ្ជាក់ថា ត្រាសិទ្ធិ ដែលត្រូវបានប្រគល់ដល់អគ្គនាយក និងនាយកដ្ឋានទាំងពីរ ក្នុងអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ នាពេលនេះ ត្រូវបានប្រគល់ជូនដល់ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ដែលជាអគ្គនាយកថ្មី ទើបត្រូវបានព្រះមហាក្សត្រ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ តែងតាំងថ្មី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវុត្ថ ប្រគល់ត្រាសិទ្ធិ ជូនឧត្តមសេនីយ៍ទោ សេង សំរិត ជាអគ្គនាយករង និងជានាយក នាយកដ្ឋានផ្គត់ផ្គង់ និងប្រគល់ត្រាសិទ្ធិ ជូន ឧត្តមសេនីយ៍ត្រី គឹម សុវណ្ណារា ជានាយក នាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ របស់ក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការប្រគល់ត្រាសិទ្ធិ ជូនអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ត្រាសិទ្ធិជូនដល់នាយកដ្ឋានផ្គត់ផ្គង់ និងនាយកដ្ឋានហិរញ្ញវត្ថុនៃអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ របស់ក្រសួងការពារជាតិ នាពេលនេះ គឺជាផ្នែកមួយនៃផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ ដែលបានដាក់ចេញ ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗនាពេលបច្ចុប្បន្ន និងទៅអនាគត ។

ឯកឧត្តម ម៉ឹង សំផន ក៏បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម អស់លោក ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង និងការសម្រេចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតាំងឯកឧត្តមទាំងអស់ តាមសំណើរបស់ក្រសួងការពារជាតិ ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម អស់លោក ជាប្រធានស្ថាប័ន-មេបញ្ជាការ គ្រប់កងឯកភាពជំនាញភស្តុភារ-ហិរញ្ញវត្ថុ នៃកងយោធពលខេមរភូមិន្ទ ដែលបានរួមគ្នាខិតខំប្រឹងប្រែងបំពេញភារកិច្ច និងបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយស្មារតីទទួលខុសត្រូវ ហើយសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់នាពេលកន្លងមក ។ ជាការពិត នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា រយៈពេល៥ឆ្នាំកន្លងមកនេះ នាយ ពលទាហានជំនាញ ភស្តុភារ
-ហិរញ្ញវត្ថុ នៃកងយោធពលខេមរភូមិន្ទ បានពុះពារបំពេញការងារតួនាទី ភារកិច្ច ដែលរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ប្រគល់ជូន និងទទួលបានលទ្ធផលគួរជាទីមោទន: ។

ឯកឧត្តម រដ្ឋលេខាធិការ ម៉ឹង សំផន ក៏បានលើកឡើងដែរថា នាយទាហានជំនាញភស្តុភា-
ហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់ ក្នុងវិស័យការពារជាតិ ដែលមិនអាចខ្វះបាន ក្នុងតួនាទីភារកិច្ចចូលរួមការពារ អធិបតេយ្យ បូរណភាពទឹកដី និងសេចក្តីសុខសាន្តសម្រាប់ប្រទេសជាតិ និងប្រជាជន ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានផ្តាំផ្ញើដល់អគ្គនាយកថ្មីនៃអគ្គនាយកដ្ឋានភស្តុរភារ-ហិរញ្ញវត្ថុ និងនាយកនាយកដ្ឋានជំនាញទាំងពីរ បន្តថែរក្សាសមិទ្ធផល ដែលមាននៅពេលនេះឲ្យនៅគង់វង្សតទៅមុខ ដោយត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកសាមគ្គីភាពឯកភាពផ្ទៃក្នុង លើការអនុវត្តការងារ ឲ្យបានកាន់តែល្អ តាមឋានានុក្រម ក្នុងការបម្រើឲ្យគ្រប់សកម្មភាពរបស់កងយោធពលខេមរភូមិន្ទ នាអាណត្តិថ្មីនេះឲ្យកាន់តែមានភាពជោគជ័យ ។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីការរៀបចំព្រឹត្តការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់
ផ្ទះ ឆ្នាំ២០២៣ ដែលក្នុងនោះកងយោធពលខេមរភូមិន្ទ យើងបានដើរតួនាទីយ៉ាងសំខាន់ ដោយបានធ្វើឱ្យល្បីរន្ទឺកិត្តិនាមកិត្តិស័ព្ទមានមុខ
មាត់លើឆាកអន្តរជាតិ ។ ហើយទន្ទឹមនឹងនេះ កម្ពុជា ក៏នឹងទទួលបានសិទ្ធិនៃការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាយុវជនអូឡាំពិកពិភពលោក ឆ្នាំ២០២៩ ផងដែរនាពេលខាងមុខ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ឹង សំ ផន ក៏បានបញ្ជាក់ដល់នាយទាហាន ដែលត្រូវចូលមកកាន់មុខតំណែងថ្មី ហើយបានប្រកាសប្រគល់ត្រាសិទ្ធិនាពេលនេះ ត្រូវបន្តវេនក្នុងការបំពេញតួនាទីភារកិច្ច ឲ្យទទួលបានកាន់តែជោគជ័យធំៗថ្មីៗបន្ថែមទៀត ជូនក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ និងរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ ៕

អត្ថបទដែលជាប់ទាក់ទង