**ជនជាតិអាមេរិកដែលជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅរដ្ឋអាហ្វ្រិកគឺ​ជា​កូន​ប្រុស​របស់ Christian Malanga ឈ្មោះ Marcel។**រដ្ឋាភិបាលអ៊ីរ៉ង់សន្យាថា គ្មានការរំខាន បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី**ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ស្លាប់​៖ តើ​មាន​អ្វី​បន្ទាប់​?**រដ្ឋមន្ត្រីក្រសួងការងារ រំលឹកថាភាពជោគជ័យនៃកិច្ចគាំពារពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីភាគីប្រទេសទទួល និងប្រទេសបញ្ជូន**អគ្គនាយកអន្តោប្រវេសន៍ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល**អភិបាលខេត្តកំពត នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជិត១០០គ្រួសារ នៅស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច**ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ នៅក្នុងស្រុកបរិបូណ៌**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ ២០ ឧសភា” នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្រុកកំពង់សៀម**ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះឃោសនា និងជួបអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកមេមត់ នៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ**រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នករកប្រាក់តាមអនឡាញ ត្រូវបញ្ឈប់សកម្មភាព ចែកចាយរូបភាពឃាតកម្ម និងហិង្សានៅលើបណ្តាញសង្គម**ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនារការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»**AFD បញ្ជាក់ពីជំហរបន្តការគាំទ្រកម្ពុជាលើវិស័យធនធានទឹក និងការព្យាករអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា**អ្នកនាំពាក្យ៖ ជនសង្ស័យជាង៤០០នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ នារយៈពេល៦ថ្ងៃមកនេះ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការតាមភូមិភាគ ចំណុះមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន**ទូតឥណ្ឌា អរគុណចំពោះសម្ដេចតេជោ ដែលផ្ដួចផ្ដើមឲ្យតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ក្នុងពេលឆាប់ៗនេះ**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសាររំលែកទុក្ខជូនចំពោះលោក Mokbel អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ស្តីពីករណីរងគ្រោះរបស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ក្នុងឧប្បតិ្តហេតុធ្លាក់ឧទ្ធម្ភាគចក្រ**បទវិភាគ៖មុខរបរជាច្រើនទទួលការអភិវឌ្ឍជាលំដាប់ អនាគតសេដ្ឋកិច្ចចិនមានភាពល្អប្រសើរជាទូទៅ**អភិបាលខេត្តស្វាយរៀង៖ ទិវាជាតិនៃការចងចាំ គឺបានរំលឹកដល់ភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**ទេសាភិបាលធនាគារជាតិកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦% ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤

តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខឯកឧត្តម ផ្លោក ផន កំពុងសម្រាកថែទាំសុខភាព នៅគេហដ្ឋានក្នុងសង្កាត់ព្រែកប្រា

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោធីតា (TYDA) នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ផ្លោក ផន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដែលកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាននៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឯកឧត្តម ចាយ បូរិន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេច ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះឯកឧត្តម ផ្លោក ផន និងក្រុមគ្រួសារ។

ឯកឧត្តម ផ្លោក ផន មានប្រសាសន៍ថា ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយយើងខ្ញុំសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខរូបខ្ញុំ និងក្រុមគ្រួសារដល់លំនៅដ្ឋាន។

ឯកឧត្តម ផ្លោក ផន មានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីជីវភាពរស់នៅ សួរសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ និងសូមគាំទ្រឱ្យបន្តសកម្មភាពជាប្រពៃណីនេះឱ្យបានកាន់តែច្រើនជាបន្តទៀត។

ឯកឧត្តម ផ្លោក ផន មានក្តីសប្បាយរីករាយ និងសូមចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជាទូទាំងប្រទេសចំពោះពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តម ផ្លោក ផន បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ ចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្តដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព មានការអភិវឌ្ឍកាន់តែរីកចម្រើន ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តក្រោមម្លប់សន្តិភាព ។

ឯកឧត្តមបានរៀបរាប់ពីប្រវត្តិការងារថា៖ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានចូលបម្រើការងារនៅខេត្តតាកែវធ្វើជាប្រធានឃុំក្រុមឃោសនាប្រដាប់អាវុធ អនុប្រធានឃោសនាអប់រំ សមាជិករដ្ឋសភា សមាជិកគណៈកម្មាធិការបក្ស សមាជិកគណ:កម្មាធិការខេត្ត ប្រធានមន្ទីរបក្សខេត្ត អនុប្រធានផែនការខេត្ត ប្រធានឃោសនាអប់រំខេត្ត អភិបាលស្រុកបាទី ឧត្តមមន្ត្រីនៃក្រសួងមហាផ្ទៃ អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ចាយ បូរិន បានប្រគល់ជូនវត្ថុអនុស្សារីយ៍ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ឯកឧត្តម
ផ្លោក ផន និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់រក្សា ឯកឧត្តមមានសុខភាពល្អ ជន្មាយុយឺនយូរ និងជួបតែនឹងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ ៕

អត្ថបទដែលជាប់ទាក់ទង