**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ស៊ុយអែត ន័រវែស រង​គ្រោះ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំងមិនធ្លាប់មានពីមុនមក

STOCKHOLM៖ ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅភាគខាងត្បូងប្រទេស Scandinavia កាលពីថ្ងៃច័ន្ទ ដែលបណ្តាលឱ្យរថភ្លើងមួយខ្សែបានក្រឡាប់ និងផ្លូវត្រូវជន់លិច ដែលមន្ត្រីនៅក្នុងប្រទេសស៊ុយអែត និងន័រវេសបានព្រមានថា អាចក្លាយជាប្រព័ន្ធអាកាសធាតុសើមខ្លាំងបំផុតដែលនឹងវាយប្រហារតំបន់នេះក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ក្រុមអ្នកឧតុនិយមស៊ុយអែត និងន័រវេសបានចេញការប្រកាសអាសន្នពណ៌ក្រហម ដែលជាកម្រិតព្រមានធ្ងន់ធ្ងរបំផុត គ្របដណ្តប់ជាច្រើនថ្ងៃក្នុងសប្តាហ៍នេះ ហើយបានបន្ថែមថា កន្លែងដែលរងគ្រោះខ្លាំងបំផុតអាចទទួលបានទឹកភ្លៀងធម្មតាក្នុងមួយខែ ឬច្រើនជាងនេះក្នុងរយៈពេល ២៤ ម៉ោង និងទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ២៥ ឆ្នាំនៅប្រទេសន័រវែស ឬសូម្បីតែ ៥០ ឆ្នាំសម្រាប់ស៊ុយអែត។

ប៉ូលិសបានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរជាង ១០០ នាក់បានក្រឡាប់នៅភាគខាងកើតប្រទេសស៊ុយអែត ខណៈដែលភ្លៀងមួយផ្នែកបានបោកបក់មកលើផ្លូវរថភ្លើង បណ្តាលឲ្យមនុស្សបីនាក់រងរបួស ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ខ្យល់បោកបក់ និងព្យុះផ្គររន្ទះបានផ្តាច់ចរន្តអគ្គិសនីក្នុងតំបន់ និងបានរំខានដល់សាឡាងបាល់ទិក និងសមុទ្រខាងជើង ក៏ដូចជាចរាចរណ៍ផ្លូវអាកាសមួយចំនួន ខណៈដែលន័រវែសបានផ្អាកសេវាកម្មរថភ្លើងមួយចំនួន និងបានពន្យារពេលការប្រកួតបាល់ទាត់ក្រៅផ្ទះមួយចំនួន។

ខ្យល់បោកបក់ និងព្យុះផ្គររន្ទះបានវាយលុកប្រទេសស៊ុយអែតកាលពីយប់ថ្ងៃអាទិត្យ និងទៅដល់ប្រទេសន័រវេសនៅថ្ងៃច័ន្ទ ប្រព័ន្ធសម្ពាធទាបត្រូវបានដាក់ឈ្មោះថា “ហាន់” ដោយវិទ្យាស្ថានឧតុនិយមន័រវេស ដែលបានឲ្យដឹងថា ការដាក់ឈ្មោះប្រព័ន្ធអាកាសធាតុធ្វើឱ្យមានភាពងាយស្រួលក្នុងការទទួលបានការចាប់អារម្មណ៍ពីសាធារណជន។

អាជ្ញាធរ​បាន​ព្រមាន​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ឱ្យ​នៅ​ឆ្ងាយ​ពី​ទន្លេ និង​ជម្រាល​ភ្នំ ហើយ​ធ្វើ​ដំណើរ​តែ​ពេល​ចាំបាច់​តែប៉ុណ្ណោះ។ ពួកគេបានឲ្យដឹងថា មានហានិភ័យខ្ពស់នៃការខូចខាតទ្រព្យសម្បត្តិដែលរីករាលដាល ខណៈដែលទឹកភ្លៀងត្រូវបានកំណត់ថានឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះ។

ប្រទេសជិតខាងរបស់ដាណឺម៉ាកក៏បានឃើញភ្លៀងធ្លាក់ខ្លាំង ហើយបានចេញការប្រកាសអាសន្នពណ៌លឿង ដែលជាការព្រមានកម្រិតទាប ខណៈដែលអ្នកឧតុនិយមនៅប្រទេសហ្វាំងឡង់បានឲ្យដឹងថា ប្រទេសនេះអាចនឹងមានព្យុះផ្គររន្ទះខ្លាំងនៅចុងសប្តាហ៍នេះ។

តម្លៃថាមពលបានធ្លាក់ចុះនៅទូទាំងតំបន់ ដែលពឹងផ្អែកខ្លាំងលើវារីអគ្គិសនីសម្រាប់អគ្គិសនី ដោយសារអាងស្តុកទឹកត្រូវបានគេមើលឃើញថាបំពេញបានលឿនជាងធម្មតា ជាមួយនឹងកិច្ចសន្យាសម្រាប់ត្រីមាសបន្ទាប់ និងឆ្នាំក្រោយធ្លាក់ចុះ ១១% និង ៦% រៀងគ្នានៅ ១២៤៣ GMT។

នាយករដ្ឋមន្រ្តីន័រវែស លោក Jonas Gahr Stoere បានបញ្ជាក់ថា លោករំពឹងថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ នឹងកាន់តែកើតមានជាញឹកញាប់។

លោក Jonas Gahr Stoere បានប្រាប់ទូរទស្សន៍សាធារណៈ NRK ថា នេះគឺជាឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ជាមួយនឹងអាកាសធាតុកាន់តែអាក្រក់ និងសើមនៅក្នុងប្រទេសន័រវេស។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ {ឡាយ លីហួ}

អត្ថបទដែលជាប់ទាក់ទង