សន្លឹកឆ្នោតមិនបានការ ក្នុងការបោះឆ្នោតសកល ឆ្នាំ២០២៣ មានជាង៤0ម៉ឺន តិចជាងការបោះឆ្នោតឆ្នាំ២០១៨

ភ្នំពេញ៖ គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ ចំនួនសន្លឹកឆ្នោតមិនបានការ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានជាង ៤០ម៉ឺនសន្លឹកប៉ុណ្ណោះ ដែលចំនួននេះតិចជាងចំនួនសន្លឹកឆ្នោតមិនបានការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួនរហូតដល់ ៥៩៤ ៦៥៩សន្លឹក ។
