ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញទៅបោះឆ្នោត រួចរាល់ហើយ នៅការិយាល័យបោះឆ្នោត លេខ ១២២៣ វិទ្យាល័យសម្តេចតេជោ ហ៊ុនសែនសួង ក្រុងសួង ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះឆ្នោត លេខ ១២២៣ វិទ្យាល័យសម្តេចតេជោ ហ៊ុនសែនសួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។
ដោយឡែក ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើង មានចំនួន ៥៣៨,៩៧៩នាក់ ស្រី ២៧១,៤៤៦នាក់។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានចំនួន ៤៨៩,៩៥៨នាក់ ៕
