ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចូលរួមបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកព្រៃឈរ ដោយមានសមាជិ សមាជិកា ចូលរួមប្រមាណ ៣ពាន់នាក់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈឃោសនាអប់រំ អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារជនបង្គោលយុវជនស្រុកព្រៃឈរ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ដោយមានសមាជិ សមាជិកា ប្រមាណ ៣,០០០នាក់ ចូលរួមផងដែរ ៕
