**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ភាពយន្តឯកសារ«មិត្តនិរន្តរ៍នៃខ្មែរ»នឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា នាថ្ងៃទី១៩ ខែកក្កដា ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន

ភ្នំពេញ៖ ភាពយន្តឯកសារ«មិត្តនិរន្តរ៍នៃខ្មែរ» ដែលសហការផលិតដោយទូរទស្សន៍ជាតិកម្ពុជា និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ី ប្រទេសចិនមានរយៈពេល ៤៦នាទី។ចំណងជើងថា «មិត្តនិរន្តរ៍នៃខ្មែរ»គឺបានមកពីពាក្យ “ឱចិនប្រជាមានិត ជាមិត្តនិរន្តរ៍នៃខ្មែរ”ក្នុងបទចម្រៀង «ស្រណោះប្រទេសចិន» ដែលជាព្រះរាជនិពន្ធរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ភាពយន្តឯកសារនេះបានផ្តោតលើមិត្តចិនដែលបានផ្តល់ការគាំទ្រពេញទំហឹងក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកម្ពុជានិងចិន កត់ត្រាកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា និង ចិន ដើម្បីធ្វើឱ្យព្រឹត្តិការណ៍កីឡានេះអនុវត្តទៅដោយរលូន រួមទាំងការផ្ទេរបច្ចេកទេសគ្រប់គ្រងពហុកីឡដ្ឋានជាតិកម្ពុជា ការហាត់សមសម្តែងក្នុងពិធីបើកស៊ីហ្គេម និង ការហ្វឹកហាត់នៃអត្តពលិកកម្ពុជានៅក្នុងប្រទេសចិន។

ការថតភាពយន្តឯកសារនេះបានចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២៣នេះ ក្នុងអំឡុងពេលថតរឿង ក្រុមការងារថតរួមកម្ពុជា-ចិនបានទទួលការគាំទ្រយ៉ាងខ្លាំងពីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតចិនប្រចាំនៅកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា និងប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុ និងទូរទស្សន៍ក្វាងស៊ី ប្រទេសចិន បានបន្តស្វែងយល់ កត់ត្រា និង ពិពណ៌នារឿងរ៉ាវអំពីមិត្តភាពកម្ពុជា-ចិនក្នុងយុគសម័យថ្មី តាមទម្រង់នៃភាពយន្តឯកសារដែលភាគីទាំងពីរបានសហការផលិត។

ភាគីទាំងពីរបានរួមគ្នាផលិត និងបានចាក់ផ្សាយភាពយន្តឯកសារនាពេលកន្លងមកដូចជា «ផ្ទះស្ថិតនៅកន្លែងភ្នំបៃតងទឹកថ្លា៖ទំនុកចិត្តប្រៀបដូចដើមឈើ » «ការប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងមន្ទីរពេទ្យមួយ» «ផ្ទះស្ថិតនៅកន្លែងភ្នំបៃតងទឹកថ្លា៖ជីវភាពកាន់តែល្អប្រសើរ» «មនោសញ្ចេតនារួមសុខរួមទុក្ខរវាងចិននិងកម្ពុជា»និង«ឈូងសមុទ្រមួយពិភពលោកតែមួយ» ភាពយន្តឯកសារទាំងនេះបានកត់ត្រារឿងរ៉ាវនៃប្រទេសកម្ពុជានិងចិនក្នុងការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ ច្រកផ្លូវថ្មីរវាងដីគោកនិងសមុទ្រនិងការចាប់ដៃគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩យ៉ាងពិតប្រាកដ។

នៅឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលស្របពេលនឹងខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន និងឆ្នាំមិត្តភាពកម្ពុជា-ចិន។ ទូរទស្សន៍ជាតិកម្ពុជាក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយថ្នាក់ជាតិដ៏សំខាន់ បានសហការជាមួយដៃគូប្រព័ន្ធផ្សព្វផ្សាយចិន ដើម្បីអនុវត្តការថតនៅរាជធានីភ្នំពេញ និងខេត្តក្វាងស៊ី ប្រទេសចិន។ «ភាពយន្តឯកសារ«មិត្តនិរន្តរ៍នៃខ្មែរ»បានប្រើវិធីនិទានរឿងទ្វេភាគី ដោយរៀបរាប់អំពីប្រជាជនកម្ពុជានិងចិន ដែលពិតជាបានឆ្លុះបញ្ចាំងពី ទំនាក់ទំនងមិត្តដែកថែបក្នុងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកម្ពុជា-ចិន ហើយបានឈានដល់កម្រិតថ្មីមួយក្នុងយុគសម័យថ្មីនេះ។

ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ី ប្រទេសចិន ក៏នឹងចាក់ផ្សាយខ្សែភាពយន្តឯកសារនេះក្នុងពេលដូចគ្នាជាមួយទូរទស្សន៍ជាតិកម្ពុជា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដែលស្ថានីយទាំងពីរ រួមគ្នាអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន៕
ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង