**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន

៦ខែ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមទទួលបានឈាម ជាង ៥ម៉ឺនប្លោក ខណៈតម្រូវការឈាមក្នុង១ឆ្នាំ ជាង១០ម៉ឺនប្លោក

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគូស បញ្ជាក់ ថា តម្រូវការឈាមក្នុងប្រទេសកម្ពុជា គឺមានតម្រូវការក្នុងរង្វង់១ភាគរយ នៃចំនួនប្រជាជន សរុប នៅទូទាំងប្រទេស ហើយក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៣ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដទូទាំងប្រទេសដែលមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានទទួលឈាម និងប្រើ ប្រាស់ឈាមប្រមាណជាង៥ម៉ឺនប្លោក ខណៈតម្រូវការឈាមមានរហូតដល់ ៨៥ ០០០ ប្លោក ហើយក្នុង១ឆ្នាំ តម្រូវការឈាមជាង១០ម៉ឺនប្លោក។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

ការគូសបញ្ជាក់របស់លោក ស្រី វេជ្ជបណ្ឌិត អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនេះ ក្នុង កម្ម វិធីបរិច្ចាគឈាមដែលរៀប ចំ ឡើងដោយ មន្ទីរ ពេទ្យរ៉ូយ៉ាល់ភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន បានថ្លែងថា ការផ្ដល់ឈាមនៅមិនទាន់បានគ្រប់ គ្រាន់ តាម តម្រូវការនៅឡើយ បើគិតពីតម្រូវការឈាមក្នុងរង្វង់១ភាគរយនៃចំនួនប្រជាជន សរុប ជាង ១៧លាននាក់ នៅទូទាំងប្រទេស គឺយើងត្រូវការឈាមប្រមាណ១៧ម៉ឺនប្លោក ក្នុង ១ឆ្នាំ ហើយបើគិតរយៈពេល៦ខែ តម្រូវការឈាមមានប្រមាណ ៨៥ ០០០ ប្លោក ។

លោកស្រី វេជ្ជបណ្ឌិតបានលើកឡើងថា ការផ្គត់ផ្គង់ឈាមនៅក្នុងប្រទេសកម្ពុជា បើគិតរហូតមក ដល់ ពេល នេះគឺទទួលបានក្នុងវង្វង់ប្រមាណ៦០ភាករយ ទៅ៧០ភាគរយ តែប៉ុណ្ណោះគឺមិនទាន់ បាន គ្រប់ចំនួន តាមតម្រូវការនៅ ឡើយទេ។

លោកស្រីបានថ្លែងទៀតថា បច្ចុប្បន្ននេះ តម្រូវ ការ ឈាម នៅក្នុងរាជធានីភ្នំពេញ គឺមានរង្វង់ប្រមាណ២០០ប្លោក ទៅ៣០០ប្លោក ក្នុង១ថ្ងៃ បើ គិត ជាភាគរយប្រមាណ៦០ភាគរយ ទៅ៧០ភាគរយ ខណៈនៅតាមបណ្ដាខេត្ដទូទាំងប្រទេស គឺមានតម្រូវការឈាមប្រមាណតែ៣០ភាគរយ ឬ៤០ភាគរយ ក្នុង១ថ្ងៃ។

លោកស្រីវេជ្ជបណ្ឌិតបានអះអាងថា នៅក្នុងរាជធានីភ្នំពេញ មានមន្ទីរពេទ្យឯកជន ចំនួន៣ ដែលបានចូលរួមបរិច្ចាគឈាម និងមានទូរសុវត្ថិភាពឈាមក្នុងការ គ្រប់គ្រងឈាម ឱ្យមានគុណភាពគឺ រួមមាន មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ, មន្ទីរពេទ្យជោរ៉ៃ និងមន្ទីរពេទ្យសាន់រ៉ាយ ដែលមានគោលដៅធំក្នុងការចូលរួមចំណែកផ្ដល់ឈាមជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។

លោកស្រីវេជ្ជបណ្ឌិតក៏បានរម្លឹកផងដែរថា កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ តម្រូវការឈាម មាន ការ ថយចុះ គឺមិនសូវមានតម្រូវការឈាមច្រើនប៉ុន្មាននោះទេ ពីព្រោះដោយសារតែស្ថិត ក្នុង សម័យកាលកូវីដ១៩ ដែលមានប្រមាណជាង១០០ប្លោកប៉ុណ្ណោះ ក្នុង១ថ្ងៃ។ ប៉ុន្ដែក្នុង ដើម ឆ្នាំ២០២៣នេះ តម្រូវការឈាមមានប្រមាណជាង២០០ប្លោក ឬជាង៣០០ប្លោក ក្នុងមួយថ្ងៃ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ និងឆ្នាំ២០២២ គឺមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។

លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា៖ «ជាទូទៅតម្រូវការឈាមក្នុងប្រទេសកម្ពុជា ផ្ដោត សំខាន់ និងចម្បងជាងគេគឺទៅលើស្រ្ដីឆ្លងទន្លេប្រកបដោយគ្រោះថ្នាក់ អ្នកគ្រោះថ្នាក់ ចរា ចរណ៍ អ្នកជំងឺវះកាត់ និងការត្រៀមមុនការវះកាត់តាមបច្ចេកវិទ្យាទំនើប ជាពិសេសតម្រូវការ ឈាម បន្ទាន់មុនការវះកាត់ដូចជាជំងឺក្រពះ ពោះវៀន ជំងឺខ្សោយតម្រង់នោម និងជំងឺ សង្គ្រោះបន្ទាន់ដទៃទៀតដូចជាការវះកាត់ខួរក្បាល និងបេះដូងជាដើម»។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន បានអះអាងដែរថា ការផ្ដល់ឈាមដោយស្ម័គ្រ ចិត្ដ នៅ ក្នុងប្រទេសកម្ពុជាំគឺមានប្រមាណតែ១៥ភាគរយតែប៉ុណ្ណោះ ហើយនៅសល់៨៥ភាគរយ ទៀត ដែលត្រូវការបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមបរិច្ចាគឈាម។ លោកស្រីវេជ្ជ បណ្ឌិត បានថ្លែងអំណរគុណដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលបានរៀបចំកម្មវិធីបរិច្ចាគ ឈាម ក្នុង ១ឆ្នាំបីដងជាទៀងទាត់ ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។

លោកវេជ្ជបណ្ឌិត នីវ៉ាត់ អិនថារ៉ាវិឈាន(NIWAT INTARAWICHIAN) អគ្គនាយក មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានឱ្យដឹងថា ការរៀបចំកម្មវិធីបរិច្ចាគឈាមនេះគឺ ក្នុងគោលដៅ ជួយ ដល់ប្រជាជនកម្ពុជាដែលមានការខ្វះខាតឈាមដូចជាការជួបនូវគ្រោះថ្នាក់ចរាចរណ៍ ឬការ វះកាត់ ផ្សេងៗដែលត្រូវការឈាមដើម្បីចូលរួមចំណែកដល់មន្ទីរពេទ្យនានាដែលត្រូវ ការ ឈាម សម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ ជាពិសេសចង់ជំរុញលើកទឹកចិត្ដដល់អ្នកចូល រួម បរិច្ចាគ ឈាមឱ្យបានច្រើន ដើម្បីយកទៅផ្ដល់ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។

លោក វេជ្ជ បណ្ឌិត បានជំរុញលើកទឹកចិត្ដឱ្យមានវប្បធម៌ក្នុងការផ្ដល់ឈាមជាប្រចាំ ហើយមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ តែងតែរៀបចំកម្មវិធីបរិច្ចាគឈាមក្នុង១ឆ្នាំ៤ដង ហើយធ្វើរៀងរាល់ ៣ខែម្ដង។

លោកវេជ្ជបណ្ឌិត នីវ៉ាត់ អិនថារ៉ាវិឈាន បានបញ្ជាក់បន្ថែមថា៖ «ការរៀបចំកម្មវិធី បរិច្ចាគឈាមនេះ គឺបុគ្គលិក មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានស្ម័គ្រចិត្ដមកបរិច្ចាគឈាម រួមជា មួយ ក្រុមហ៊ុនដៃគូរបស់មន្ទីរពេទ្យ ដើម្បីឱ្យការបរិច្ចាគឈាមនេះ បានទៀងទាត់ និងគ្រប់ គ្រាន់ ក្នុងការជួយដល់អ្នកជំងឺដែលត្រូវការឈាមនៅក្នុងប្រទេសកម្ពុជា»៕

អត្ថបទដែលជាប់ទាក់ទង