**រដ្ឋមន្ត្រីក្រសួងការងារ រំលឹកថាភាពជោគជ័យនៃកិច្ចគាំពារពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីភាគីប្រទេសទទួល និងប្រទេសបញ្ជូន**អគ្គនាយកអន្តោប្រវេសន៍ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល**អភិបាលខេត្តកំពត នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជិត១០០គ្រួសារ នៅស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច**ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ នៅក្នុងស្រុកបរិបូណ៌**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ ២០ ឧសភា” នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្រុកកំពង់សៀម**ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះឃោសនា និងជួបអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកមេមត់ នៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ**រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នករកប្រាក់តាមអនឡាញ ត្រូវបញ្ឈប់សកម្មភាព ចែកចាយរូបភាពឃាតកម្ម និងហិង្សានៅលើបណ្តាញសង្គម**ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនារការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»**AFD បញ្ជាក់ពីជំហរបន្តការគាំទ្រកម្ពុជាលើវិស័យធនធានទឹក និងការព្យាករអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា**អ្នកនាំពាក្យ៖ ជនសង្ស័យជាង៤០០នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ នារយៈពេល៦ថ្ងៃមកនេះ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការតាមភូមិភាគ ចំណុះមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន**ទូតឥណ្ឌា អរគុណចំពោះសម្ដេចតេជោ ដែលផ្ដួចផ្ដើមឲ្យតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ក្នុងពេលឆាប់ៗនេះ**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសាររំលែកទុក្ខជូនចំពោះលោក Mokbel អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ស្តីពីករណីរងគ្រោះរបស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ក្នុងឧប្បតិ្តហេតុធ្លាក់ឧទ្ធម្ភាគចក្រ**បទវិភាគ៖មុខរបរជាច្រើនទទួលការអភិវឌ្ឍជាលំដាប់ អនាគតសេដ្ឋកិច្ចចិនមានភាពល្អប្រសើរជាទូទៅ**អភិបាលខេត្តស្វាយរៀង៖ ទិវាជាតិនៃការចងចាំ គឺបានរំលឹកដល់ភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**ទេសាភិបាលធនាគារជាតិកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦% ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤**ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា គឺដើម្បីគោរពវិញ្ញណក្ខន្ធឧទ្ទិសកុសលជូនជនរងគ្រោះស្លាប់ក្នុងរបបអាវខ្មៅ ប៉ុល ពត**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា**ស្នងការនគរបាលខេត្តមណ្ឌលគិរី ណែនាំដល់ប្រធានប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេរភាគីទាំង៣ ត្រូវបង្កើនការត្រួតពិនិត្យរាល់ទំនិញចេញចូលអោយបានច្បាស់លាស់

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការកាត់បន្ថយចរន្តប្រឆាំង ព្រមទាំងពង្រឹង និងពង្រីកចរន្តគាំទ្រ គឺជាគោលដៅអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្ដវេន ជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការកាត់បន្ថយចរន្តប្រឆាំង ព្រមទាំងពង្រឹង និងពង្រីកចរន្តគាំទ្រ គឺជាគោលដៅអាទិភាព របស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានានូវប្រៀបឈ្នះ របស់គណបក្សក្នុងរយៈពេលវែង។

តាមរយៈវីដេអូមួយដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតពន្យល់ថា ចរន្តប្រឆាំងមិនសំដៅដល់បក្សប្រឆាំងនោះទេ ចរន្តប្រឆាំងសំដៅដល់ការមិនសប្បាយចិត្ត របស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះយើងត្រូវពង្រីកនូវចរន្តគាំទ្រ តាមរយៈការរំលេចអ្វី ដែលយើងខិតខំធ្វើដើម្បីពួកគាត់ ធ្វើឱ្យគាត់មានភាពកក់ក្តៅចិត្ត ហើយកាត់បន្ថយការមិនសប្បាយចិត្ត។

ឯកឧត្ដមបណ្ឌិតបញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំប្រទេស គឺរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដើម្បីប្រជាជនទាំងអស់គ្នាមានសេចក្តីសុខ។

ឯកឧត្ដមបណ្ឌិតបានលើកឡើងទាំងស្រុងយ៉ាងដូច្នេះថា “កាត់បន្តចរន្តប្រឆាំង ពាក្យថាចរន្តប្រឆាំងមិនបក្សប្រឆាំងទេ បើសិនជាចរន្តប្រឆាំង ចរន្តមិនសប្បាយចិត្តជាមួយគណបក្សប្រជាជនទាប បក្សប្រឆាំងប៉ុន្មានក៏រកសំឡេងមិនបានដែរ តែចរន្តប្រឆាំងខ្លាំង ជួនកាលមិនបាច់មានគណបក្សនយោបាយផង ប្រទេសខ្លះដួលរលំដោយអំណាចប្រជាពលរដ្ឋ ។ អីចឹងអ្វីដែលគណបក្សប្រជាជនត្រូវធ្វើ គឺកាត់បន្ថយចរន្តប្រឆាំង គឺក្នុងបេះដូងដែលគាត់មិនសប្បាយចិត្ត ឱ្យគាត់មកសប្បាយចិត្តជាមួយយើង រំលេចនូវអ្វីដែលយើងជួយគាត់ ដើម្បីឱ្យគាត់មានភាពកក់ក្តៅជាមួយយើង ជឿទុកចិត្តជាមួយយើង”។

ឯកឧត្ដមបន្ថែមទៀតថា “បើយើងបង្កើតចរន្តគាំទ្រច្រើន យើងនឹងមានលំនឹង ដែលជាគោលដៅរបស់យើង និងជាអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើ ដើម្បីសុខសន្តិភាព ស្ថិរភាពយើងទាំងអស់គ្នា មិនថាអ្នកមានតួនាទី ឬមិនមានតួនាទីទេ ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំប្រទេស រក្សាសន្តិភាពបាន រក្សាលំនឹងបាន យើងបានសុខទាំងអស់គ្នា មិនថាបងប្អូនជាអាជីវករ មិនជាមន្ត្រីរាជការ មិនថាជាបុគ្គលិកធនាគារឯកជន ស្ថាប័នឯកជន យើងបានសុខទាំងអស់គ្នា មិនថានិស្សិត មិនថាលោកគ្រូអ្នកគ្រូ គឺយើងបានសេចក្តីសុខទាំងអស់គ្នា”៕

អត្ថបទដែលជាប់ទាក់ទង