ឯកឧត្តម គន់ គីម អំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីបន្តរក្សាសន្តិភាព និងទទួលបានជីវភាពកាន់តែធូរធារ

ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បេក្ខភាពតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តឧត្តរមានជ័យ បានបានអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីបន្តរក្សាសន្តិភាព និងឱ្យទទួលបានជីវភាពកាន់តែធូរធារ សំបូរសប្បាយជាងនេះបន្ថែមទៀត។
ឯកឧត្តម គន់ គីម បានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសរុបចំនួន ២,២២៤គ្រួសារ តាមទីតាំងភូមិចំណុះឃុំត្រពាំងប្រីយ៍ ដែលមានភូមិឃ្លាំងកណ្ដាល ភូមិទួលសាលា និងភូមិជើងភ្នំ នៅថ្ងៃទី០៣ ខែកក្កដាឆ្នាំ ២០២៣។
ឯកឧត្តម គន់ គីម បានបញ្ជាក់ពីគោលនយោបាយអាទិភាពក្នុងរបស់គណបក្សប្រជាជនអាណត្តិទី៧ ឱ្យបាន ជ្រួតជ្រាប បន្ថែម ដែលមានដូចជា៖ ការថែទាំសុខភាពជូនប្រជាពលរដ្ឋ បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយ មិនគិតថ្លៃ និងទទួល ប្រាក់ ឧបត្ថម្ភប្រចាំការខែ ជូន កូន ចៅ គ្រួសារ កសិករ ការ គិតគូ គាំទ្រ ដល់គ្រួសារក្រីក្រងាយរងគ្រោះដោយ វិបត្តិសេដ្ឋកិច្ច កម្មវិធីប្រាក់កម្ចី (ហិរញ្ញប្បទាន) និងគោល នយោបាយ ទីផ្សាដើម្បីរក្សា លំនឹងថ្លៃកសិផលរបស់កសិករ ព្រមទាំងរៀបចំបញ្ជូនមន្ត្រីបច្ចេកទេស ផ្តល់សេវាកសិកម្មឱ្យទៅបង្រៀនដល់មូលដ្ឋានជនបទទូទាំងប្រទេស។
ឯកឧត្តម ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារយុវជនបក្សត្រូវចុះតាមខ្នងផ្ទះ ដើម្បី បន្តផ្សព្វផ្សាយពីគោលនយោបាយនេះជូនប្រជាជនឱ្យបានជ្រាបកាន់តែស៊ីជម្រៅ៕
