**រដ្ឋមន្ត្រីក្រសួងការងារ រំលឹកថាភាពជោគជ័យនៃកិច្ចគាំពារពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីភាគីប្រទេសទទួល និងប្រទេសបញ្ជូន**អគ្គនាយកអន្តោប្រវេសន៍ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល**អភិបាលខេត្តកំពត នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជិត១០០គ្រួសារ នៅស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច**ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ នៅក្នុងស្រុកបរិបូណ៌**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ ២០ ឧសភា” នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្រុកកំពង់សៀម**ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះឃោសនា និងជួបអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកមេមត់ នៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ**រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នករកប្រាក់តាមអនឡាញ ត្រូវបញ្ឈប់សកម្មភាព ចែកចាយរូបភាពឃាតកម្ម និងហិង្សានៅលើបណ្តាញសង្គម**ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនារការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»**AFD បញ្ជាក់ពីជំហរបន្តការគាំទ្រកម្ពុជាលើវិស័យធនធានទឹក និងការព្យាករអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា**អ្នកនាំពាក្យ៖ ជនសង្ស័យជាង៤០០នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ នារយៈពេល៦ថ្ងៃមកនេះ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការតាមភូមិភាគ ចំណុះមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន**ទូតឥណ្ឌា អរគុណចំពោះសម្ដេចតេជោ ដែលផ្ដួចផ្ដើមឲ្យតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ក្នុងពេលឆាប់ៗនេះ**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសាររំលែកទុក្ខជូនចំពោះលោក Mokbel អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ស្តីពីករណីរងគ្រោះរបស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ក្នុងឧប្បតិ្តហេតុធ្លាក់ឧទ្ធម្ភាគចក្រ**បទវិភាគ៖មុខរបរជាច្រើនទទួលការអភិវឌ្ឍជាលំដាប់ អនាគតសេដ្ឋកិច្ចចិនមានភាពល្អប្រសើរជាទូទៅ**អភិបាលខេត្តស្វាយរៀង៖ ទិវាជាតិនៃការចងចាំ គឺបានរំលឹកដល់ភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**ទេសាភិបាលធនាគារជាតិកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦% ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤**ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា គឺដើម្បីគោរពវិញ្ញណក្ខន្ធឧទ្ទិសកុសលជូនជនរងគ្រោះស្លាប់ក្នុងរបបអាវខ្មៅ ប៉ុល ពត**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា**ស្នងការនគរបាលខេត្តមណ្ឌលគិរី ណែនាំដល់ប្រធានប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេរភាគីទាំង៣ ត្រូវបង្កើនការត្រួតពិនិត្យរាល់ទំនិញចេញចូលអោយបានច្បាស់លាស់

ថ្ងៃទី១នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧នៅខេត្តបាត់ដំបងមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះបើកយុទ្ធនាការទ្រង់ទ្រាយធំ អត្ថបទ លោក ភី សុខ វិទ្យុជាតិកម្ពុជាចំការខេត្តបាត់ដំបង

ថ្ងៃបើកឆាកទី១នៃថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើតតាំងតំណាងរាស្រ្តនិតិកាលទី៧ឆ្នាំ២០២៣នេះ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះក្នុងចំណោម១៣គណបក្សដែលឈរឈ្មោះនៅក្នុងខេត្តបាត់ដំបង បានធ្វើសកម្មភាពទ្រង់ទ្រាយធំ ដែលមានសមាជិកចូលរួមរាប់ពាន់នាក់ ។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី១របស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្តបាត់ដំបង បានធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងនៅបរិវេណរង្វង់មូលសួនវិមានឯករាជ្យ ស្ថិតនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ក្នុងកម្មវិធីនេះសមាជិកសមាជិការគណបក្សទាំងអស់បានស្តាប់នូវប្រសាសន៍របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈការ ឡាយផ្ទាល់ ដោយសម្តេចបានលើកឡើងនូវ ប្រវត្តិនិងស្នាដៃធំំៗជាប្រវត្តិសាស្រ្ត ជាច្រើនចាប់តាំងពីថ្ងៃ បង្កើតគណបក្សប្រជាជនកម្ពុជាក៏រហូតដល់បច្ចុប្បន្នក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជា ជនកម្ពុជានឹងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាដើម្បីដណ្តើមជោគជ័យជាបន្តទៀត ក្នុងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧នៃថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះបន្តទៀត ។
ក្នុងនោះដែរសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃនិង ជាតំណាងរាស្រ្ត មណ្ឌល ខេត្តបាត់ដំបងនៃគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ដោយយោង តាមបទ បញ្ជាច្បាប់ បទបញ្ជានិង និតិវិធីនៃការបោះឆ្នោតចាប់ពីពេលនេះរហូតដល់ថ្ងៃទី២១ខែកក្កដា២០២៣ ជារយៈពេលនៃយុទ្ធនាការបោះឆ្នោត ។សម្តេច សូមអំពាវនាវថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែលរៀបចំ ដោយគណបក្ស ប្រជាជនកម្ពុជា ក្នុងមណ្ឌលខេត្តបាត់ដំបងអោយបានកុះករ សកម្ម ផុលផុស និង ចូលរួមគោរព អនុវត្តន៍អោយ ត្រឹមត្រូវខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជានិង និតិវិធីក្រមសីលធម៌នៃការបោះឆ្នោតនិងការណែនាំរបស់គជប សំដៅរួមគ្នាធានាអោយការបោះឆ្នោតនេះ ប្រកបដោយសេរីត្រឹមត្រូវ យុត្តិធម៌និងមានសុវត្ថិភាព យ៉ាងល្អប្រសើរ ។
សម្តេច អំពាវនាវដល់អ្នកបោះឆ្នោតទាំងអស់ គឺអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅ បោះឆ្នោត អោយបានគ្រប់គ្នា និង សូមមេត្តាគូសសញ្ញាអោយបានត្រឹមត្រូវដើម្បីបោះឆ្នោត គាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៃសន្លឹកឆ្នោតនៅថ្ងៃទី២៣ ខែកក្កដានា ឆ្នាំ២០២៣នេះ ។
លោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបងបានមានប្រសាសន៍ អោយដឹងថាតាមកាលវិភាគនៅថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៣នេះជាថ្ងៃទី១នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនិតិកាលទី៧ ។ ថ្ងៃនេះក្នុងចំណោម១៣គណបក្ស ដែលចុះបញ្ជី ឈរឈ្មោះគឺមានតែគណបក្សប្រជាជនកម្ពុជា មួយប៉ុណ្ណោះ បានធ្វើការជួបជុំសមាជិករបស់ខ្លួ នទ្រង់ទ្រាយធំ នៅ កណ្តាលក្រុងបាត់ដំបង ដោយធ្វើការដង្ហែរ ក្បួនរថយន្តនិងម៉ូតូរាប់ពាន់ គ្រឿងជុំវិញក្រុង រួចបន្ត ដង្ហែរក្បួនឃោសនា ទៅតាមមូដ្ឋានឃុំស្រុក រៀងខ្លួន ដើម្បីធ្វើការ ឃោសនាបោះឆ្នោត។ លោកបញ្ជាក់ថាដោយឡែកគណបក្ស១២ផ្សេងទៀតពុំមានធ្វើសកម្មភាពទេនៅថ្ងៃទី១ នៃថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ  តាមកាលវិភាគ គណបក្សផ្សេងទៀតនឹងធ្វើសកម្មភាព ទ្រង់ទ្រាយតូចៗនៅតាមមូលដ្ឋាននៅថ្ងៃទី២ រឺទី៣ បន្តបន្ទាប់ ។
លោកបញ្ជាក់ថានៅថ្ងៃទី១នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះពុំមានបាតុភាពអ្វីកើតឡើងនោះទេ គឺមានសភាពរលូនល្អប្រសើរ ដោយមានកម្លាំងសមត្ថកិច្ច បានឈរធ្វើសន្តិសុខ និង រៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវដែលគណបក្សនយោបាយធ្វើក្បួនដង្ហែរដើម្បីឃោសនាបោះឆ្នោត ។
លោកសុខ ហ៊ីង បញ្ជាក់ថាគណបក្សនយោបាយទាំងអស់អាចធ្វើសកម្មភាពជួបជុំសមាជិករ បស់ខ្លួនក្នុង ដង្ហែរក្បួនក្នុងទ្រង់ទ្រាយធំៗ បានបួនលើក ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងអាចធ្វើ សកម្មភាព ជួបជុំនិងដង្ហែរក្បួនឃោសនា ទ្រង់ទ្រាយតូចៗតាមមូលដ្ឋានរាល់ថ្ងៃបាន ។
សូមបញ្ជាក់ថាយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ឆ្នាំ២០២៣ ប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី០១ខែកក្កដា ដល់ ថ្ងៃទី២១ខែកក្កដា ត្រូវបិទបញ្ចប់ ។ នឹងធ្វើការបោះឆ្នោតនៅថ្ងៃទី ២៣ខែកក្កដាឆ្នាំ២០២៣ ។
ខេត្តបាត់ដំបងមានគណបក្សនយោបាយចំនួន១៣ ក្នុងចំណោម១៨ បានឈរឈ្មោះ មានគណបក្ស សំបុកឃុំ , សង្គមប្រជាធិបតេយ្យ ,ខ្មែរតែមួយ, សញ្ជាតិកម្ពុជា ,ខ្មែររួបរួមជាតិ, ស្រ្តីដើម្បីស្រ្តី ខ្មែរឈប់ក្ររ ,ហ្វ៊ុនស៊ិនប៉ិច ,ធម្មាធិបតេយ្យ ,ប្រជាធិបតេយ្យមូលដ្ឋាន,  ឯកភាពជាតិខ្មែរ, ខ្មែរអភិរក្ស យុវជនកម្ពុជា និង គណបក្សប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង