ទីភ្នាក់ងារអឺរ៉ុប៖ វិធានការសុខភាព និងសុវត្ថិភាព COVID-១៩ សម្រាប់អាកាសចរណ៍ត្រូវលុបចោលជាផ្លូវការ

STOCKHOLM៖ វិធានការសុខភាព និងសុវត្ថិភាព COVID-១៩ សម្រាប់អាកាសចរណ៍ត្រូវលុបចោលជាផ្លូវការដោយមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC) និងទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) កាលពីថ្ងៃព្រហស្បតិ៍។
វិធានសុវត្ថិភាពសុខភាពអាកាសចរណ៍ (AHSP) ត្រូវបានចេញដោយទីភ្នាក់ងារទាំងពីរក្នុងខែឧសភា ឆ្នាំ២០២០ ហើយមានគោលបំណងលើកកម្ពស់វិធីសាស្រ្តចុះសម្រុងគ្នាចំពោះវិធានការលើ COVID-១៩។ ECDC បានឲ្យដឹងថា វិធាននេះក៏មានគោលបំណងកាត់បន្ថយការរំខានដល់ប្រតិបត្តិការហោះហើរ ខណៈពេលដែលធានាសុវត្ថិភាពសម្រាប់ប្រជាជនអឺរ៉ុប។
ការសម្រេចចិត្តលុបចោលវិធានសុវត្ថិភាពនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការថយចុះ និងនិន្នាការស្ថិរភាពទាក់ទងនឹង COVID-១៩ នៅក្នុងសហភាពអឺរ៉ុប (EU)/European Economic Area (EEA) ចាប់តាំងពីខែមីនា ឆ្នាំ២០២៣។ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងនៅថ្ងៃទី៥ ខែឧសភាថា COVID-១៩ ឥឡូវនេះគឺជាបញ្ហាសុខភាពដែលបានបង្កើតឡើង និងកំពុងបន្ត ដែលលែងជាភាពអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ (PHEIC)។
ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារអឺរ៉ុបទាំងពីរនៅតែលើកទឹកចិត្តអ្នកដំណើរ សមាជិកនាវិក អ្នកពាក់ព័ន្ធអាកាសចរណ៍ និងអាជ្ញាធរមានសមត្ថកិច្ចជាតិ បន្តយកចិត្តទុកដាក់លើខ្យល់អាកាសត្រឹមត្រូវ វិធានការអនាម័យ និងសុជីវធម៌ផ្លូវដង្ហើម។
ប្រភព៖ Xinhua
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]
