គណៈប្រតិភូអង្គការពុទ្ធសាសនិកពិភពលោក ថ្វាយព្រះគោរមងារ «ព្រះរាជពុទ្ធមាមកាភិបាល» ថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន លោកជំទាវ ឃួន សុដារី ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី និមន្ត និងអញ្ជើញដឹកនាំគណៈប្រតិភូអង្គការពុទ្ធសាសនិកពិភពលោក ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះរាជដំណាក់សិរីមង្គល ក្នុងព្រះបរមរាជវាំង នៅវេលាព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីថ្វាយនូវព្រះគោរមងារ ព្រះរាជពុទ្ធមាមកាភិបាល ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
