ព្រះតេជគុណ ភី ចិន៖ ការសិក្សារៀនសូត្រ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងពុទ្ធចក្រ និងអាណាចក្រ ឱ្យមានការរីកចម្រើន

ភ្នំពេញ៖ ការសិក្សារៀនសូត្រគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងពុទ្ធចក្រទាំងអាណាចក្រ ឱ្យមានការរីកចម្រើន នេះគឺជាសង្ឃដីកាព្រះតេជគុណ ភី ចិន នាយករងសាលាពុទ្ធិកៈបឋមសិក្សា ម៉ាចសដ្ឋារាមមានឫទ្ធិ តំណាងព្រះអង្គគ្រូ តែមម៉ាច នាយកសាលាពុទ្ធិកសិក្សា ម៉ាចសដ្ឋាមានរិទ្ធ ស្ថិតក្នុងបរិវេណវត្តរតនារាម ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ក្នុងពិធីបើកបក្សវេសនកាលថ្មី ២០២៣-២០២៤ ដែលមាន សមនៈសិស្សសរុបចំនួន ៩៨ អង្គនាក់ នាព្រឹកថ្ងៃទី ២១ ខែមិថុនាឆ្នាំ ២០២៣ ។
ព្រះតេជគុណ ភី ចិន បានមានសង្ឃដីកាថ្លែងនូវអំណរគុណ ចំពោះឯកឧត្តម លោកជំទាវ សប្បុរសជន អាជីវ ករទាំងអស់ ដល់តែងតែបរិច្ចាគធនធាន ចូលរួមចំណាយជួយ ជាសម្ភារៈ ថវិការ ដល់សាមណៈសិស្សឲ្យបានរៀនសូត្រ ដើម្បីបានធនធានមនុស្សយ៉ាងពិតប្រាកដនិងមានប្រសិទ្ធភាព។
ព្រះធម្មញ្ញាណ ប៉ុក ចំរើន ព្រះគ្រូអនុគណក្រុងប៉ោយប៉ែត ព្រះអង្គមានសង់ដីកាថា ការសិក្សារៀនសូត្រ គឺមានសារៈសំខាន់ណាស់ទាំងព្រះសង្ឃ ទាំងក្រហ័ស ព្រោះថាបើយើងសាងផ្នួសហើយមិនបានរៀនសូត្រនោះ ពេលលាចាកសិក្ខាបទវិញគឺក្លាយជាមនុស្សល្ងង់ខ្លៅជាក់ជាពុំខាន ដូច្នេះបើបួសគឺត្រូវតែរៀនសូត្រជាដាច់ខាត។
ព្រះអង្គគ្រូធម្មញ្ញាណ ប៉ុក ចំរើន បានមានសង្ឃដីកាបន្តផ្ដាំផ្ញើដល់សមនៈសិស្សទាំងអស់ខិតខំរៀនសូត្រត្រង់ត្រាប់ ស្ដាប់លោកគ្រូ កសាងអំពើល្អជាពិសេសគោរពឱ្យបានខ្ជាប់ខ្ជួន អត្តចរិតនិងជាឲ្យផុតចាកការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដូចជាការសេពគ្រឿងញៀនជាដើម។
ចុងបញ្ចប់នៃកម្មវិធី គណៈអធិបតីបើកប្រគល់បានថ្លែងអំណរគុណ ចំពោះម្ចាស់សទ្ធា និងបានប្រគេនសម្ភារៈសិក្សាមួយចំនួនដល់សមណ:សិស្ស ទាំង 98 អង្គនាក់។
គូសបញ្ជាក់ផងដែរថា នាថ្ងៃដដែលនេះផងដែរក៏បានរៀបចំពិធីដង្ហែ ព្រះអង្គធំព្រះនាម ព្រះសិអារ្យមេត្រី ដើម្បីដង្កល់លើបាល័ង្គ ក្នុងបរិវេណវត្តរតនារាមផ្សារកណ្ដាលនេះផងដែរ ៕
