**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

តំបន់ប្រវត្តិសាស្រ្តសម្តេចពិជ័យសេនា ទៀ បាញ់ ឃុំជ្រោយប្រស់ ខេត្តកោះកុង ត្រូវបានបញ្ចប់ការងារបោសសម្អាតមីន គាំទ្រដោយ “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥”

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន ​បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព(NPMEC) កំពុងប្រតិបត្តិការបោសសសម្អាតមីននៅខេត្តកោះកុង សម្រាប់ឆ្នាំ២០២៣ គាំទ្រពី “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥” លើទំហំផ្ទៃដីមានមីនសរុបចំនួន ៣.០២៩.៨១៩ ម៉ែត្រក្រឡា ស្មើនឹង ៣៧ ចម្ការមីន ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ជាមួយនឹងលទ្ធផលនៃការងារបោសសម្អាតមីននេះ តំបន់ប្រវត្តិសាស្រ្តសម្តេចពិជ័យសេនា ទៀ បាញ់ ឃុំជ្រោយប្រស់ ស្រុកកោះកុង និងស្រុកគិរីសាគរទាំងមូល ត្រូវបានបញ្ចប់ការងារបោសសម្អាតមីន ដោយរកឃើញ និងកំទេចចោលគ្រាប់មីនចំនួន ៣៨គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១៨៣ គ្រាប់។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ បាន​សម្តែងនូវការដឹងគុណជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ និងយុទ្ធជនកម្ពុជាទាំងអស់ ដែលបានចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្វែងរកសុខសន្តិភាពពេញលេញសម្រាប់ប្រទេសកម្ពុជាទាំងមូល តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបន្តថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅខេត្តកោះកុង ចំនួន ២១.១៨៨.៦២០ ម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ២ ៤៧៦ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១៤ គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាម ១៤ ១៦៣ គ្រាប់ ព្រមទាំងមានចំនួនជនរងគ្រោះដោយសារមីន និងគ្រាប់សរុបចំនួន ៩៩៨ នាក់ ក្នុងនោះដោយសារមីន ៧៩០ នាក់។

ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជបន្ថែមថា សមិទ្ធផលទាំងនេះក្នុងខេត្តកោះកុង បានកើតចេញពីការយកចិត្តទុកខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិពីសង្រ្គាមនៅកម្ពុជា។ បើគ្មានសម្តេចតេជោទេ ចំនួនជនរងគ្រោះថ្នាក់ដោយមីននិងគ្រាប់នៅខេត្តកោះកុង ក៏ដូចជានៅទូទាំងប្រទេស នឹងបន្តកើនឡើង ហើយការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម នឹងជួបបញ្ហាប្រឈម។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការបោសសម្អាតមីន ខេត្តកោះកុង នៅបន្តសល់ផ្ទៃដីសង្ស័យមានមីនចំនួន ២២.៨៤៦.៥៨៥ ម៉ែត្រក្រឡា ស្មើនឹង ៣៥៥ ចម្ការមីន ដែលត្រូវដោះស្រាយឲ្យអស់ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ក្នុងនោះសម្រាប់ឆ្នាំ២០២៣នេះ សម្តេចតេជោ បានដាក់ចេញនូវផែនការបោសសម្អាតមីនឲ្យអស់ក្នុង ស្រុកស្រែអំបិល ស្រុកបុទុមសាគរ ស្រុកគិរីសាគរ ស្រុកកោះកុង និងស្រុកថ្មបាំង ព្រមទាំងប្រកាសជាស្រុកអស់មីនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង